វ៉េស្ទឡាញន៍សាខាឈូកមាសនឹងរៀបចំពិព័រណ៍សៀវភៅនៅចុងសប្តាហ៍នេះ ដើម្បីជំរុញកុមារ និងយុវជនមានទម្លាប់ក្នុងការអានសៀវភៅ

សាលារៀនវ៉េស្ទឡាញន៍ សាខាឈូកមាសសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើន រៀបចំកម្មវិធីពិព័រណ៍សៀវភៅ ក្រោមប្រធានបទ “អានកាន់តែច្រើន កាន់តែរីកចម្រើនបញ្ញា” និងបើកទូលាយសម្រាប់សាធារណៈជនចូលរួមដោយសេរី រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ កម្មវិធីនេះរៀបចំឡើងគោលបំណងជំរុញកុមារ និងយុវជនមានទម្លាប់ក្នុងការអានសៀវភៅ និងគាំទ្រស្នាដៃតែងនិពន្ធ។

បើតាមលោក កន សវុណ្ណារ៉ា នាយករងផ្នែកទំនាក់ទំនងសាធារណៈបញ្ជាក់ថា ពិព័ណ៌សៀវភៅនេះ រៀបចំឡើងដោយការសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយ ក្រុមហ៊ុន Sipar ក្រុមហ៊ុន Mind Book សៀវភៅ១ សហគមន៍១ វិទ្យាស្ថានអភិវឌ្ឍវស័យអប់រំ និងក្រុមហ៊ុន Next Gen ហើយមានសៀវភៅដាក់តាំងបង្ហាញជាង៣០០០ក្បាល គ្រប់កម្រិត ដែលផ្តោតលើអប់រំចាប់ពីកុមារតូច រហូតមនុស្សគ្រប់វ័យ និងលក់ក្នុងតម្លៃពិសេសជូនផងដែរ។ សៀវភៅទាំងនោះ មានបែបប្រលោមលោក សៀវភៅទស្សនវិជ្ជា និងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សហគ្រិនភាព សៀវភៅទាក់ទងនឹងសាសនា និងសិល្បៈជាដើម ដែលមានជាភាសាខ្មែរ និងអង់គ្លេស។

លោក សវុណ្ណារ៉ា បន្ថែមថា ការរៀបចំកម្មវិធីពិព័ណ៌សៀវភៅឆ្នាំនេះ ក្រោមប្រធានបទ “អានកាន់តែច្រើន កាន់តែរីកចម្រើនបញ្ញា” ដើម្បីជំរុញ និងលើកទឹកចិត្តដល់កុមារ និងយុវជន ស្រឡាញ់សៀវភៅ ស្រឡាញ់ការអាន និងបង្កើតទម្លាប់អានសៀវភៅចាប់ពីកុមារភាពឡើងទៅ ក៏ដូចជាត្រៀមចាប់យកចំណេះដឹង ជំនាញ និងបំណិនត្រិះរិះពិចារណថ្មីៗបន្ថែមទៀត។ លើសពីនេះ កម្មវិធីនេះនឹងជួយលើកទឹកចិត្ត និងជំរុញការតាក់តែងនិពន្ធសៀវភៅថ្មីៗ ដែលឆ្លើយតបនឹងតថភាពជាក់ស្តែងសង្គម និងផ្តល់នូវពុទ្ធិកាន់តែទូលំទូលាយទៅដល់អ្នកអាន។

សូមជម្រាបថា ក្នុងពិព័ណ៌សៀវភៅនេះក៏មានការបញ្ចុះតម្លៃពិសេសសម្រាប់ការជាវសៀវភៅ ល្បែងកម្សាន្តនានានិងចែកកាដូ FREE និងមានឱកាសទទួលបានអាហារូបករណ៍ពិសេសពីសាលារៀនវ៉េស្ទឡាញន៍ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *