អ្វីទៅជាការអប់រំឆ្លាតវៃ (Smart Education)?

ភ្នំពេញ – បើតាមការចេញផ្សាយរបស់ Fedena ការអប់រំឆ្លាតវៃ គឺជាការប្រព័ន្ធអប់រំដែលប្រើប្រាស់ ឧបករណ៍ឌីជីថលផ្សេងៗ មានដូចជាស្មាតហ្វូន ថេប្លេត កុំព្យូទ័រយួរដៃ និងសៀវភៅសិក្សាឌីជីថល ។ល។ នៅក្នុងប្រព័ន្ធអប់រំដ៏ឆ្លាតវៃ គ្រូបង្រៀនគឺជាមគ្គុទ្ទេសក៍ជួយសិស្សឱ្យរុករកដំណើរការរៀនសូត្រឯករាជ្យ គឺសិស្សមានជម្រើសជ្រើសរើសរបៀបរៀនដោយខ្លួនពួកគេផ្ទាល់។  លើសពីនេះ ថ្នាក់រៀនឌីជីថលនេះ មិនតម្រូវឱ្យសិស្សត្រូវតែមករៀននៅក្នុងថ្នាក់ដោយផ្ទាល់នោះឡើយ គឺសិស្សអាចរៀននៅទីណាក៏បានឱ្យតែមានអ៊ីនធឺណិត។

តើ(Smart Education) ការអប់រំឆ្លាតវៃមានសារៈប្រយោជន៍អ្វីខ្លះ?

ទី១. ភាពបត់បែន ៖ នៅក្នុងប្រព័ន្ធអប់រំបែបប្រពៃណី សិស្សមានសម្ពាធឥតឈប់ឈរក្នុងការបន្តការសិក្សាជាមួយសិស្សដទៃទៀត និងធ្វើការក្នុងល្បឿនមួយពិបាកសម្រាប់ពួកគេ។ រីឯ ប្រព័ន្ធអប់រំឆ្លាតវៃ គឺមានលក្ខណៈបត់បែនដែលអនុញ្ញាតឱ្យសិស្សរៀនក្នុងល្បឿនរបស់ខ្លួន ដោយ​ឈប់ពិនិត្យមើលប្រធានបទដដែលៗ និងអាចស្រាយចម្ងល់ជាច្រើនជាមួយគ្រូបង្រៀន ។ បន្ថែមពីលើនេះ ការអប់រំឆ្លាតវៃ អនុញ្ញាតឱ្យសិស្សរៀននៅកន្លែងដែលពួកគេចង់រៀន​ ឬបង្កើតបរិយាកាសរៀនសមរម្យ។ ជំនួសឱ្យការអង្គុយនៅក្នុងថ្នាក់រៀនដែលមានការរំខានជាច្រើន ឬបណ្ណាល័យដែលមានមនុស្សកកកុញ និស្សិតអនឡាញម្នាក់មានភាពផ្លាស់ប្តូរក្នុងការបង្កើតបរិស្ថានផ្ទាល់ខ្លួនរបស់គាត់ដែលងាយស្រួលបំផុតក្នុងការរៀនសូត្រ។

ទី២. ការចំណាយទាប ៖ នៅក្នុងប្រព័ន្ធអប់រំឆ្លាត សាលាអនឡាញ មិន​កំណត់កម្រិតពេលវេលាដែលសិស្សត្រូវមករៀននោះឡើយ ។ ទាំងនេះជា មូលហេតុចម្បងអាចផ្តល់ឱ្យសិស្សនូវវគ្គសិក្សាជាច្រើន បើប្រៀបធៀបទៅនឹងប្រព័ន្ធអប់រំតាមបែបប្រពៃណី ។ ដូច្នេះ សិស្សទទួលយកការអប់រំឆ្លាតវៃម្នាក់ មានសិទ្ធិទទួលបានវគ្គសិក្សាច្រើនជាងមុន ដែលពួកគាត់អាចរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមទាំងពង្រីកការសិក្សារៀនសូត្ររបស់ពួកគេផងដែរ។

ទី៣.បណ្ដាញនៃទំនាក់ទំនងជាមួយគ្រូ ៖ អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការទទួលយកការអប់រំឆ្លាតវៃ គឺវាផ្តល់ឱ្យសិស្សនូវបណ្ដាញទំនាក់ទំនងជាច្រើនជាមួយគ្រូបង្រៀន ។ ជំនួសឱ្យការរង់ចាំនិយាយជាមួយគ្រូបង្រៀន ឬការណាត់ជួបពិសេសសម្រាប់ស្រាយចម្ងល់ សិស្សអាចស្រាយចម្ងល់របស់គេដោយផ្ញើសំបុត្រទៅគ្រូបង្រៀន ឬជជែកជាមួយគ្រូតាមរយៈ​ការ​ផ្ញើសារទៅកាន់គ្រូបង្រៀន អ្នកជំនាញ និងជួយបង្កើនទំនុកចិត្តរបស់សិស្ស ។ ជាពិសេស ការអប់រំឆ្លាតវៃល្អសម្រាប់សិស្សដែលអៀនខ្មាស់ក្នុងការសួរសំណួរនៅក្នុងថ្នាក់រៀនផងដែរ។

ទី៤.សហការជាមួយមិត្តភក្ដិ និងធ្វើការងារជាក្រុម ៖ សិស្សអាចចូលរួមជាក្រុមសិក្សាតាមអ៊ីនធើណែត និងសហការជាមួយមិត្តភក្តិរបស់ពួកគេដើម្បីរៀនបានលឿន និងកាន់តែប្រសើរ ។ ទន្ទឹមគ្នានេះ មិនត្រឹមតែពង្រីកការរៀនសូត្ររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកគំនិតសិស្ស ទៅលើគំនិតថ្មីៗដែលទាក់ទងទៅនឹងប្រធានបទរបស់ពួកគេ ។ ដូច្នេះ សិស្សរៀនតាមអ៊ីធើណិតទទួលបានការយល់ដឹងអំពីនិន្នាការថ្មីនៅក្នុងប្រធានបទដែលពួកគេចាប់អារម្មណ៍ និងបន្តធ្វើបច្ចុប្បន្នភាពគ្រប់ពេលវេលាតាមរយៈការសហការជាមួយមិត្តភក្តិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។