យុវតី យីម ស្រីណាន់ បច្ចុប្បន្នរៀននៅសាលាសំណង់ នៅវិទ្យាស្ថាន PSE ដោយចាប់យកជំនាញថែទាំអាគារ ។ ការចាប់យកជំនាញដែលភាគច្រើនគឺជាបុរសជាអ្នករៀននេះ ស្រីណាន់ យល់ថា ជំនាញមួយនេះ គឺជាជំនាញសំខាន់ដែលនឹងមានតម្រូវការច្រើននាពេលអនាគត ខណៈប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍ដោយមានសំណង់អគារខ្ពស់ៗ និងទំនើបៗជាច្រើន។
ស្រីណាន់ បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៩ និងមានឱកាសបានបន្តការសិក្សាលើជំនាញថែទាំអាគារនៅសាលា PSE ដោយឥតគិតថ្លៃ ហើយបើគិតត្រឹមឆ្នាំ២០២២នេះ គឺជាឆ្នាំចុងក្រោយដែលនាងសិក្សាលើជំនាញថែទាំអាគារ។

ក្មេងស្រី ដែលមានស្រុកកំណើតនៅខេត្តកណ្តាលរូបនេះ បានសម្តែងនូវមោទកភាព ដោយថា ជំនាញមើលថែទាំអគារនេះ មិនមែនតែបុរសទើបអាចរៀនបាននោះទេ ដោយរូបនាងជាមនុស្សស្រី ក៏រៀនជំនាញនេះបានដែរ។
យុវតី យីម ស្រីណាន់
“ខ្ញុំមានទម្លាប់មួយថា អ្វីដែលខ្ញុំធ្វើនៅក្នុងដៃខ្ញុំនឹងប្រឹងឱ្យអស់លទ្ធភាព ហើយខ្ញុំនឹងបង្ហាញឱ្យឃើញថា ទោះខ្ញុំជាស្រ្តីមែនពិត ប៉ុន្តែខ្ញុំមានសមត្ថភាពអាចរៀនវាបាន”
តាមរយៈការសិក្សាលើជំនាញថែទាំអគារនេះ ស្រីណាន់ ទទួលបានចំណេះ និងការអនុវត្តដូចជា ពិនិត្យប្រព័ន្ធទឹក, ដោះសម្អាតម៉ាស៊ីនត្រជាក់, ប្រព័ន្ធអគ្គសនីក្នុងអគារ, បៀកថ្នាំ និងស្វែងយល់ពីបញ្ហាផ្សេងៗទាក់ទងនឹងអគារ ដើម្បីដោះស្រាយ និងការពារថែមទៀត។

យ៉ាងណាក៏ដោយ កំឡុងពេលសិក្សាលើជំនាញខាងសំណង់មួយនេះ ស្រីណាន់ ក៏បានទទួលរងនូវការមើលងាយផងដែរ សូម្បីតែសិស្សសាលាគ្នាឯង ដោយសារតែរៀនជំនាញនេះ នាងត្រូវប្រឡាក់ប្រឡូសខ្លួនប្រាណដោយស៊ីម៉ង់ត៍ផងក៏មាន រហូតដល់ពេលខ្លះគេបានយកប្រយោគមួយចំនួនទៅលេងសើចដូចជា «ស្អែកធ្វើសំណង់ធម្មតា ឬតោះឈប់រៀនធ្វើសំណង់ជាដើម» ។ ទោះវាជាប្រយោគ សម្រាប់លេងសើចកម្សាន្តអារម្មណ៍ ចំពោះការគិត របស់បុគ្គលមួយចំនួន ប៉ុន្តែវាជាប្រយោគដែលប្រហារទឹកចិត្តរបស់នាង ខណៈដែលនាងកំពុងតែរៀនជំនាញនេះដើម្បីក្លាយជាអ្នកជំនាញម្នាក់។
យុវតី យីម ស្រីណាន់
“ទោះពេលខ្លះខ្ញុំហាក់អន់ចិត្តបន្តិច ប៉ុន្តែខ្ញុំមិនដែលបោះបង់អ្វីមួយចោល ដោយសារតែការ មើលងាយ របស់អ្នកដទៃទេ ហើយបើត្រឹមតែការលំបាក ដោយការសិក្សា ខ្ញុំរឹតតែមិនអាចបោះបង់បាន”
សម្រាប់គម្រោងបន្ទាប់ ក្រោយពេលសិក្សាចប់ជំនាញថែទាំអាគារ យុវតិ យីម ស្រីណាន់ នឹងបន្តរៀនជំនាញគូរប្លង់មួយថែមទៀត ព្រោះចិត្តនាងស្រលាញ់ និងចង់ផ្សព្វផ្សាយឱ្យអ្នកផ្សេងទៀតបានដឹងពីជំនាញផ្នែកសំណង់ និងការថែទាំអគារ ដើម្បីបង្ហាញពីភាពវិជ្ជាមាន និងឱ្យគេមើលឃើញពីតម្លៃស្រ្តី ក្នុងការរៀនជំនាញទាំងនេះក្នុងផ្លូវល្អ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2026
សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2026
សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកលើផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2024
តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2025
ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































