ការទទួលស្គាល់សមត្ថភាពច្នៃប្រឌិត ជំរុញកំណើននិស្សិតនារី រៀនជំនាញស្ថាបត្យកម្ម

ភ្នំពេញ — បច្ចុប្បន្ន វត្តមានរបស់និស្សិតស្ថាបត្យកម្មជានារីកំពុងកើនឡើង ខណៈសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេការទទួលស្គាល់ថាមានសក្ដានុពលមិនចាញ់បុរសឡើយ។

លោក ប៉ាន់ ភារិទ្ធ អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល ទទួលបន្ទុកផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) មានប្រសាសន៍ថា ជាការកត់សម្គាល់​និស្សិតជានារី ដែល​ចូល​រៀនផ្នែកស្ថាបត្យកម្ម មានកំណើនជិត ៦០ភាគរយនៅក្នុងថ្នាក់រៀន បើប្រៀបធៀបកាលពី១០ឆ្នាំមុន និស្សិតនារី មានត្រឹម២ទៅ៣នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់។

លោក ប៉ាន់ ភារិទ្ធ បន្ថែមថា ការកើនឡើងចំនួននិស្សិតនារីផ្នែកស្ថាបត្យកម្មនេះ ដោយសារកម្មវិធីសិក្សាបានកែសម្រួល ហើយនិស្សិតនារីមានគំនិតច្នៃប្រឌិតក្នុងការគូសប្លង់បានដូចនិស្សិតបុរសដែរ។

“ពីមុនមានមតិថា ការងារគូសប្លង់បានតែបុរស នារីអាចពិបាកឡើងចុះ យួរសម្ភារៈធ្ងន់ៗ ប៉ុន្តែមកដល់ពេលនេះ កម្មវិធីសិក្សាបានកែសម្រួល…ខ្ញុំសប្បាយចិត្តដែលឃើញពួកគាត់បានមកសិក្សាចាប់យកជំនាញស្ថាបត្យកម្មមានចំនួនច្រើន”

អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល ទទួលបន្ទុកផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) មានប្រសាសន៍ថា ដោយឆ្លងកាត់ការរៀនសូត្ររយៈពេល៥ឆ្នាំ និស្សិតស្ថាបត្យកម្មជានារីមានសមត្ថភាពចូលធ្វើការងារដូចបុរសដែរក្រោយបញ្ចប់ការសិក្សា។ ជាក់ស្ដែង លោកស្រី Zaha Hadid ជាស្ថាបត្យករជាតិ អង់គ្លេស-អ៊ីរ៉ាក់ ដ៏ល្បីល្បាញមួយរូប អាចឆ្លុះបញ្ចាំងថា និស្សិតនារីកម្ពុជាក៏មានលទ្ធភាពធ្វើការងារធំក្លាយជាស្ថាបត្យករមួយដ៏ល្បីក្នុងពិភពលោកបានដែរ។

ជាមួយគ្នានេះ សាលាក៏បានរិះរកវិធីសាស្រ្តអភិវឌ្ឍកម្មវិធីសិក្សាឱ្យដើរទាន់តម្រូវការទីផ្សារការងារ ក្នុងនោះបរិស្ថានសិក្សាសមស្រប ដោយសាលាមានរៀបចំសួន បន្ទប់ពិសោធន៍ ថ្នាក់រៀនបំពាក់ឧបករណ៍ទំនើបៗ ដែលធ្វើឱ្យនិស្សិតមានអារម្មណ៍ចង់រៀន។

ថ្នាក់រៀនស្ថាបត្យកម្ម នៃនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)

កញ្ញា សាយ ច័ន្ទវិច្ឆិកា ជានិស្សិតអាហារូបករណ៍ឆ្នាំទី៥ ជំនាញស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) និយាយថា ការចាប់យកជំនាញស្ថាបត្យកម្ម ព្រោះក្ដីស្រឡាញ់ និងមានក្ដីស្រមៃចង់ក្លាយជាស្ថាបត្យករ។ កញ្ញា ច័ន្ទវិច្ឆិកា បន្តថា ការរៀនជំនាញស្ថាបត្យកម្មនេះ ជួបការលំបាកច្រើន ដូចជាផ្នែកថវិកា ដោយត្រូវចំណាយច្រើនទៅលើសម្ភារៈសិក្សា ហើយ​អាចនឹង​ត្រូវ​រៀនដាច់យប់ ប្រសិនបើគ្រប់គ្រងពេលវេលាមិនបានល្អ។

និយាយពីថ្នាក់រៀនវិញ និស្សិតអាហារូបករណ៍ឆ្នាំទី៥ រូបនេះ បញ្ជាក់ថា ការរៀនជំនាញស្ថាបត្យកម្ម និស្សិតនារី និងនិស្សិតបុរសរៀននៅក្នុងថ្នាក់មានចំនួនប្រហាក់ប្រហែលគ្នា ហើយចំពោះការប្រកួតប្រជែងលើការសិក្សា ក៏មានសមត្ថភាពប្រហាក់ប្រហែលគ្នាទាំងគំនិតច្នៃប្រឌិត ការគូរ ការអត់ធ្មត់ ការព្យាយាម វិធីដោះស្រាយលើគម្រោងនីមួយៗ។

កញ្ញា សាយ ច័ន្ទវិច្ឆិកា ជានិស្សិតអាហារូបករណ៍ឆ្នាំទី៥ ជំនាញស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)

សម្រាប់ការបញ្ចប់ការសិក្សានៅពេលខាងមុខនេះ កញ្ញា សាយ ច័ន្ទវិច្ឆិកា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើគម្រោងសារណា ដោយ​តាំងចិត្តបញ្ចប់គម្រោងមួយ​ឱ្យ​បានល្អ​ជូនសាស្រ្តាចារ្យ។ ជាមួយគ្នានេះ យុវតីមកពីខេត្តកណ្ដាល រូបនេះ ក៏បានលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ ដែលស្រឡាញ់ជំនាញស្ថាបត្យកម្ម ឬចូលចិត្តគូរ រចនាប្លង់អគារ សូមចាប់យក​ឱកាស​ចូលសិក្សា ដោយកុំគិតថា ជាស្រីរៀនមិនបាន និងកុំភ័យខ្លាចការលំបាក បើបុរសធ្វើបាន ស្រ្តីក៏អាចធ្វើបាន។

ប្រសិនបើស្រឡាញ់ជំនាញស្ថាបត្យកម្ម ជាដំបូន្មានពី លោក ប៉ាន់ ភារិទ្ធ សិស្សនិស្សិតត្រូវតែព្យាយាម អំណត់ ព្រោះជំនាញនេះមានញ្ចូលសិល្បៈ វប្បធម៌-អរិយធម៌ខ្មែរ ពិសេសខុសប្លែកពីជំនាញផ្សេងៗ ដោយធ្វើយ៉ាងណាឱ្យការគូស ការរចនា បម្រើឱ្យការរស់នៅរបស់ប្រជាជនប្រកបដោយផាសុខភាព និងសុវត្ថិភាព។ លោកលើកទឹកចិត្តនិស្សិតទាំងអស់ខិតខំរៀនសូត្រដើម្បីមានជំនាញមួយពិតប្រាកដ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...