ឯកឧត្តម ហាក់ សុខហេង ៖ កម្ពុជា​ត្រូវ​មាន​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដោយ​ខ្លួនឯង ដើម្បីសុវត្ថិភាព និង​រក្សាទិន្នន័យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

លើកឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា នៃសហគមន៍​អ្នក​បច្ចេកទេស​បញ្ញាសិប្បនិម្មិត កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានលើកឡើងថា ប្រទេស​កម្ពុជា​ត្រូវ​តែមាន​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដោយ​ខ្លួន​ឯកឱ្យ​បានច្រើន មិនថា ជា Website ឬ App នោះឡើយ ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាពអ្នកប្រើប្រាស់ជាពលរដ្ឋ​កម្ពុជា ក៏​ដូចជា​ទិន្នន័យនានា។

បើតាមឯកឧត្តម ហាក់ សុខហេង នៅពេល​ប្រជាពលរដ្ឋ​កម្ពុជា​នាំគ្នា​ប្រើប្រាស់​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​កូនខ្មែរ នោះទិន្នន័យ​ដែលប្រើប្រាស់​នឹង​រក្សា​នៅ​ក្នុងកម្មវិធីរបស់ខ្មែរ តែបើសិនជា​ប្រើប្រាស់​កម្មវិធីរបស់បរទេស នោះទិន្នន័យនឹង​ត្រូវរក្សសា​ទុក​ដោយ​បរទេស ដែលវា​គឺជាការខាតបង់មួយ។

មន្រ្តីជាន់ខ្ពស់​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​រូបនេះ ក៏​បានឱ្យដឹងដែរថា បច្ចុប្បន្ន​ក្រសួងកំពុង​សិក្សា​ទៅលើ​បច្ចេកទេស នៃបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ឬហៅថា AI នៅ​ក្នុងវិស័យ​ចំនួន៣ រួមមាន នៅ​ក្នុងវិស័យអប់រំ វិស័យ​កសិកម្ម និង​នៅ​ក្នុង​វិស័យ​សុខាភិបាល។

ក្នុងឱកាសនោះដែរ ​លោក ឡាយ អជដេត អ្នក​ជំនាញជាន់ខ្ពស់​បញ្ញាសិប្បនិម្មិត នៃក្រសួងក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​បានបង្ហាញពីកម្មវិធី TranslateKH ដែលជាកម្មវិធីបកប្រែភាសាដំបូងគេ បង្កើតឡើងដោយក្រុមអ្នកជំនាញបញ្ញាសិប្បនិម្មិត ក.ប.ទ ដែលអាចបកប្រែពីភាសាខ្មែរ ទៅភាសាអង់គ្លេស និងបកពីភាសាអង់គ្លេស ទៅភាសាខ្មែរ សម្រាប់ឃ្លាទូទៅ។ TranslateKH ត្រូវបានអភិវឌ្ឍឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាសិក្សាស៊ីជម្រៅ ឬ Deep Learning ដោយប្រើប្រាស់ទិន្នន័យ១៥លានប្រយោគគូ (ខ្មែរ-អង់គ្លេស) ហើយបច្ចុប្បន្ន Translate KH ជំនាន់ទី១ បានដាក់ដំណើរការលើ Website និង Telegram (bot) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនៅពេលអនាគត TranslateKH នឹងបន្តអភិវឌ្ឍឱ្យក្លាយអាចបកប្រែទិន្ន័យ ដោយ អត្ថបទសរសេរ រូបភាព និងសម្លេង ពីភាសាខ្មែរ ទៅជាភាសាផ្សេងៗទៀត។

លោក ឡាយ អជដេត អ្នកជំនាញជាន់ខ្ពស់បញ្ញាសិប្បនិម្មិតនៃ ក.ប.ទ

ក្រៅពី TraslateKH ក្រុមអ្នកជំនាញបញ្ញាសិប្បនិម្មិត ក.ប.ទ ក៏មានគម្រោងបង្កើត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យអប់រំ ដោយបង្កើត App ដែលអាចបកប្រែភាសាខ្មែរ ទៅជាអក្សរប្រៃយ៍ តាមរយៈការបំម្លែងសម្លេង​ ឬអក្សរខ្មែរ ដោយ​កម្មវិធីនោះមានឈ្មោះថា Khmer Braille Machine Translation។ លើសពីនេះ នៅក្នុងវិស័យសុខាភិបាល ក្រុមអ្នកជំនាញកំពុងសិក្សាអំពីការវាយតម្លៃស្ថានភាពជំងឺ ដើម្បីមើលស្ថានភាពជំងឺនឹងអាចទទួលថ្នាំបានលឿនជាងការធ្វើវិនិច្ឆ័យរបៀបចាស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​