កង្វល់ សុវត្ថិភាពផ្ទាល់ខ្លួន ជាឧបសគ្គសម្រាប់ក្មេងស្រីបន្តការសិក្សាឆ្ងាយពីផ្ទះ

ភ្នំពេញ៖ ឧបសគ្គ ការលំបាក និងបញ្ហាប្រឈមនានាក្នុងជីវិតសិក្សារបស់យុវជនតែងកើតឡើងមិនប្រកាន់ភេទប្រុសឬស្រីឡើយ។ ប៉ុន្តែសុវត្ថិភាពរស់នៅរបស់ក្មេងស្រីអាចខុសពីក្មេងប្រុស។ បច្ចុប្បន្នកូនស្រីបន្តការសិក្សាឆ្ងាយពីផ្ទះហើយ ក៏ប៉ុន្តែពួកគេនៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងកង្វល់របស់ក្រុមគ្រួសារ។ ទន្ទឹមគ្នានេះ កូនស្រីត្រូវចំណាយលុយកាក់ក្នុងជីវភាពសិក្សាច្រើនជាងកូនប្រុសដែរ។

កញ្ញា ណាក ថៃល័ក្ខ និស្សិតម្នាក់មកពីខេត្តសៀមរាប បានឱ្យដឹងថា សុវត្ថិភាពរស់នៅឆ្ងាយពីគ្រួសារជាចំណុចប្រឈមខ្លាំងរបស់យុវតី។ ដំណើរចាកឆ្ងាយពីផ្ទះដើម្បីបន្តការសិក្សា ទាមទារឱ្យនិស្សិតគិតហ្មត់ចត់ពីសុវត្ថិភាពកន្លែងស្នាក់នៅ។

ថៃល័ក្ខ

“សម្រាប់ខ្ញុំរកផ្ទះស្នាក់នៅ អត់អាចចេះតែរកទេ… ខ្ញុំត្រូវពិនិត្យមើលពីបរិយាកាសជាក់ស្ដែងនៅជុំវិញផ្ទះ ផ្លូវចេញចូល ទំហំបន្ទប់ ក៏ដូចជាស្ថានភាពផ្ទះ តើសម្បូរមនុស្សប្រុសដែរឬទេ សម្បូរមនុស្សស្រីឬទេ ហើយអ្នកជួលទាំងអស់នោះភាគច្រើនស្ថិតនៅអាយុប៉ុន្មាន គិតទាំងបន្ទប់ទឹក និងការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ…”។

– កញ្ញា ណាក ថៃល័ក្ខ

សុវត្ថិភាពផ្ទាល់ខ្លួន
កញ្ញា ណាក ថៃល័ក្ខ និស្សិតឆ្នាំទី4 នៃវិទ្យាស្ថានភាសាបរទេស មកពីខេត្តសៀមរាប។

និស្សិតឆ្នាំទី4 នៃវិទ្យាស្ថានភាសាបរទេសរូបនេះ បានបន្ដទៀតថា ដើម្បីសុវត្ថិភាពត្រូវស្វែងរកទីតាំងស្នាក់នៅសមរម្យ ប៉ុន្តែប្រឈមបញ្ហាហិរញ្ញវត្ថុ។

“ដើម្បីរកបានផ្ទះមានសុវត្ថិភាព ខ្ញុំត្រូវចំណាយបង់ថ្លៃផ្ទះខ្ពស់។ ជាមធ្យមខ្ញុំចំណាយ 80 ដុល្លារក្នុងមួយខែ ទាំងទឹកភ្លើងទៀតអាចអស់ជិតដល់ 100ដុល្លារ ចំណែកមិត្តភក្ដិប្រុសៗខ្ញុំវិញ ពួកគាត់ចំណាយពី 40 ទៅ 60ដុល្លារតែប៉ុណ្ណោះ”។

– កញ្ញា ថៃល័ក្ខ

មានប្អូនស្រីស្នាក់នៅជាមួយនិងកំពុងបន្ដការសិក្សានៅភ្នំពេញ យុវជន ស្រ៊ាង ដារ៉ុង និស្សិតមកពីខេត្តកំពង់ចាម បានឱ្យដឹងដែរថា

“ មករៀនឆ្ងាយពីផ្ទះ ខ្ញុំបារម្ភពីសុវត្ថិភាពស្នាក់នៅ និងការធ្វើដំណើរទៅមករបស់ប្អូន ហើយខ្លាចមិត្តភក្ដិមិនល្អអូសទាញដើរផ្លូវមិនល្អ…”។

– យុវជន ស្រ៊ាង ដារ៉ុង

មិនមែនមានតែយុវជនខាងលើនោះទេ ដែលយល់ថាសុវត្ថិភាពកន្លែងស្នាក់ក្នុងពេលបន្តការសិក្សាជាផ្នែកសំខាន់នៃដំណើរជីវិតសិក្សារបស់ពួកគេ។ ចំណែកអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់បញ្ហាសមភាពយេនឌ័រនៅកម្ពុជា ក៏យល់ឃើញដែរថា បញ្ហាសុវត្ថិភាពរស់នៅក្នុងពេលសិក្សាក្មេងស្រី ជាកត្តាបង្អាក់ដំណើរជីវិតសិក្សារបស់សិស្សស្រីមិនឱ្យបន្តមកទីក្រុង ឬសាលារៀនដែលនៅឆ្ងាយពីផ្ទះដែរ។

អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ បានឱ្យដឹងថា មករៀននៅទីក្រុងបរិយាកាសរស់នៅផ្ទុយពីទីជន​បទ ដោយសារមានមនុស្សមកពីគ្រប់មជ្ឈដ្ឋាន រីឯការរស់នៅផ្សេងៗគ្នា ត្រូវគិតពីសុវត្ថិភាពខ្ពស់។ អ្នកស្រីសង្កត់ធ្ងន់ថា សុវត្ថិភាពជារឿងសំខាន់ដែលសិស្ស-និស្សិតស្រីៗ តែងប្រឈមខ្លាំងក្នុងពេលកន្លងមក។

“ក្មេងស្រីតែងមានអារម្មណ៍ភ័យខ្លាច និងយល់ថាមិនមានសុវត្ថិភាព… ដំណោះស្រាយ គឺម្តាយឪពុកអ្នកពាក់ព័ន្ធត្រូវផ្តល់​ប្រឹក្សាយោបល់បន្ថែមដល់យុវតី មុនពេលពួកគាត់ចំណាកស្រុកដើម្បីបន្តការសិក្សា ដើម្បីត្រៀមខ្លួនសម្របតាមបរិបទសិក្សា និងរស់នៅកន្លែងថ្មី។ សិស្សត្រូវទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បីពិចារណារឱ្យកាន់តែប្រសើរ។ ប្រសិនបើយើងខ្វះខាតព័ត៌មាន បញ្ហាប្រឈមអាចនឹងកើតមានច្រើន…”។

– អ្នកស្រី សេង រាសី

សុវត្ថិភាពផ្ទាល់ខ្លួន
អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ។

ការផ្ដល់ប្រព័ន្ធការពារនិងសន្ដិសុខសម្រាប់ក្មេងស្រីពីអាជ្ញាធរមូលដ្ឋាន ក៏ជាចំណែកមួយដែលបង្កើតបរិយាកាសឱ្យយុវតីមានអារម្មណ៍រួចចាកផុតពីការបៀតបៀន និងគំនាបសុវត្ថិភាពផ្សេងៗ។ អ្នកពាក់ព័ន្ធនឹងសុវត្ថិភាពនេះ គឺជាការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះ ការប្រើពាក្យសម្ដីបៀតបៀនក្មេងស្រី ក៏ជាបញ្ហាប្រឈមសម្រាប់ស្ត្រីដែរ ដូច្នេះបុគ្គលគ្រប់រូបត្រូវចូលរួមផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានចេញ គិតវិជ្ជមានចំពោះស្រ្ដីនិងផ្តល់តម្លៃឱ្យស្ត្រី។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ ៖ កម្ពុជាមិនគួរបោះបង់មរតកភាសាបារាំង ដោយសារឥទ្ធិពលភាសាអង់គ្លេស និងភាសាចិននោះទេ

អ្នកជំនាញផ្នែកភាសា និងប្រវត្តិសាស្ត្របានលើកឡើងថា កម្ពុជាមិនគួរបោះបង់មរតកភាសាបារាំង ដោយសារការកើនឡើងនៃឥទ្ធិពលភាសាអង់គ្លេស និងភាសាចិននោះទេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

Obama Foundation បើកឱកាសដល់យុវជនចូលរួមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ ឆ្នាំ២០២៧–២០២៨

Obama Foundation បើកឱកាសដល់យុវជនកម្ពុជាឱ្យចូលរួមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំឆ្នាំ២០២៧–២០២៨
ចំណេះជីវិត, ព្រឹត្តិការណ៍

គេងលក់ស្រួលជាងមុន ដោយជ្រើសរើសឥរិយាបទនៃការគេងដែលស័ក្តិសមបំផុតសម្រាប់អ្នក

គេងផ្កាប់ គេងចំហៀង ឬគេងផ្ងារ? ឬក៏បត់ជើងកោង ឬលាតដៃជើងត្រង់ដូចផ្កាយសមុទ្រ? អ្នកប្រហែលជាភ្ញាក់ផ្អើល នៅពេលដឹងថា ឥរិយាបទគេងរបស់អ្នក អាចប៉ះពាល់ដល់គុណភាពនៃការគេង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឱកាសអប់រំ បើកផ្លូវអនាគតសម្រាប់ក្មេងស្រីកម្ពុជាពីគ្រួសារខ្វះខាត ឈានទៅរកឱកាសការងារ

ពីក្មេងស្រីម្នាក់មកពីគ្រួសារមានជីវភាពខ្វះខាត និងស្ទើរតែគ្មានឱកាសបន្តការសិក្សា បច្ចុប្បន្ន ង៉ែត ចាប អាយុ ២៥ឆ្នាំ កំពុងក្លាយជានិស្សិតកំពុងបន្តការសិក្សា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

World Vision កំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ RISE រយៈពេលបីខែ ជួយដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា កំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ តាមរយៈកិច្ចអន្តរាគមន៍រហ័សនៃកិច្ចសហការរួម (RISE)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្មវិធីអ្នកដឹកនាំធុរកិច្ចវ័យក្មេង ២០២៦៖ យុវជនកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ «ច្រករបៀងមច្ឆា និងអង្ករ»

គណៈប្រតិភូយុវជនកម្ពុជាចំនួន ១៩រូប ដែលតំណាងឱ្យស្ថាប័នរដ្ឋ សហគ្រាសឯកជន និងសហគមន៍កសិកម្ម បានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ និងខេត្តជាំងស៊ូ
ចំណេះជីវិត, ព្រឹត្តិការណ៍

៥ គន្លឹះប្តូរផ្នត់គំនិតគ្រប់គ្រងលុយកាក់ ៖ មេរៀនពីសៀវភៅ The Psychology of Money

ការគ្រប់គ្រងលុយកាក់ និងការកសាងទ្រព្យសម្បត្តិ មិនមែនជារឿងរបស់ «គណិតវិទ្យា» ដែលត្រូវចេះគិតលេខស្មុគស្មាញ ឬគណនាតួលេខធំដុំនោះទេ ប៉ុន្តែវាគឺជា «ចិត្តវិទ្យា»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សម្រាប់សិស្សកម្ពុជា សិក្សាកម្រិតមធ្យមសិក្សា​ទុតិយភូមិ នៅប្រទេស​អាល្លឺម៉ង់

កម្មវិធី United World Colleges (UWC) Cambodia បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា ចុះ MoU ជាមួយ Swiss Education Group ពង្រីកឱកាសសិក្សា បន្តនៅក្រៅប្រទេស

សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា (Bromsgrove International School Cambodia-BISC) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ Swiss Education Group (SEG)
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនកម្ពុជា ឈ្នះពាន​ពីការប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate Championship 2026 នៅហ្វីលីពីន

ក្រោយការចូលរួមប្រកួតជជែកដេញដោលយ៉ាងស្វិតស្វាញអស់ជាច្រើនដំណាក់កាល ទីបំផុតយុវជនកម្ពុជា ដណ្ដើមបានពានរង្វាន់ប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon