ភ្នំពេញ – ខេត្តបាត់ដំបងត្រូវបានគេចាត់ទុកថា គឺជាខេត្តដែលសម្បូរទៅដោយផលិតផលកសិកម្មជាច្រើន ។ ដោយមើលឃើញពីសក្តានុពលកសិកម្មដ៏សម្បូរបែបនេះ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង សហការជាមួយអង្គការ People in Need ហៅកាត់ថា PIN បានរៀបចំធ្វើការបណ្តុះបណ្តាលជំនាញថ្មីមួយ គឺជំនាញកែច្នៃបន្លែ និងផ្លែឈើ សម្រាប់យុវជន ក៏ដូចជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដើម្បីអាចកែច្នៃទៅលើផលិតផលកសិកម្ម ទៅជាឧស្សាហកម្ម សម្រាប់ការប្រើប្រាស់ឱ្យបានច្រើនយ៉ាង ក្រៅពីធ្វើជាវត្ថុធាតុដើម។
លោក ហេង ងួនហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានមានប្រសាសន៍ថា ជំនាញថ្មីនេះ ទើបតែធ្វើការបណ្តុះបណ្តាលកាលពីចុងឆ្នាំ២០២១កន្លងទៅនេះទេ ហើយបើគិតមកទល់ពេលនេះ វិទ្យាស្ថានបានកំពុងធ្វើការបណ្តុះបណ្តាលសិស្សសរុបចំនួន ៤១នាក់ ក្នុងនោះ សិស្សកម្រិត១ ដែលត្រូវសិក្សារយៈពេល៤ខែ មានចំនួន ១៥នាក់ និងសិស្សកម្រិត២ ដែលហៅថា វិជ្ជាជីវៈ១ ចំនួន ២៦នាក់។

លោក សូ សុផាត គ្រូបណ្តុះបណ្តាលជំនាញកែច្នៃបន្លែ និងផ្លែឈើ បានបញ្ជាក់ថា សម្រាប់ជំនាញកែច្នៃបន្លែ និងផ្លែឈើនេះ សិស្សដែលត្រូវជ្រើសរើសសម្រាប់ការសិក្សា គឺមិនរើសអាយុនោះឡើយ ពោលគឺឱ្យតែគាត់មានបំណងចង់សិក្សា ដោយត្រូវមានកម្រិតវប្បធម៌ជាប់ ឬធ្លាក់ថ្នាក់ទី៩ តែប៉ុណ្ណោះ។
បើយោងតាមកម្មវិធីបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង សិស្សដែលសិក្សាលើជំនាញកែច្នៃបន្លែ និងផ្លែឈើ នឹងត្រូវធ្វើការបណ្តុះបណ្តាលទៅលើ ៣ផ្នែកសំខាន់ៗ រួមមាន ការធ្វើជ្រក់ ការកែច្នៃភេសជ្ជៈ និងធ្វើអាហារបំពង ជាដើម។

យ៉ាងណាក៏ដោយ បើតាមការលើកឡើងរបស់ លោក ហេង ងួនហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ថា ក្រោយពីរៀនចប់នូវជំនាញកែច្នៃបន្លែ និងផ្លែឈើនេះ សិស្សអាចយកចំណេះដឹងនេះទៅប្រើប្រាស់សម្រាប់បើកអាជីវកម្មផ្ទាល់ខ្លួន ឬក៏អាចទៅធ្វើការនៅតាមអាហារដ្ឋាន សម្រាប់ជំនាញជ្រក់ និងភេសជ្ជៈ ។ ក្រៅពីបើកអាជីវកម្ម និងធ្វើការងារនៅតាមភោជនីយដ្ឋាន អ្នកដែលចេះជំនាញកែច្នៃបន្លែ និងផ្លែឈើនេះ ក៏អាចទៅធ្វើការងារនៅសិប្បកម្ម ឬរោងចក្រកែច្នៃផ្លែឈើផងដែរ ដោយបច្ចុប្បន្ននៅខេត្តបាត់ដំបងមានក្រុមហ៊ុនជាច្រើនកំពុងធ្វើការវិនិយោគបើករោងចក្រកែច្នៃផ្លែឈើសម្រាប់តម្រូវការក្នុងស្រុក ក៏ដូចជាការនាំចេញ ។

ឆ្លៀតឱកាសនេះ លោកនាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក៏បានធ្វើការអំពាវនាវទៅដល់យុវជន ដែលចង់បានជំនាញយកទៅប្រកបអាជីវកម្មខ្លួនឯង ឬក៏យកជំនាញទៅធ្វើការងារនៅតាមក្រុមហ៊ុន រោងចក្រ គឺអាចចុះឈ្មោះចូលរៀនជាមួយវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងដោយផ្ទាល់បាន ដែលមានអាស័យដ្ឋាននៅសង្កាត់អូម៉ាល់ ក្រុងបាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ (បាត់ដំបង-ភ្នំសំពៅ) ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 069 585 855 ដោយការសិក្សាមិនមានការបង់ថ្លៃទេ។ មួយវិញទៀតវិទ្យាស្ថានក៏មានកន្លែងឱ្យសិស្សសម្រាប់ស្នាក់នៅ ហើយបច្ចុប្បន្ននេះ វិទ្យាស្ថានក៏កំពុងត្រូវការជ្រើសរើសសិស្សចំនួន២៥នាក់បន្ថែមទៀត ដើម្បីបណ្តុះបណ្តាលរយៈពេល ៥ខែ លើជំនាញកែច្នៃបន្លែ និងផ្លែឈើ ហើយបន្ទាប់ពីសិក្សារួច មានក្រុមហ៊ុននឹងទទួលយកចូលធ្វើការតែម្តង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រកាសដល់សិស្សនិស្សិត ដែលចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































