ភ្នំពេញ៖ មនុស្សគ្រប់គ្នាព្យាយាមធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យ ប៉ុន្តែនៅពេលដែលពួកគេជួបបញ្ហាឬបរាជ័យបែរជាខកចិត្តខ្លាំង ហើយអាចនឹងបោះបង់គោលដៅរបស់ខ្លួនផងក៏មាន។ ប៉ុន្តែការបរាជ័យមិនមែនជាចុងបញ្ចប់នៃជីវិតនោះទេ វាជាមេរៀននិងបទពិសោធនៃជីវិតឈានទៅរកភាពជោគជ័យ។
ស្ថាបនិកស្ថាប័នអប់រំ Start Up Cambodia លោក គីម ដារ៉ា ធ្លាប់បរាជ័យនៅពេលប្រឡងថ្នាក់អនុវិទ្យាល័យបាននិយាយពីបទពិសោធផ្ទាល់ខ្លួនថា៖
“ខ្ញុំប្រឡងធ្លាក់នៅថ្នាក់ទីប្រាំបួន (មធ្យមសិក្សាបឋមភូមិ) នេះហើយហៅការបរាជ័យបណ្ដោះអាសន្នរបស់ខ្ញុំ… ពេលនោះបើជាខ្ញុំបោះបង់ ខ្ញុំជាមនុស្សបរាជ័យពិតប្រាកដហើយ ប៉ុន្តែខ្ញុំព្យាយាមខំប្រឹងរៀនឡើងវិញ ខ្ញុំប្រឡងជាប់ហើយក៏ក្លាយជាសិស្សពូកែទៀតផង។ បទពិសោធប្រឡងធ្លាក់នេះ ជំរុញឱ្យខ្ញុំបង្កើតសាលារៀន Start Up Cambodia ឡើង ដើម្បីជួយទៅដល់សិស្សខ្សោយក្នុងការពង្រឹងសមត្ថភាពពួកគាត់”
លោក គីម ដារ៉ា
លោក គីម ដារ៉ា បានបន្តថា នៅពេលដែលមនុស្សជួបរឿងបរាជ័យនៅក្នុងជីវិត ត្រូវព្យាយាមខិតខំប្រឹងប្រែង ទោះជាខកបំណងច្រើនដងក៏ដោយ ហើយបទពិសោធទាំងនោះជាស្ពានឈានទៅរកជោគជ័យដូចបំណងប្រាថ្នា។
“បើយើងបោះបង់ហើយឈប់ធ្វើវានោះ ទើបគេហៅថាអ្នកបរាជ័យពិតប្រាកដ ហើយការបរាជ័យដែលយើងមិនបោះបង់ ធ្វើវាបន្តរហូត នោះហៅថាការបរាជ័យបណ្ដោះអាសន្ន”
លោក គីម ដារ៉ា ស្ថាបនិកសាលារៀន Start Up Cambodia រូបនេះបញ្ជាក់ថា ៖
“នៅពេលដែលយើងបរាជ័យ ត្រូវតែយកខ្លួនឯងមើលទៅដល់បុគ្គលល្បីៗថា ពួកគាត់បានឆ្លងកាត់រឿងបរាជ័យច្រើនរាប់ដោយរបៀបណា… ព្យាយាមកែកំហុសរបស់ខ្លួន កុំខ្លាច ហើយចាប់ផ្ដើមប្រឹងប្រែងបន្ត មិនត្រូវបោះបង់ចោលគោលដៅរបស់ខ្លួនឡើយ”
លោក គីម ដារ៉ា
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់ , ព្រឹត្តិការណ៍ , យុវជនឆ្នើម ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត , ព្រឹត្តិការណ៍ លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា