មកស្គាល់អ្នកវិទ្យាសាស្រ្តខ្មែរ ពីររូប ដែលទទួលបានពានមាស និង​សំរឹទ្ធ ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម២០២៦

ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម ២០២៦ ដែលរៀបចំឡើង​ដោយ​ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងទិវាជាតិវិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៏លើកទី៤ សាស្រ្តាចារ្យខ្មែរចំនួនពីររូប ត្រូវ​បានប្រកាស​ឱ្យ​ទទួលបានពានមាស និងពានសំរឹទ្ធ ក្នុងការស្រាវជ្រាវលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នោះគឺ លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង និងលោកស្រីសាស្រ្តាចារ្យជំនួយ​បណ្ឌិត តាន់ រស្មី។

លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង ដែលទទួលពានពានមាស គឺជាប្រធានដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោកបានបញ្ចប់ថ្នាក់បណ្ឌិតពីប្រទេសជប៉ុន ហើយបន្តថ្នាក់ក្រោយបណ្ឌិត និងបន្តជាអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅប្រទេសជប៉ុន រយៈពេលប្រមាណ១០ឆ្នាំ មុនមកចូលរួមអភិវឌ្ឍធនធានមនុស្សនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។ លោកជាអ្នកវិទ្យាសាស្រ្តសកម្មមួយរូប។

លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង ប្រធានដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

មកដល់ពេលនេះ លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង បានសរសេរ និងបោះពុម្ពអត្ថបទស្រាវជ្រាវជាង៥០ច្បាប់ ទាក់ទងប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ការគ្រប់គ្រងចរាចរណ៍ សុវត្ថិភាពផ្លូវថ្នល់ និងការប្រើប្រាស់បច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន។

លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង បានចូលរួមដឹកនាំសិក្សាកែសម្រួលការកកស្ទះចរាចរណ៍នៅត្រង់ចំណុចប្រសព្វនានា ដូចជាស្តុបក្តាន់ពីរ ដោយធ្វើការប្រមូលទិន្នន័យធរណីមាត្រផ្លូវ រាប់ចរាចរណ៍ វិភាគតាមបែបវិទ្យាសាស្រ្ត និងផ្តល់ដំណោះស្រាយសមរម្យ មានប្រសិទ្ធភាព និងដែលចំណាយតិច។

ចំណែកលោកស្រីសាស្រ្តាចារ្យជំនួយ​បណ្ឌិត តាន់ រស្មី ដែលទទួលបានពានសំរឹទ្ធ គឺជាអនុប្រធានមជ្ឃមណ្ឌលស្រាវជ្រាវ និងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​ លោកស្រី​បណ្ឌិត បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិស្វកម្មជីវសាស្រ្ត មកពី Tokyo Institute of Technology នៃប្រទេសជប៉ុន។ ការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត គឺផ្តោតទៅលើការអភិវឌ្ឍផលិតផលអាហារ និង​ភេសជ្ជៈ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែច្នៃកាកសំណល់អាហារឱ្យទៅជាផលិតផល​ដែល​មាន​តម្លៃខ្ពស់ជាងមុន។​​

លោកស្រីសាស្រ្តាចារ្យជំនួយ​បណ្ឌិត តាន់ រស្មី អនុប្រធានមជ្ឃមណ្ឌលស្រាវជ្រាវ និងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ថ្មីៗនេះ លោកស្រីសាស្រ្តាចារ្យជំនួយ​បណ្ឌិត តាន់ រស្មី បានអភិវឌ្ឍប្រេងគ្រំចំពុះទាដោយប្រើប្រាស់គ្រំចំពុះទា​មកពី​​ខេត្តកោះកុង ហើយផ្ទេរបច្ចេកវិទ្យាទៅឱ្យសហគ្រាសមួយនៅខេត្តតាកែវ ដោយការស្រាវជ្រាវនេះត្រូវបានគាំទ្រដោយវេទិកាបច្ចេកវិទ្យាអាហារ ការស្រាវជ្រាវ និងការច្នៃប្រឌិត (FTRIP) ក្រោមក្របខណ្ឌនៃគម្រោង CAPFish-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO)។​ លោកស្រីបណ្ឌិត ក៏ទទួលបាន Encouragement Award ពី Hitachi Global Foundation Asia Innovation Award 2024 ផងដែរ ទាក់ទងនឹងការអភិវឌ្ឍផលិតផលចេញពីសណ្តែកសៀង និងកែច្នៃកាកសណ្តែកសៀងឱ្យ​ទៅជាផលិតផលមានតម្លៃខ្ពស់។

គួរជំរាបជូនថា កម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តឆ្នើម ២០២៦ ត្រូវ​បាន​រៀបចំឡើងដើម្បីផ្ដល់ឱកាសសម្រាប់សាធារណជនបង្ហាញស្នាដៃជាអ្នកវិទ្យាសាស្ត្រឆ្នើមរបស់កម្ពុជា លើវិស័យអាទិភាពជាតិ ក្រោមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០ រួមមាន សុខាភិបាលឌីជីថល អព្យាក្រឹតភាពកាបូន និងការអប់រំប្រកបដោយ​គុណ​ភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...