អង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា ដាក់ចេញយុទ្ធសាស្រ្តប្រាំឆ្នាំលើកកម្ពស់សុខភាពកុមារ ៥លាននាក់

ភ្នំពេញ – នៅថ្ងៃទី០២ ខែមីនា អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៣~២០២៧) ផ្តោតលើការផ្តល់ផលវិជ្ជមានដល់កុមារី និងកុមារា ៥លាននាក់ ជាពិសេសកុមារងាយរងគ្រោះបំផុត ។ យុទ្ធសាស្រ្ត ៥ឆ្នាំ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ដើរស្របជាមួយនឹងយុទ្ធសាស្រ្តចតុកោណ និងគោលនយោបាយតាមវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមអាទិភាពផ្សេងៗរបស់ដៃគូអភិវឌ្ឍន៍ សម្រាប់ប្រទេសកម្ពុជា និងការសន្យារបស់អង្គការទស្សនៈពិភពលោក សម្រាប់កុមារងាយរងគ្រោះបំផុត ។

លោក ជេនេម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្រ្តនេះ អង្គការទស្សនៈពិភពលោក អនុវត្តកម្មវិធីសំខាន់ៗចំនួនបី រួមមាន កម្មវិធីអាហារូបត្ថម្ភ ទឹកស្អាត អនាម័យ និងការរស់នៅ, កម្មវិធីការពារ និងការចូលរួមរបស់កុមារ, និងកម្មវិធីអប់រំប្រកបដោយបរិយាបន្ន និងគុណភាព ។

ទន្ទឹមគ្នានេះ កិច្ចការអន្តរវិស័យមួយចំនួនដូចជា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងអាកាសធាតុ, សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម, ការជះឥទ្ធិពលលើគោលនយោបាយ និងពង្រឹងប្រព័ន្ធផ្តល់សេវា, ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម និងការចូលរួមរបស់កុមារ និងយុវជន ហើយបញ្ហាទាំងនេះ ក៏នឹងត្រូវបានយកចិត្តទុកដាក់ ដោយបញ្ច្រៀបចូលទៅក្នុងកម្មវិធីសំខាន់ៗទាំងបីខាងលើ ។

លោក ជេនេម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានបញ្ជាក់បន្ថែមថា ៖

“ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាកំពុងរីកចម្រើន រួមទាំងគោលដៅទាក់ទងនឹងការអភិវឌ្ឍកុមារ ។ កិច្ចការងារឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចគ្នាដែរ”

ទន្ទឹមគ្នានេះដែរ លោក ជេនេម៉ានូអែល ហ្គីនទីញ បានឱ្យដឹងទៀតថា យុទ្ធសាស្ត្ររបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ត្រូវបានរៀបចំឡើងផ្អែកលើកម្រងកិច្ចពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ រួមមាន កុមារ យុវជន ឪពុកម្ដាយ អ្នកដឹកនាំសហគមន៍ គ្រូបង្រៀន បុគ្គលិកសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា នៅថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត ។

គោលបំណងនៃគោលដៅយុទ្ធសាស្ត្ររបស់អង្គការទស្សនៈពិភពលោក (២០២៣~២០២៧) គឺដើម្បីសម្រេចបាននូវសុខុមាលភាពប្រកបដោយចីរភាព សម្រាប់កុមារី និងកុមារា ចំនួន ៥លាននាក់ ជាពិសេសកុមារងាយរងគ្រោះបំផុត។ យុទ្ធសាស្រ្តនេះ មានគោលដៅផ្តល់ផលវិជ្ជមាន ដោយផ្ទាល់ និងប្រយោល ដល់កុមារចំនួន ៨៥% នៃចំនួនកុមារកម្ពុជា (ប្រទេសកម្ពុជាមានប្រជាជនសរុប ១៥,៥ លាននាក់ ក្នុងនោះ ៥,៧ លាននាក់ ឬ ៣៦,៧% ជាកុមារដែលមានអាយុពី 0-១៨ ឆ្នាំ) ។

ដើម្បីឈានទៅសម្រេចឱ្យបានដូចការគ្រោងទុកនេះ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជាបានបន្ថែមថា អង្គការទស្សនៈពិភពលោក មានផែនការពង្រីកវិសាលភាពភូមិសាស្រ្តកម្មវិធីបន្ថែមទៀត ពោលគឺ ចាប់ពីចំនួន ១៤ខេត្តនៅក្នុងយុទ្ធសាស្រ្តកន្លងមក (២០១៨~២០២២) រហូតដល់ចំនួន ២៣ខេត្ត ដោយរំពឹងថា អង្គការទស្សនៈពិភពលោក អាចបន្ថែមគុណតម្លៃសម្រាប់កម្មវិធីអភិវឌ្ឍន៍ដែលមានស្រាប់ តួយ៉ាង កម្មវិធីមនុស្សធម៌ និងកម្មវិធីកៀរគរស្វែងរកមតិគាំទ្រ របស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងដៃគូនានា ។

ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរចំពោះការរួមចំណែករបស់អង្គការទស្សនៈពិភពលោក ក្នុងវិស័យអប់រំនៅកម្ពុជា រួមទាំងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ។ ឯកឧត្តមបានបន្ថែមថា ក្រសួងអប់រំនឹងបន្តកិច្ចសហការជាមួយអង្គការទស្សនៈពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចឱ្យបាននូវផែនទីបង្ហាញផ្លូវ ការអប់រំកម្ពុជា ឆ្នាំ២០៣០ ព្រមទាំងគោលដៅយុទ្ធសាស្រ្តសម្រាប់ការទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន សម្រាប់ការអប់រំកម្រិតមូលដ្ឋានឈានទៅលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានអបអរសាទរអង្គការទស្សនៈពិភពលោកចំពោះយុទ្ធសាស្ត្រថ្មីនេះ ។ លោកឯកអគ្គរាជទូត វ៉ាយអេត បានមានប្រសាសន៍ទៀតថា ៖

“ប្រទេសអូស្ត្រាលី និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា គឺជាដៃគូនឹងគ្នាតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ យើងមានសេចក្តីសោមនស្សក្នុងការបន្តក្នុងភាពជាដៃគូ និងបន្តគាំទ្រសកម្មភាពតាមរយៈគម្រោងពង្រីកសេវាកសិកម្ម សិទ្ធិលក់ដូរខ្នាតតូច ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០២២ ដែលគម្រោងបានផ្តល់ចំណេះដឹងដល់កសិករលើបច្ចេកទេសទំនើបផ្នែកកសិកម្ម និងការផ្សារភ្ជាប់ទីផ្សារផលិតផលកសិកម្ម”

លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានបន្តឱ្យដឹងថា បច្ចុប្បន្នប្រទេសអូស្ត្រាលី និងអង្គការទស្សនៈពិភពលោក ក៏កំពុងធ្វើការរួមគ្នាលើគម្រោងមួយ គឺគម្រោងផ្សារភ្ជាប់ប្រជាពលរដ្ឋ ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈឱ្យប្រសើរឡើង តាមរយៈកិច្ចការងារគណនេយ្យភាពសង្គម ។

គួរបញ្ជាក់ថា អង្គការទស្សនៈពិភពលោក ចាប់ផ្តើមបេសកកម្មនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ១៩៧០ ។ ដោយធ្វើការងារជិតស្និទ្ធជាមួយក្រសួងនានា ដៃគូមូលដ្ឋាន និងក្រុមសហគមន៍ ដោយសហការជាមួយសហគមន៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់កុមារកម្ពុជា ជាពិសេសកុមារងាយរងគ្រោះបំផុត តាមរយៈកម្មវិធីសំខាន់ៗបី គឺអាហារូបត្ថម្ភ ការអប់រំ និងការការពារ និងការចូលរួមរបស់កុមារ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...