ភ្នំពេញ៖ សកម្មភាពការងារស្ម័គ្រចិត្ត និងការងារសង្គមនានា ជាផ្នែកមួយសំខាន់ចូលរួមពង្រឹងសមត្ថភាព លើកទឹកចិត្ត និងអភិវឌ្ឍន៍គំនិតយុវជនឱ្យកាន់តែប្រសើរឡើង ។ បន្ថែមពីលើនេះ សកម្មភាពការងារស្ម័គ្រចិត្តជួយសង្គមក៏ជាឱកាសដែលយុវជនអាចសិក្សាពីការងារបានយ៉ាងល្អ ។ នេះជាការលើកឡើងរបស់ក្រុមយុវជននៅក្នុងកិច្ចពិភាក្សាអនឡាញមួយក្រោមប្រធានបទ “បន្លឺសំឡេងយុវជនក្នុងការចូលរួមកិច្ចការអភិវឌ្ឍន៍សង្គម” រៀបចំដោយយុជននៃអង្គការសហប្រជាជាតិ (UNYAP) សហការជាមួយអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា ។

លោក ងួន ច័ន្ទសេង អ្នកបច្ចេកទេសកម្មវិធីកិច្ចការពារកុមារ នៃអង្គការទស្សនៈពិភពលោក មានប្រសាសន៍ថា យុវជនមានចាប់ផ្តើមមានទំនុកចិត្តទៅលើខ្លួនឯងពេលបានចូលរួមចុះសកម្មភាពនានាជួយសហគមន៍។ លើសពីនេះការងារសង្គមជួយឱ្យយុវជនអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង និងជំនាញរបស់ខ្លួនឱ្យខ្លាំងពូកែ ។ ទន្ទឹមគ្នានេះ តាមរយៈសកម្មភាពការងារស្ម័គ្រចិត្តជួយសង្គមយុវជនមានឱកាសទទួលបានការងារជាច្រើនផងដែរ ។
« ផ្ដល់ឱកាសឱ្យយុវជននៅក្នុងកិច្ចការងារសង្គម ជារឿងសំខាន់មួយអាចជួយដុះខាត់សមត្ថភាពយុវជនឱ្យកាន់តែខ្លាំងឡើង ! នៅពេលយុវជនកាន់តែខ្លាំង មានការខិតខំប្រឹងប្រែងមិនបោះបង់ចោលនៅកិច្ចការងារអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ ហើយក្លាយជាធនធានដ៏មានតម្លៃបំផុតសម្រាប់ប្រទេស»
លោក ងួន ច័ន្ទសេង
ទន្ទឹមនឹងគ្នានេះដែរ កញ្ញា អុល មេត្តា យុវជនស្ម័គ្រចិត្តប្រឹក្សាយោបល់ដល់កុមារ និងស្ត្រីតាមសហគមន៍ បាននិយាយថា ការងារស្ម័គ្រចិត្តជំរុញឱ្យយុវជនទទួលឱកាសរៀនសូត្រពីការងារ និងទទួលបានឱកាសបណ្ដុះបណ្ដាលផ្សេងៗ ។ ការងារស្ម័គ្រចិត្តជួយឱ្យយុវជនចេះអត់ធ្មត់ដោះស្រាយបញ្ហា ហើយយុវជនកាន់តែមានទឹកចិត្តកាន់តែខ្លាំងនៅក្នុងកិច្ចសង្គម ។
យុវជនស្ម័គ្រចិត្តរូបនេះបានបញ្ជាក់ថា យុវជនជាអ្នកបន្តវេនដ៏មានសក្ដារនុពលសម្រាប់ប្រទេសជាតិ ជាពិសេសប្រទេសកម្ពុជាមានយុវជនច្រើន ដូច្នេះបើយុវជនមិនបានចូលរួមកិច្ចការអភិវឌ្ឍអ្វីមួយ នោះហាក់បាត់សំឡេងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ។ យុវជនមិនអាចបង្កើនសមត្ថភាពរបស់ខ្លួននោះទេ បើមិនមានអ្នកមានបទពិសោធន៍ ឬអ្នកជំនាញបង្ហាញផ្លូវ ។
ចំណែកឯ កញ្ញា មាស គឹមធួន អ្នកសរសេរព័ត៌មានឯករាជ្យ បាននិយាយថា យុវជនជាវ័យមានខួរក្បាលរហ័ស គិតលឿន និងឆ្លើយតបលឿន ហើយយុវជនជាផ្នែកដ៏សំខាន់ចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម ។ លើសពីនេះ យុវជនត្រូវបណ្តុះផ្នត់គំនិតស្រឡាញ់ជាតិ ចេះតាមដានព្រឹត្តិការណ៍សង្គម ការវិវត្តក្នុងសង្គមដើម្បីចូលរួមចំណែកជាយុវជនមានគុណភាព ។
កញ្ញា មាស គឹមធួន យល់ឃើញថា ប្រទេសជាតិមួយរីកចម្រើនទៅមុខ អាស្រ័យត្រូវចូលរួមពីយុវជន ហើយយុវជនហ៊ានបរិច្ចាគកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីទៅតាមអ្វីដែលអ្នកអាចធ្វើបានដើម្បីសង្គមជាតិមួយ ។
គួរបញ្ជាក់ថា ទិវាយុវជនអន្តរជាតិ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ប្រារព្ធឡើងជាក្រោមប្រធានបទ «ការផ្លាស់ប្តូរប្រព័ន្ធស្បៀង នវានុវត្តន៍របស់យុវជនដើម្បីសុខភាពមនុស្សនិងភពផែនដី»។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ និងសាលាទទួលផលជះ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP និងGEIP-AF)
ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...
ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2026
សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)
អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។
អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។
ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...






























