វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ២០២៤ ផ្តល់​ឱកាស​ដល់យុវជនទទួលព័ត៌មានត្រឹមត្រូវ ក្នុងការជ្រើសរើសអាជីព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

“វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា” ឬ “Cambodia Higher Education Forum & Exhibition” សម្រាប់ឆ្នាំ២០២៤នេះ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

កម្មវិធីនេះ ត្រូវ​បានរៀបចំឡើង​ក្នុងគោលបំណងជំរុញ លើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រ និងទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឱ្យ​ទទួលបានព័ត៌មានត្រឹមត្រូវ ចំណេះដឹងគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈ និងសម្រេចចិត្តប្រកបដោយភាពជឿជាក់ទៅលើការជ្រើសរើសបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ និងការជ្រើសរើសអាជីពរបស់ពួកគេ ។

លើសពីនេះទៅទៀត នៅក្នុងកម្មវិធីរយៈពេល២ថ្ងៃនេះ ក៏​មានការចែករំលែកនូវគន្លឹះក្នុងការជ្រើសរើសមុខជំនាញដើម្បីប្រកបការងារទាំងក្នុងវិស័យរដ្ឋ និងឯកជន ព្រមទាំងបទពិសោធន៍ក្នុងការជ្រើសរើសមុខជំនាញសិក្សាថ្នាក់​មហា​វិទ្យាល័យ និងការសិក្សាអប់រំពេញមួយជីវិត ពីសំណាក់វាគ្មិនកិត្តិយសក្នុងជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅក្នុងប្រទេស រួមទាំងបុគ្គលល្បីៗនៅក្នុងសង្គមជាច្រើនរូប ។ ទន្ទឹមនឹងនេះផងដែរ នៅក្នុងកម្មវិធី វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ឆ្នាំ២០២៤ ក៏​មានការ​ចូលរួមពីក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងសាកលវិទ្យាល័យល្បីៗ ទាំងរដ្ឋ និងឯកជនដូចជា សាកលវិទ្យាល័យអន្តរជាតិឌូវី វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ សាកលវិទ្យាល័យផារ៉ាហ្កន សាកលវិទ្យាល័យលីមកុកវីង វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ និងដៃគូសហការផ្សេងៗ ប្រមាណជាង ៣០ សាកលវិទ្យាល័យ ដើម្បីសិស្សានុសិស្ស​បានស្វែង​យល់ពីកម្មវិធីសិក្សា​របស់​សាកលវិទ្យាល័យ​ទាំងនោះ។

ក្នុងនោះផងដែរ ដើម្បីឱ្យដំណើរការនៃកម្មវិធីនេះ អាចប្រព្រឹត្តទៅយ៉ាងអធិកអធម និងឱឡារិក ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ និងមានការចូលរួមសម្តែងពីសិល្បករល្បីៗ នៅក្នុងប្រទេស ជាច្រើនរូបផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *