ភ្នំពេញ – កម្មវិធីអាហារូបករណ៍ KAIST បានប្រកាសជ្រើសរើសនិស្សិតបរទេសចំនួន៣០០នាក់ ទៅសិក្សានៅប្រទេសកូរ៉េ សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដោយមិនទាមទារពិន្ទុភាសាអង់គ្លេស IELTS និង TOEFL ឡើយ ។
អាហារូបករណ៍នេះនឹងផ្ដល់ជូនជំនាញសិក្សាជាច្រើនរួមមាន វិទ្យាសាស្ត្រជីវវិទ្យា, វិស្វកម្មគីមី និងជីវម៉ូលេគុល, វិទ្យាសាស្ត្រ និងវិស្វកម្មសម្ភារៈ, វិស្វកម្មនុយក្លេអ៊ែរ និងកង់ទិច, វិស្វកម្មមេកានិក, វិស្វកម្មអវកាស, វិស្វករអគ្គិសនី, វិទ្យាសាស្ត្រកុំព្យូទ័រ, គីមីវិទ្យា និងជំនាញសិក្សាជាច្រើនទៀត ។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈពេលនៃអាហារូបករណ៍ដោយថ្នាក់បរិញ្ញាបត្រ រយៈពេល៥ឆ្នាំ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល៣ឆ្នាំ និងថ្នាក់បណ្ឌិតមានរយៈពេល៤ឆ្នាំ ។

ជាមួយគ្នានេះ អាហារូបករណ៍នឹងគាំទ្រលើការសិក្សាដល់បេក្ខភាពអាហារូបករណ៍ដូចជា ធានារ៉ាប់រងសុខភាព ថ្លៃសិក្សារហូតចប់កម្មវិធីសិក្សា ប្រាក់ប្រចាំខែដែលមានតម្លៃចាប់ពី ៣៥០ ០០០វ៉ុន ដល់ ១ ០០០ ០០០វ៉ុន ដែលគិតទៅតាមអាហារូបករណ៍សិក្សា និងអត្ថប្រយោជន៍ពីអាហារូបករណ៍ជាច្រើនទៀត។
បេក្ខភាពដែលមានសិទ្ធទទួលបានអាហារូបរកណ៍ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មិនមានសញ្ជាតិកូរ៉េ មានអាយុមិនលើស៤០ឆ្នាំ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ថ្នាក់បរិញ្ញាបត្រ) សញ្ញាបត្របរិញ្ញាបត្រ(សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និងសញ្ញាបត្របរិញ្ញាបត្រជានខ្ពស់(សម្រាប់ថ្នាក់បណ្ឌិត) និងលិខិតបញ្ជាក់ការសិក្សាភាសាអង់គ្លេស(បើមាន) ។

សម្រាប់ព័ត៌មានលម្អិត និងបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://tinyurl.com/4ecdk9ed ។ ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2023
ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2024
ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ពីធនាគារពិភពលោក សម្រាប់ការសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ចំនួន ២៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2026
ក្រោមគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ ដែលជាកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ធនាគារពិភពលោក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































