ក្រសួងអប់រំចិន ហាមឃាត់សិស្សកម្រិតបឋមសិក្សា ប្រើ AI ធ្វើកិច្ចការផ្ទះ

ក្រសួងអប់រំចិន បានចេញ​បំរាម ដោយ​ហាមឃាត់សិស្សនៅ​កម្រិត​សាលាបឋមសិក្សា ប្រើឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើកិច្ចការផ្ទះរបស់ពួកគេ ដោយសង្កត់ធ្ងន់ថា AI គួរតែបម្រើត្រឹមជាឧបករណ៍ជំនួយក្នុងការអប់រំ គឺគ្រប់គ្រាន់។

នៅក្នុងសេចក្ដីណែនាំ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ក្រសួងអប់រំចិនបានបញ្ជាក់ថា សិស្សសាលាបឋមសិក្សា ត្រូវបានហាមឃាត់មិនឱ្យប្រើឧបករណ៍ AI ដើម្បីបំពេញកិច្ចការផ្ទះដោយខ្លួនឯង។ ដោយឡែក​សិស្សវិទ្យាល័យត្រូវបានអនុញ្ញាតឱ្យស្វែងយល់អំពី «រចនាសម្ព័ន្ធឡូជីខល – Logical structure» នៃមាតិកាដែលបង្កើតដោយ AI ហើយសិស្សវិទ្យាល័យ អាចប្រើប្រាស់ AI សម្រាប់សកម្មភាពសិក្សា ដែលទាក់ទងនឹងបច្ចេកវិទ្យា។

យោងតាម Global Times គ្រូបង្រៀនចិន ត្រូវបានណែនាំឱ្យធានាថា AI នៅតែជាឧបករណ៍ជំនួយ ហើយមិនត្រូវបានប្រើដើម្បីបង្កើតចំណាត់ថ្នាក់ បង្កើតចម្លើយ ឬគ្រប់គ្រងទិន្នន័យរស៊ើបនោះទេ។

ខណៈពេលដែលសាលារៀនត្រូវបានលើកទឹកចិត្តឱ្យបញ្ចូល AI ទៅក្នុងការបង្រៀន ពួកគេក៏ត្រូវតែពង្រឹងវិធានការសុវត្ថិភាពទិន្នន័យផងដែរ។ ឪពុកម្ដាយត្រូវបានជំរុញឱ្យត្រួតពិនិត្យការប្រើប្រាស់ AI របស់កូនពួកគេ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងចៀសវាងការពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា។

ក្រសួងក៏បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានបង្កើតគោលនយោបាយអភិបាលកិច្ចស្របតាមបរិបទតំបន់របស់ខ្លួន រួមទាំងបទបញ្ញត្តិស្ដីពីការការពារទិន្នន័យ ក្របខ័ណ្ឌវាយតម្លៃសីលធម៌ និងបញ្ជីឧបករណ៍ AI ដែលបានអនុម័តសម្រាប់ការអប់រំ។

ការចេញផ្សាយគោលការណ៍ណែនាំទាំងនេះ កើតឡើងចំពេលមានការកើនឡើង នៃឧបករណ៍ AI ជាពិសេស ChatGPT និង DeepSeek នៅក្នុងថ្នាក់រៀន។

មន្ត្រីក្រសួងជាន់ខ្ពស់មួយរូបបានប្រាប់កាសែត China Daily ថា «AI គឺជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដែលជំរុញឱ្យមានរលកថ្មី នៃការផ្លាស់ប្ដូរបច្ចេកវិទ្យា និងឧស្សាហកម្ម។ វាបានកែប្រែជីវិតរស់នៅប្រចាំថ្ងៃ និងកំណត់ការអប់រំលើដំណើរថ្មី នៃកំណែទម្រង់ និងការអភិវឌ្ឍន៍។»

មន្ត្រីរូបនេះ បន្ថែមថា ការជំរុញការអប់រំ AI គឺចាំបាច់ ដើម្បីតាមទាន់ល្បឿននៃការវិវត្តន៍បច្ចេកវិទ្យាជាសកល ជំរុញការអភិវឌ្ឍន៍ជាតិ និងការបណ្ដុះបណ្ដាលអ្នកជំនាញបច្ចេកវិទ្យា សម្រាប់អនាគត។

នៅក្នុងសារាចរណែនាំនេះ ក្រសួងបាននិយាយថា ខ្លួននឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំ AI និងបង្កើតមូលដ្ឋានអប់រំ AI ជាបណ្ដើរៗនៅក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សា។ វាក៏ជាគម្រោងផ្ដល់ជូននូវកម្មវិធីបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីជួយគ្រូបង្រៀនឱ្យយល់កាន់តែច្បាស់ និងប្រើប្រាស់ឧបករណ៍ AI ។

ការសែតចិន ស៊ីនហួរ បានរាយការណ៍ថា ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ ទីក្រុងប៉េកាំង បានប្រកាសកាលពីខែមីនាថា ខ្លួននឹងដំណើរការវគ្គសិក្សា AI សម្រាប់សិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។

ចាប់ពីឆមាសរដូវស្លឹកឈើជ្រុះខាងមុខនេះ សាលារៀននានានៅទូទាំងទីក្រុងប៉េកាំងនឹងដំណើរការបង្រៀន AI យ៉ាងហោចណាស់ ៨ម៉ោង ក្នុងមួយឆ្នាំសិក្សា។

យោងតាមផែនការការងារ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ នៅលើគេហទំព័រផ្លូវការរបស់គណៈកម្មការអប់រំក្រុងប៉េកាំង មេរៀនទាំងនេះ អាចត្រូវបានបង្រៀនជាវគ្គដាច់ដោយឡែក ឬបញ្ចូលទៅក្នុងមុខវិជ្ជាព័ត៌មានវិទ្យា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...