ក្រសួងអប់រំកំពុងរៀបចំយន្តការបញ្ជាក់សញ្ញាបត្រពីបរទេស ដើម្បីបង្កើនទំនុកចិត្ត​មកលើប្រព័ន្ធអប់រំនៅកម្ពុជា

ដើម្បីធានា និង​បង្កើន​ទំនុកចិត្ត​របស់សាធារណជន​ មកលើប្រព័ន្ធអប់រំ​នៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំយន្តការពាក់ព័ន្ធនឹងការបញ្ជាក់សញ្ញាបត្រ​ពីបរទេស។ ការ​រៀបចំយន្តការនេះ ក៏​ជាការឆ្លើយតប​ទៅនឹង​ក្តីបារម្ភពីសញ្ញាបត្រក្លែងក្លាយ និងតម្លាភាពផងដែរ។

ក្នុងកិច្ច​ប្រជុំនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ​ដល់​ក្រុមការងារជំនាញ រៀបចំ​សេចក្តីថ្លែងការណ៍ពន្យល់បង្ហាញ​ពីយន្តការ នៃការ​បញ្ជាក់សញ្ញាបត្រ របាយការណ៍​វិភាគ​ពីដំណើរការ នៃការ​បញ្ជាក់សញ្ញាបត្រ និង​ផ្សព្វផ្សាយប្រកបដោយ​តម្លាភាព ទូលំទូលាយ និង​ភាព​ច្បាស់លាស់។

ចាប់តាំងពីឆ្នាំ២០២០ ក្រសួងអប់រំបានរៀបចំប្រព័ន្ធឌីជីថល ក្នុង​ការ​ពន្លឿនការងារបញ្ជាក់សញ្ញាបត្រ ដោយតម្រូវឱ្យអ្នកស្នើសុំអាចទាញយកពាក្យស្នើសុំបញ្ជាក់សញ្ញាបត្រតាមរយៈ QR Code នៅក្នុងគេហទំព័ររបស់ក្រសួង និងអនុវត្តតាមនីតិវិធីដោយរៀបចំឯកសារជា PDF រួចផ្ញើឯកសារនោះតាមប្រព័ន្ធឌីជីថល Telegram ដោយមិនចាំបាច់មកដាក់ពាក្យស្នើសុំផ្ទាល់នៅការិយាល័យរដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា នោះឡើយ។

ក្រសួងអះអាងថា ការអនុវត្តតាមប្រព័ន្ធឌីជីថលនេះ បានជួយ កាត់បន្ថយរយៈពេលនៃដំណើរការបញ្ជាក់, អ្នកស្នើសុំមិនចាំបាច់ធ្វើដំណើរមកក្រសួង, មិនត្រូវការថតចម្លងឯកសារផ្សេងៗដោយត្រូវការច្បាប់ដើមតែប៉ុណ្ណោះដើម្បីស្កែនភ្ជាប់, អ្នកស្នើសុំអាចទាក់ទងដោយផ្ទាល់និងគ្រប់ពេលវេលា (ពីថ្ងៃចន្ទ-អាទិត្យ ២៤ម៉ោងក្នុង១សប្តាហ៍) ដើម្បីសាកសួរព័ត៌មានទាក់ទងនឹងការដាក់ពាក្យ ការរៀបចំឯកសារភ្ជាប់ និងចម្ងល់ផ្សេងៗ (លក្ខខណ្ឌនៃការភ្ជាប់ឯកសារមានជូនភ្ជាប់ក្នុងពាក្យស្នើសុំ) មកនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា។

សម្រាប់យន្តការនៃការពិនិត្យ និងរៀបចំចេញលិខិតបញ្ជាក់ បន្ទាប់ពីទទួលបានពាក្យស្នើសុំជា PDF រួចមក មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សានឹងអញ្ជើញសាម៉ីអ្នកស្នើសុំដើម្បីយកឯកសារច្បាប់ដើមមកពិនិត្យផ្ទៀងផ្ទាត់និងអនុវត្តតាមនីតិវិធីបន្តបន្ទាប់ដូចជា ពិនិត្យសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្របណ្ឌិតរបស់អ្នកបេក្ខជនស្នើសុំ។ ពិនិត្យភាពត្រឹមត្រូវនៃគ្រឹះស្ថានបណ្តុះបណ្តាលនៅក្រៅប្រទេសដែលមានការទទួលស្គាល់ពីស្ថាប័ន មានច្បាប់អនុញ្ញាត ចៀសវាងពីគ្រឹះស្ថានដែលមិនមានច្បាប់អនុញ្ញាតនៅសាមីប្រទេសផ្តល់សញ្ញាបត្រ ដូចជា៖ ពិនិត្យតាមគេហទំព័រគ្រឹះស្ថានឬគេហទំព័រផ្ទៀងផ្ទាត់ផ្លូវការទទួលស្គាល់ដោយក្រុមប្រឹក្សាឧត្តមសិក្សានៃប្រទេសផ្តល់សញ្ញាបត្រជាដើម។

ចុងក្រោយ មន្រ្តីនឹងពិនិត្យភាពត្រឹមត្រូវនៃឯកសារយោងរបស់អ្នកស្នើសុំ មុននឹងរៀបចំលិខិតបញ្ជាក់ដាក់ជូនថ្នាក់ដឹកនាំនាយកដ្ឋាននិងគោរពស្នើសុំហត្ថលេខាពីថ្នាក់ដឹកនាំក្រសួង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...