ឆ្នាំ2021 តើពិភពលោកគួរលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារដោយរបៀបណា?

WEForum ៖ ឆ្នាំ 2021 ត្រូវបានកំណត់ជាឆ្នាំជោគជ័យលើការងារលុបបំបាត់ការងារកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ ប៉ុន្តែអ្នកជំនាញបារម្ភថា ដោយសារបញ្ហាកូវីដ-19 នឹងអាចឱ្យដំណើរការនេះដើរថយក្រោយ ទោះបីមានសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលសមាជិក 193 ប្រទេសកំពុងចូលរួមបញ្ឈប់ការកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារយ៉ាងណាក្តី។ ទន្ទឹមគ្នានេះគេដឹងថា ចំនួនកម្លាំងពលកម្មលើកុមារនៅទូទាំងពិភពលោកបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ប៉ុន្តែរហូតដល់បច្ចុប្បន្នមានកុមារប្រមាណជា 152 លាននាក់កំពុងបង្ខំឱ្យធ្វើការងារនៅឡើយ។

អ្នកជំនាញលើកិច្ចការនេះ បានមើលឃើញថា ឥទ្ធិពលកូវីដ-19 កុមារអាចប្រឈមមុខទៅនឹងពេលវេលាធ្វើការច្រើនម៉ោងជាងមុន ហើយកុមារខ្លះទៀតអាចនឹងបង្ខំឱ្យធ្វើការដោយគ្រួសារផ្ទាល់តែម្តង ខណៈជីវភាពគ្រួសារកំពុងជួយបញ្ហាសេដ្ឋកិច្ចខ្លាំង។ តើពិភពលោកលុបបំបាត់អំពើកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារដោយរបៀបណា?

លោក Jo Becker ប្រធានផ្នែកតស៊ូមតិសិទ្ធិកុមាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ជម្រើសល្អបំផុត រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវសម្រេចចិត្តដោះស្រាយបញ្ហាលុបបំបាត់កម្លាំងពលកម្មលើកុមារឱ្យបាន ពេលនោះលទ្ធផលនឹងបង្ហាញឱ្យឃើញក្នុងរយៈពេលខ្លី ឬត្រូវការពេលវេលាបន្ថែមយូរជាងនេះ ដើម្បីទទួលបានជោគជ័យ។

លោក Cornelius Williams អនុប្រធានទទួលបន្ទុកផ្នែកការពារកុមាររបស់យូនីសេហ្វ បានលើកឡើងដែរថា កូវីដ-19 មិនត្រឹមតែប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចជាសកលនោះទេ បន្ថែមធ្វើឱ្យកុមារកាន់តែងាយរងគ្រោះបំផុត។

“ការកេងប្រវ័ញ្ចក្នុងពេលមានជំងឺរាតត្បាត រួមទាំងការបង្ខំឱ្យធ្វើពលកម្មលើកុមារ គឺនឹងមានអត្រាកើនឡើងជាមិនខាន”។

លោក Victor Sande-Aneirso ជាអ្នកនិពន្ធ និងនិពន្ធនាយកនៃបណ្តាញសិទ្ធិកុមារអន្តរជាតិ (CRIN) បាននិយាយថា អ្វីដែលយើងតែងតែចង់ឃើញនោះ គឺរាល់ការងារបង្ខំកុមារដោយរូបភាពកេងប្រវ័ញ្ចកម្លាំងពលកម្មដោយគ្រោះថ្នាក់ នឹងត្រូវបញ្ចប់ដោយ​មនុស្សនៅគ្រប់វ័យ។

ចំណែងអ្នកស្រី Alison Sutton ប្រធានទទួលបន្ទុកកិច្ចគាំពារកុមាររបស់អង្គការ Save the Children មានប្រសាសន៍ថា

“បើយើងចង់ឃើញលទ្ធផលទទួលបានជោគជ័យតាមផែនការ ពួកយើងពិតជាត្រូវការការគាំទ្រយ៉ាងពេញទំហឹងពីពីសំណាក់សហគមន៍របស់កុមារ អាណាព្យាបាលរបស់កុមារ ការចូលរួមដោះស្រាយបញ្ហាពីមេដឹកនាំ ព្រមទាំងនយោជក… ពីព្រោះថាក្រុមមនុស្សទាំងនេះសុទ្ធតែជាតួអង្គសំខាន់សម្រាប់ការងារការពារកម្លាំងពលកម្មលើកុមារ”។

គួរបញ្ជាក់ថា កន្លងទៅអង្គការពលកម្មអន្តរជាតិ (ILO) បានបង្ហាញតួលេខថា ចំនួនកម្លាំងពលកម្មនៅទូទាំងពិភពលោកបានធ្លាក់ចុះនៅទូទាំងពិភពលោកពី 246 លាននាក់កាលពីឆ្នាំ 2000 មកត្រឹមតែ 152 លាននាក់ប៉ុណ្ណោះ។ ប៉ុន្តែ ILO ក៏បានព្រមានដែរថា កូវីដ-19 អាចជាឧបសគ្គថ្មីក្នុងផែនការលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ដែលបានអនុវត្តជាងពីរទសវត្សកន្លងទៅ និងផែនការពិភពលោកបញ្ចប់រូបភាពរំលោភបំពានលើកម្លាំងពលកម្មកុមារឱ្យស្មើសូន្យ ត្រឹមឆ្នាំ 2025 ខាងមុខ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិកថែសុខភាពក្នុងវ័យ ៣០ ឆ្នាំ ដើម្បីកុំឱ្យស្ដាយក្រោយពេលដល់អាយុ ៧០ឆ្នាំ

លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon