អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវរយៈពេលខ្លី (រយៈពី៤-៥ខែ) ដល់បេក្ខជនមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ ឆ្នាំសិក្សា​២០២៦​-២០២៧។

បេក្ខជនដែលជាប់អារម្មណ៍នេះ នឹងទទួលបានប្រាក់អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការហូបចុក រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមក កម្ពុជា-ចិន-កម្ពុជា។

លក្ខខណ្ឌ នៃចុះឈ្មោះ ៖ ត្រូវមានសញ្ជាតិខ្មែរ, មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ (IELTS 6.0/TOEFL 80), មានលក្ខណសម្បត្តិសមស្របតាមលក្ខខណ្ឌជ្រើសរើសរបស់សាកលវិទ្យាល័យនីមួយៗ, មានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុក្រោម ៤៥ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងមានអាយុក្រោម ៤៥ឆ្នាំ សម្រាប់ថ្នាក់បណ្ឌិត, មានសញ្ញាបត្រចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ សម្រាប់ថ្នាក់ស្រាវជ្រាវរយៈពេលខ្លី, មានបទពិសោធការងារយ៉ាងតិច ១ឆ្នាំ ពិសេសការងារទាក់ទងនឹងកិច្ចការអាស៊ាន ឬ China-ASEAN, មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា, ពុំមែនជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនក្នុងពេលថ្មីៗនេះ។

ការដាក់ពាក្យសុំអាហារូបករណ៍ ៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ សូមចូលរួមដាក់ពាក្យទៅតាម ដំណាក់កាល ដូចខាងក្រោម៖
-ដាក់ពាក្យតាម Online ដោយចូលទៅកាន់គេហទំព័រ http://www.campuschina.org ហើយចុច យក “Scholarship Application for Students” ដើម្បីបំពេញឱ្យបានចប់សព្វគ្រប់។ បេក្ខជនអាចចូលទៅកាន់ គេហទំព័រ http://www.campuschina.org/universities/index.html ដើម្បីស្វែងរកមុខជំនាញសិក្សា នៅតាមសាកលវិទ្យាល័យនីមួយៗ។

-ផ្ញើពាក្យសុំអាហារូបករណ៍ និងឯកសារផ្សេងៗ ដែលបានបំពេញតាម Online ជា Hard copy មក នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា អគារ លេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ប្រហែល ៥០ម៉ែត្រ) ឱ្យបានមុនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី។

ផ្អែកលើចំនួនបេក្ខជនដែលបានដាក់ពាក្យ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលើសំណុំឯកសារ ដើម្បីជ្រើសរើសយកបេក្ខជនថ្នាក់បណ្ឌិត ចំនួន ៥នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥នាក់ និងថ្នាក់ស្រាវជ្រាវ ចំនួន ២នាក់ បញ្ជូនទៅឱ្យ The Joint Committee of ACYLS ដែលមានទីស្នាក់ការនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ពិនិត្យ និងសម្រេច ចុងក្រោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...