ក្រសួងមហាផ្ទៃប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស

ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ បានប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋាន ជួយសម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាពដែលមកស្នើសុំ និងទទួល​សេវារដ្ឋបាល នៅសាលាឃុំ សង្កាត់ និងក្រុមប្រឹក្សា បុគ្គលិកបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់អាចប្រើប្រាស់បានសមរម្យ ប្រកបដោយអនាម័យ និងផាសុខភាព។

បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ-សង្កាត់ នេះ បានសិក្សា និងគូរប្លង់ក្រោមកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងអង្គការក្លែនអន្តរជាតិកម្ពុជា។

លោក យី គឹមថាន នាយក​អង្គការ​ភ្លែន​កម្ពុជា មាន​ប្រសាសន៍​ថា បញ្ហាចម្បងមួយដែលនាំឱ្យមានការរចនាប្លងបង្គន់អនាម័យប្រកបដោយបរិយាបន្ននៅតាមសាលាឃុំ សង្កាត់នេះ ក៏ដោយសារសង្កេតឃើញថា នៅតាមសាលាឃុំសង្កាត់​មួយ​ចំនួន​មិនទាន់មានបង្គន់អនាម័យប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ជនមានពិការភាព ស្រី្តមានផ្ទៃពោះ ស្រ្តីវ័យជំទង់ កុមារ ចាស់ជរា ជាដើម។ បើតាម​លោក គឹមថាន កន្លងមក នៅសាលាឃុំមានតែមួយបន្ទប់ ប្រើទាំងស្រី ទាំងប្រុសរួមគ្នា ដោយមិនមានកន្លែងសម្រាប់ជនមានពិការភាព ហើយមនុស្សចាស់ជរាចូលទៅអាចរអិលដួល។

លោក យី គឹមថាន នាយក​អង្គការ​ភ្លែន​កម្ពុជា

នាយក​អង្គការ​ភ្លែន​កម្ពុជា មានប្រសាសន៍បន្តថា ដើម្បីដោះស្រាយបញ្ហានេះ អង្គការភ្លែនបានពិភាក្សាជាមួយក្រសួងមហាផ្ទៃ ពីការរៀបចំឱ្យបង្គន់អនាម័យមានស្តង់ដាបរិយាបន្នមួយ ព្រោះថា ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងអ្នកក្រ ទាំងអ្នកមាន ស្រ្តីមានផ្ទៃពោះ កុមារ ជនមានពិការភាព ត្រូវទៅទទួលសេវានៅសាលាឃុំ ហើយបង្គន់ស្តង់ដានេះ នឹងអាចជួយឱ្យប្រជាពលរដ្ឋដែលទៅទទួលសេវានៅសាលាឃុំ សង្កាត់អាចប្រើប្រាស់បាន ដោយសារការរៀបចំបែបលក្ខណៈបរិយាបន្ន និងមានលក្ខណៈមេត្រី។ លោកបន្តថា កិច្ចការនេះ ក៏ស្របនឹងចក្ខុវិស័យរបស់អង្គការភ្លែន ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសកុមាររស់នៅក្នុងបរិស្ថានអនាម័យ និងមានសុខភាពល្អ ក៏ដូចជាជំរុញឱ្យប្រទេសកម្ពុជាបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។

លោក យី គឹមថាន បញ្ជាក់បន្ថែមថា ការរចនាប្លង់បង្គន់អនាម័យ គឺបានគិតគូរទៅដល់ជនមានពិការភាព ដោយមានជម្រាល មានស្លាកសញ្ញាត្រឹមត្រូវ ទ្វារចូលអាចឱ្យរទេះអាចបង្វិលបាន និងមានបង្កាន់ដៃបង្កភាពងាយស្រួល។ លើសពីនេះ មានបន្ទប់សម្រាប់ស្រ្តីនៅដាច់ដោយឡែកពីបុរស ដោយគិតគូររៀបចំឱ្យមានកន្លែងផ្លាស់ប្ដូរសំឡីអនាម័យ មានធុងសំរាមត្រឹមត្រូវ។ ជាពិសេសមានបន្ទប់សម្រាប់កុមារា កុមាររីផងដែរ។

“យើងធ្វើម៉េចបង្គន់អនាម័យនេះ គឺមានលក្ខណៈមេត្រីភាពសម្រាប់ជនមានពិការភាព ស្រ្តីមានផ្ទៃពោះ ចាស់ជរា ក្មេងស្រី ស្រ្តី និងកុមារ”

នាយក​អង្គការ​ភ្លែន​កម្ពុជា បន្ថែមថា ការរៀបចំដំណើរការរចនាប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននេះ ប្រើរយៈពេលមួយឆ្នាំ ក្នុងការរៀបចំឱ្យចេញជាប្លង់គំរូ តាមរយៈការចុះប្រមូលព័ត៌មាន ប្រជុំពិគ្រោះយោបល់ជាច្រើនដំណាក់កាលជាមួយក្រសួងពាក់ព័ន្ធ អង្គការ ស្ថានប័នដែលធ្វើការទៅលើអនាម័យ ជាពិសេសសម្រាប់ជនមានពិការភាព និងជនងាយរងគ្រោះ។ លោកបន្តថា សម្រាប់​ប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននេះ បានសាកល្បង​សាងសង់​បង្គន់អនាម័យនៅឆ្នាំ២០២៤ ចំនួន៣ កន្លែងនៅខេត្តសៀមរាប គឺស្រុកក្រឡាញ់ ស្រុកអង្គរធំ និងនៅដើមឆ្នាំ២០២៥នេះ បានសាងសង់ចំនួន ២កន្លែងទៀត នៅក្នុងខេត្តរតនគិរី។ បន្ទាប់ពីបានសាកល្បងសាងសង់មក ក្រសួងមហាផ្ទៃបានសម្រេចដាក់ឱ្យប្រើប្រាស់ និងបញ្ជូនទៅតាមរាជធានីខេត្ត ក្នុងការពិចារណាសាងសង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស។

គួរជំរាបជូនថា បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន សំដៅលើបង្គន់ដែលមានអនាម័យ សុវត្ថិភាព មានស្លាកសញ្ញាត្រឹមត្រូវ និងបម្រើដល់មនុស្សគ្រប់និន្នាការភេទ​គ្មានការរើសអើង និងមានជម្រាលសម្រាប់ជនមានពិការភាព​ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *