លោក ទឹម សុខហួយ ៖ បណ្ណាល័យតាមផ្ទះជួយបណ្ដុះទម្លាប់អានមានប្រសិទ្ធភាព

ភ្នំពេញ- មានស្រុកកំណើតនៅខេត្តតាកែវ លោក ទឹម សុខហួយ ជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោម ទទួលបានជ័យលាភីលេខ២ ផ្នែកបកស្រាយ ប្រធានបទតួនាទីអក្សរសិល្ប៍ពុទ្ធនិយមក្រោយសម័យអង្គរ ។ ទន្ទឹមគ្នានេះ ការប្រកាសជ័យលាភីធ្វើឡើងក្នុងឱកាសអបអរសាទរទិវាជាតិអំណានលើកទី៧ ប្រធានបទអំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២កន្លងទៅ។

លោក ទឹម សុខហួយ ជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោមខេត្តតាកែវ  មានប្រសាសន៍ថា និមិត្តរូបដែលលោកគ្រូចង់ឃើញ ក្នុងការលើកកម្ពស់អំណាននៅកម្ពុជា គឺការមានបណ្ណាល័យតាមផ្ទះ ។  លោក ទឹម សុខហួយ បន្តថា ការមានបណ្ណាល័យតាមផ្ទះ គឺជាការបណ្ដុះទម្លាប់នៃការអានដែលមានប្រសិទ្ធភាព ជំរុញឱ្យសិស្សានុសិស្សទទួលបានការអប់រំបន្ទាប់ពីរៀននៅសាលាជាមួយគ្រូ។

ម្ចាស់ជ័យលាភីលេខ២ ផ្នែកបកស្រាយអក្សរសិល្ប៍ បន្ថែមថា លោកដាក់ពាក្យចូលរួមប្រកួតបកស្រាយអក្សរសិល្ប៍ ក្នុងទិវាអំណានលើកទី៧នេះ ក្នុងគោលបំណងជំរុញឱ្យមានការអានច្រើន ចង់ស្រាវជ្រាវបន្ថែម ពង្រឹងសមត្ថភាពមុខជំនាញឯកទេស ជាពិសេសមានឱកាសទទួលបានបទពិសោធន៍បន្ថែមពីរបៀបសរសេរ និងការវិភាគ។

លោក ទឹម សុខហួយ

“ខ្ញុំមានអារម្មណ៍រីករាយចំពោះជ័យលាភីដែលទទួលបាន មកពីការខិតខំប្រឹងប្រែងកន្លងមកនេះ”

គ្រូបង្រៀនវ័យ៣២ឆ្នាំរូបនេះ បន្តថា បញ្ហាប្រឈមដែលលោកជួបប្រទះនៅក្នុងការប្រកួតនេះ គឺការខ្វះខាតឯកសារ ពេលវេលាសរសេរខ្លី ហើយជាប់រវល់នឹងការងារច្រើន ជាពិសេសជាប់បង្វឹកកម្មវីធីដេញដោលតស៊ូមតិយុវជនថ្នាក់ជាតិ២០២២ ផងដែរ។

លោក ទឹម សុខហួយ

“ការសាកល្បងគឺជាជំហានដែលរុញច្រានឱ្យមានការអភិវឌ្ឍ ព្រោះចំណុចដែលពិបាកជាងគេគឺការចាប់ផ្ដើម”

លោកគ្រូបន្តថា ប្រសិនយុវជនមានបំណងចូលរួមប្រកួតសរសេរអត្ថបទ ទី១. ការរៀបចំគ្រោងជារឿងសំខាន់មិនអាចខ្វះបាន ទី២. ការសិក្សាស្វែងយល់បន្ថែមដោយសាកសួរយោបល់ពីបណ្ដាអ្នកមានបទពិសោធន៍។ ពិសេស បទពិសោធន៍បង្រៀនសិស្សក៏រួមចំណែកយ៉ាងច្រើនសម្រាប់ជួយបង្កើនចំណេះដឹងដែរ។

គួរជម្រាបជូនថា កាលពីឆ្នាំ ២០១២ លោក ទឹម សុខហួយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរនៅសាកលភូមិន្ទភ្នំពេញ ឯកទេសអក្សរសាស្រ្តខ្មែរ  និងបញ្ចប់ថ្នាក់គរុកោសល្យនៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្នុងឆ្នាំ ២០១៤ បច្ចុប្បន្នលោកជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោម ខេត្តតាកែវ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។