អវត្តមានសិស្សក្នុងថ្ងៃបុណ្យចូលឆ្នាំចិនមានតិចតួច ក្រោម​ការរឹតបន្តឹងរបស់គណៈគ្រប់គ្រងសាលា

អវត្តមានសិស្ស​មក​កាន់សាលា​រៀន​ក្នុង​ឱកាសនៃពិធីបុណ្យ​ចូលឆ្នាំប្រពៃណីចិន-វៀតណាម មិនសូវមានច្រើនទៀត​នោះទេ ក្រោយពីអ្នកអាណាព្យាបាល ក៏​ដូចជាសិស្សានុសិស្ស មានការយល់ដឹងកាន់តែច្រើន​ ពិសេស​គឺការរឹតបន្តឹង ក៏​ដូចជា​ការ​ជូនដំណឹង​របស់​គណៈ​គ្រប់គ្រងសាលា។

លោក ឆុំ សុភក្តិ នាយក​វិទ្យាល័យព្រែកលៀប មានប្រសាសន៍ថា ក្នុងឱកាសនៃថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ គឺមិនមានការប្លែកគ្នាពីថ្ងៃធម្មតានោះទេ ដោយសាលានៅតែបើកដំណើរការរៀន និងបង្រៀនជាធម្មតា។ រីឯចំនួនសិស្សដែលមករៀននៅថ្ងៃបុណ្យចូលឆ្នាំចិននេះមានប្រមាណជាង៨០% នៃចំនួនសិស្សសរុប។

លោក ឆុំ សុភក្តិ នាយក​វិទ្យាល័យព្រែកលៀប

លោក ឆុំ សុភក្តិ បញ្ជាក់បន្ថែមថា មុនថ្ងៃចូលឆ្នាំចិន សាលាបានធ្វើការណែនាំដល់សិស្សានុសិស្ស ដោយបានផ្សព្វផ្សាយតាមរយៈលោកគ្រូអ្នកគ្រូ ប្រព័ន្ធផ្សព្វផ្សាយរបស់សាលា និងបោះព័ត៌មានចូលក្នុងក្រុមតេឡេក្រាមបន្ថែម ដើម្បីជាការជូនដំណឹងអំពីការដំណើរការរៀន និងបង្រៀនជាធម្មតានៅថ្ងៃចូលឆ្នាំចិនដោយមិនមានការឈប់សម្រាកនោះទេ។

នាយក​វិទ្យាល័យព្រែកលៀប យល់ថា នៅថ្ងៃចូលឆ្នាំចិន សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ មិនគួរឈប់សម្រាកនោះទេ ក៏ព្រោះតែ ទី១ នៅក្នុងប្រតិទិនឈប់សម្រាកដែលចេញផ្សាយដោយរាជរដ្ឋាភិបាលគឺមិនមានការឈប់សម្រាកថ្ងៃចូលឆ្នាំចិននោះទេ, ទី២ ពិធីបុណ្យចូលឆ្នាំចិន គឺមិនមែនជាបុណ្យប្រពៃណីរបស់ខ្មែរនោះទេ, ទី៣. ក្រសួង មន្ទីរ និងអ្នកពាក់ព័ន្ធនានាជានិច្ចការតែងតែគិតគូរ និងបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ដល់ការសិក្សារបស់សិស្ស ដោយតែងតែមានជាការណែនាំដល់គ្រឹះស្ថានសិក្សាក្នុងការទប់ស្កាត់ការឈប់សម្រាកនៅថ្ងៃបុណ្យ ឬពិធីនានាដែលមិនមាននៅក្នុងប្រតិទិនឈប់សម្រាករបស់រាជរដ្ឋាភិបាល។

លោក ជក់ សុភា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប មានប្រសាសន៍ថា នៅថ្ងៃបុណ្យចូលឆ្នាំចិន សម្រាប់សិស្សានុសិស្សមិនមែនជាថ្ងៃមួយដែលត្រូវឈប់សម្រាកនោះទេ ព្រោះប្រពៃណីចូលឆ្នាំខ្មែរនៅខែមេសា ទើបមានការឈប់សម្រាកកំណត់ក្នុងប្រតិទិន។ លោក សុភា បន្តថា គ្រូបង្រៀនគឺមានភារកិច្ចបង្រៀន និងលើកទឹកចិត្តឱ្យសិស្សមករៀនធម្មតា នៅថ្ងៃបុណ្យចូលឆ្នាំចិន។ ប៉ុន្តែសិស្សានុសិស្សក៏មានសិទ្ធិក្នុងការសុំច្បាប់ឈប់​សម្រាកតាមរយៈអាណាព្យាបាលជាអ្នកសុំច្បាប់។ លោកថា ថ្ងៃបុណ្យចូលឆ្នាំចិន សិស្សរបស់លោក សុំច្បាប់ចំនួន២នាក់ ដោយសារជាប់ខ្សែស្រឡាយចិន។

លោក ជក់ សុភា ជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

លោក ជក់ សុភា លើកឡើងទៀតថា សិស្សនុសិស្សក៏គួរប្រើប្រាស់ពេលវេលារៀនសូត្រឱ្យបានច្រើន ព្រោះនៅខែកុម្ភៈក៏ជិតដល់ពេលប្រឡងឆមាសទី១ដែរ។ លោក ជក់ សុភា ក៏ចង់ឱ្យប្អូនៗ ឬលោកគ្រូ អ្នកគ្រូ​ បំពេញភារកិច្ច ក៏ដូចជាការរៀន និងបង្រៀនឱ្យបានកាន់តែច្រើនកាន់តែល្អ ហើយសិស្សានុសិស្សក៏នឹងបានឈប់សម្រាករហូតដល់ទៅកន្លះខែ នៅពេលវិស្សមកាលតូចនៅខែមេសា។

ជាមួយគ្នានេះ កញ្ញា ញ៉ែម ស្រីលីន ជាគ្រូបង្រៀននៅសាលាចំណេះទូទៅវ៉ូជុង កម្ពុជា និយាយថា នៅសាលាដែលនាងបង្រៀនមិនសូវមានសិស្សឈប់ច្រើននោះទេ ​អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន។

យ៉ាងណាមិញ កញ្ញា ញ៉ែម ស្រីលីន យល់ថា ការកំណត់វិន័យឈប់សម្រាក ថ្ងៃបុណ្យចូលឆ្នាំចិន គឺអាស្រ័យតាមសាលារៀននីមួយៗ ប្រសិនបើសាលារៀនមានគណៈគ្រប់គ្រង គ្រូបង្រៀន សិស្ស ជាប់ខ្សែស្រឡាយចិនច្រើន នោះសាលាអាចអនុញ្ញាតិឱ្យគ្រូឈប់ ឬសិស្សឈប់ តែចំពោះសាលា​ដែលមិនមានគណៈគ្រប់គ្រង គ្រូបង្រៀន សិស្ស ជាប់ខ្សែស្រឡាយចិន គឺអាចមិនអនុញ្ញាតិឱ្យគ្រូឈប់ ឬសិស្សឈប់ ក្នុងករណីមិនចាំបាច់ឡើយ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *