រដ្ឋមន្រ្តីអប់រំ ៖ “មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ” នឹងជំរុញការចាប់យកបច្ចេកវិទ្យា AI ដើម្បីធ្វើនវានុវត្តន៍គរុកោសល្យ និងពង្រឹងគុណភាពអប់រំនៅកម្ពុជា

មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវបញ្ញាសិប្បនិម្មិតក្នុងការអប់រំ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កាលពីថ្ងៃទី២៤ វិច្ឆិកា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មជ្ឈមណ្ឌលនេះ នឹងដើរតួនាទី​ក្នុង​ការ​ជំរុញការចាប់យកបច្ចេកវិទ្យា AI ដើម្បីធ្វើនវានុវត្តន៍គរុកោសល្យ និងពង្រឹងគុណភាពអប់រំនៅកម្ពុជា។

ក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា (RCC) ក្នុងការបង្កើត “មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ” និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងគោលដៅប្រែក្លាយមជ្ឈមណ្ឌលស្រាវជ្រាវថ្មីនេះ ទៅជាប្រភពធនធានដ៏សំខាន់មួយ ដែលនឹងចូលរួមចំណែកក្នុងការចម្រាញ់យកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ដើម្បីធ្វើនវានុវត្តន៍គរុកោសល្យ និងពង្រឹងគុណភាពអប់រំនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រីក៏​បានបង្ហាញពីសារៈសំខាន់ នៃការផ្សារភ្ជាប់រវាងគោលនយោបាយ បទពិសោធជាក់ស្តែង និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ ប្រកបដោយបរិយាបន្ន ការទទួលខុសត្រូវ និងក្រមសីលធម៌ ទាំងនៅក្នុងវិធីសាស្រ្តនៃការរៀន និងបង្រៀន ទាំងការសិក្សាស្រាវជ្រាវ និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំ។ ក្នុងន័យនេះ មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ នឹង​ជួយគាំទ្រដល់គ្រូបង្រៀនក្នុងការបង្កើតមាតិកាមេរៀន ដើម្បីធ្វើឱ្យមេរៀនងាយស្រួលយល់ និងចំណេញពេលវេលា ក្នុងគោលដៅឱ្យគ្រូបង្រៀនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ និងបណ្តុះបណ្តាលគុណភាពបង្រៀនរបស់ខ្លួន។

បើតាមឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា​ ឱ្យដឹងថា តាមការស្រាវជ្រាវរបស់ក្រុមប្រឹក្សាសាកល​វិទ្យា​ធិ​ការ​កម្ពុជា ដែលមានសមាជិកពីគ្រឹះស្ថានសិក្សា​សាធារណៈចំនួន២២ បានរកឃើញថា និស្សិតជាង ៨៤% កំពុងតែប្រើប្រាស់​បញ្ញា​សិប្បិនិម្មិត AI ក្នុងការស្វែងរកព័ត៌មានក៏ដូចជា​ការ​សិក្សា ការធ្វើកិច្ចការងារសាលា ស្របពេលនោះសាស្ត្រា​ចារ្យ​លោកគ្រូអ្នកគ្រូជាង ៧០ភាគរយ បានប្រើប្រាស់ AI រៀបចំសំនួរ ក៏ដូចជារៀបចំតាក់តែងមេរៀន​សម្រាប់​បង្រៀន។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា​

ឯកឧត្តម សេង សុភាព មានប្រសាសន៍ថា តាមរយៈ​ទិន្នន័យបានបង្ហាញឱ្យ​ឃើញថា បច្ចេកវិទ្យា AI មិនមែន​ជាបច្ចេកវិទ្យាអនាគតទៀតនោះទេ វាជាទិដ្ឋភាពជាក់ស្តែងមួយ​នៅក្នុងប្រព័ន្ធអប់រំកម្ពុជាទៅហើយ ដែល​វាទាមទារឱ្យ​មានការ​យកចិត្តទុកដាក់នៅក្នុងបច្ចេកវិទ្យានេះ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណី​យ៍ និងទូរគមនាគមន៍ ក៏​បាន​មានប្រសាសន៍ដែរថា ស្របតាមក្របខណ្ឌគោលបនយោបាយសេដ្ឋកិច្ច និង​សង្គមឌីជីថលកម្ពុជា ក្រសួងប្រៃសណីយប្រៃសណីយ៍បាននិងកំពុងយកចិត្តទុកដាក់ ដើម្បីចូលរួមចំណែកជាមួយនិងក្រសួងអប់រំ​យុវជននិងកីឡា ដោយបានចូលរួមជួយគាំទ្រជំរុញ​ផ្នែក​ធនធានមនុស្សឌីជីថល ដោយបានសហការជាមួយ​សកល​វិទ្យាល័យចំនួន ៦ ដើម្បីធ្វើយ៉ាងណាជំរុញឆ្លើយ​តបទៅនិងបដិវត្តកម្មឌីជីថលដែលមានការវិវត្តន៍កាន់តែលឿន ជាពិសេសនៅក្នុងយុគ្គសម័យ AI នេះ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណី​យ៍ និងទូរគមនាគមន៍

យ៉ាងណាក៏ដោយ​បើតាម​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីឱ្យយុវជនជំនាន់ក្រោយមានសមត្ថភាព​ពិតនៅក្នុងការគ្រប់គ្រង ការប្រើប្រាស់បច្ចេកវិទ្យានេះ ឱ្យមានប្រសិទ្ធភាពខ្លាំង ពួកគេ​ត្រូវមានមូលដ្ឋានគ្រឹះរឹងមាំ។ ហើយបច្ចេកវិទ្យាក៏​មិនអាចប្រើប្រាស់ដោយមិនអាចគិតពីវិធីសាស្រ្តបង្រៀន និងមិនគិតពីគរុកោសល្យនោះដែរ។ ដោយឡែក​វិធី​សាស្រ្តនៅក្នុងការបង្រៀនមិនមែនឱ្យសិស្សពឹងតែទៅលើម៉ាស៊ីននោះទេ គឺត្រូវធ្វើយ៉ាងណាឱ្យមានចំណេះ​ដឹង, ឱ្យមានបំណិនជីវិត និង មានចរិយាធម៌ ជាពល​រដ្ឋ​សកលល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។