ការប្រកួតគម្រោងរចនាឧទ្យានកោះនរា “បេះដូងរាជធានី” លើកកម្ពស់គំនិតច្នៃប្រតិដ្ឋស្ថាបត្យករវ័យក្មេង

ការប្រកួតប្រជែងស្នាដៃសិក្សាគម្រោងរចនាឧទ្យានកោះនរា ក្រោមមូលបទ “បេះដូងរាជធានី” HEART OF THE CAPITAL បានចាប់ផ្តើម​ហើយ​ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) មានប្រសាសន៍ថា ការប្រកួតស្នាដៃសិក្សាគម្រោងរចនាឧទ្យានកោះនរា “បេះដូងរាជធានី” ជាការរួមចំណែកលើកកម្ពស់គំនិតច្នៃប្រតិដ្ឋស្ថាបត្យករវ័យក្មេង និងផ្តល់នូវអត្តសញ្ញាណប្រវត្តិសាស្រ្តថ្មីមួយដែលជានិមិត្តរូបសម្រាប់រាជធានីភ្នំពេញ។

បើតាម​ប្រសាសន៍​ ឯកឧត្តម ហង្ស សុតសំភារ ការប្រកួតប្រជែងស្នាដៃរចនានេះ មិនមែនដើម្បីឈ្នះចាញ់ ឬយក​ពិន្ទុលេខ​១ លេខ២ លេខ៣ នោះទេ ពោលគឺជាការប្រកួតប្រជែង ដើម្បីបង្ហាញអំពីការចូលរួមរបស់អ្នកបច្ចេកទេសជាកូនខ្មែរ ក្នុងការគិតគូររៀបចំប្រទេសជាតិខ្លួនក្នុងនាមជាស្ថាបត្យករ។

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស)

រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និង​សំណង់ ក៏បានលើកទឹកចិត្តយុវជនដែលជាអ្នកសិក្សារៀនសូត្រ ត្រូវយកចំណេះដឹងដែលខ្លួនមានមកប្រើប្រាស់ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ឯកឧត្តមសង្ឃឹមថា កិច្ចការដែលធ្វើនេះ នឹងចេញជាផ្លែផ្កា ដូចពាក្យស្លោក “បេះដូងរាជធានីភ្នំពេញ”។

ជាមួយគ្នានេះ លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និង​សំណង់ និងជាអ្នកដឹកនាំរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និង​សំណង់ មាន​ចក្ខុវិស័យ​ប្រែក្លាយ​ទីតាំងទីក្រុងកោះនរា ឱ្យទៅជា “បេះដូងរាជធានី” (Heart of the Capital)​ ដោយសហការជាមួយក្រុមហ៊ុន OCIC ។ លោកជំទាវបន្តថា កម្មវិធីប្រកួតស្នាដៃស្ថាបត្យកម្ម “បេះដូងរាជធានី” ពិតជាមានសារៈសំខាន់ណាស់ ដោយបងប្អូនដែលជាបេក្ខភាពប្រកួតទាំងអស់ នឹងទទួលបានចំណេះដឹងល្អៗដែលចេញពីបទពិសោធន៍ក្នុងការអនុវត្តន៍ការងារជាក់ស្តែង ដែលគណៈកម្មការដាក់ពិន្ទុវាយតម្លៃ និងគណៈកម្មការកិត្តិយស លោកបានផ្តល់ជាមតិណែនាំ​ និងបង្ហាត់បង្ហាញ។

លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំ ដ.ន.ស និងជាអ្នកដឹកនាំរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា

បើតាមលោកជំទាវ សេរី សូរិយា មានបេក្ខជនចំនួន ៧៣ក្រុម ​បាន​ចូលរួមប្រកួត ក្នុងនោះមួយក្រុមមានសមាជិកយ៉ាងច្រើន ៧នាក់។ លោកជំទាវថា ការប្រកួតប្រជែងរបស់បេក្ខភាពទាំងអស់ រហូតទៅដល់វគ្គផ្តាច់ព្រ័ត្រ ១០ក្រុម និងជ័យលាភី ៥ក្រុម សម្រាប់ទទួលពាន់រង្វាន់ គឺជាការចូលរួមកសាងប្រទេសជាតិ តាមរយៈស្ថាបត្យកម្ម និងនគរូបនីយកម្ម។ ស្នាដៃជ័យលាភីទាំងនេះ មិនត្រឹមតែជាការច្នៃប្រឌិតបែបសិល្បៈ ឬបច្ចេកទេសទេ តែវាជាការបញ្ចេញមតិ ការសង្កេត និងការយល់ដឹងរបស់បេក្ខភាពចំពោះ បេះដូង ដែលសម្ដែងថា ជាមូលដ្ឋាននៃជីវិតប្រចាំថ្ងៃ បរិយាកាសសង្គម និងវប្បធម៌កាន់តែសម្បូរបែប។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC មានប្រសាសន៍ថា សម្រាប់ការប្រកួតប្រជែងស្នាដៃរៀបចំឧទ្យានកោះនរា “បេះដូងរាជធានី” នេះ គឺផ្ដល់ឱកាសដល់យុជនកម្ពុជាក្នុងការបញ្ចេញសមត្ថភាព និងគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន ដើម្បីរៀបចំទីក្រុងឱ្យមានភាពទាក់ទាញ​ និងគិតគូរដល់សង្គមជាតិ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC

សម្រាប់ការប្រកួតស្នាដៃស្ថាបត្យកម្មនេះ គឺជាការរចនាពីរង្វង់មូលកោះពេជ្រភ្ជាប់ទៅកោះនរា និងរចនារូបតំណាង ដែលបង្ហាញពីតម្លៃប្រវត្តិសាស្រ្តខ្មែរ។ លើសពីនេះ ផ្ដល់អត្តសញ្ញាណថ្មីសម្រាប់រាជធានីភ្នំពេញ ដែលអាចទាក់ទាញមនុស្សមកលេងកម្សាន្តឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបម្រើសេវាកម្មបានច្រើនសម្រាប់មនុស្សគ្រប់វ័យ។ លោក ទូច សំណាង បញ្ជាក់ថា ក្រោយការវាយតម្លៃពីគណៈកម្មការ ស្នាដៃរបស់បេក្ខជនដែលលេចធ្លោរ នឹងយកទៅសាងសង់ឱ្យចេញជារូបរាងពិតប្រាកដ។

កញ្ញា ស៊ីន សុម៉ាវត្តី និស្សិតបញ្ចប់ការសិក្សាឆ្នាំទី៥ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាបេក្ខជន​មួយ​រូប​ដែលបានចូលរួម​ប្រកួត និយាយថា ការប្រកួតប្រជែងស្នាដៃរៀបចំឧទ្យានកោះនរា “បេះដូងរាជធានី” នេះ គឺជាប្រធានបទថ្មីប្លែក ហើយ​តាមរយៈ​ការ​ប្រកួតនេះ កញ្ញាគិតថា ជាឱកាស​ក្នុង​ការ​បង្ហាញពីគំនិតរបស់ខ្លួនជាច្រើន​ដែលបានសិក្សា​ស្រាវជ្រាវ​កន្លងមក និងរំពឹងថា ស្នាដៃប្រកួតរបស់ខ្លួននឹងទទួលបានលទ្ធផលល្អ។

ដោយឡែកលោក ហេង ពន្លក និស្សិតបញ្ចប់ការសិក្សាជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យលីមកុកវីង ក៏​លើកឡើងដែរថា តាមរយៈ​ការ​ប្រកួតនេះ លោកមិនត្រឹម​តែបានបង្ហាញស្នាដៃ ប៉ុន្តែ​ក៏​ទទួលបានបទពិសោធន៍ និង​អាច​ស្វែង​យល់ពីគំនិត​មក​ពីមជ្ឈដ្ឋានជុំវិញ ហើយ​លោក​ក៏រំពឹងទុកដែរថា ស្នាដៃរបស់ក្រុមខ្លួន នឹងជួយជាផ្នែកតូចមួយក្នុងជំរុញការអភិវឌ្ឍតំបន់កោះពេជ្រ និងកោះនរា ទៅលើសោភ័ណភាព និងដូចជាការរស់នៅ។

ការប្រកួតស្នាដៃស្ថាបត្យកម្ម “បេះដូងរាជធានី” ត្រូវ​បាន​រៀបចំ​ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយ​សហការជាមួយក្រុមហ៊ុន OCIC។ យោង​តាម​កាលបរិច្ឆេទនៃការប្រកួត បន្ទាប់ពីចាប់ផ្តើមការប្រកួត​នៅថ្ងៃទី០៥ កញ្ញា ២០២៥ ដែលមានបេក្ខភាព ៧៣ក្រុម ដោយមានការ​ណែនាំពីតំណាងក្រសួង និងគណៈកម្មការ ព្រមទាំងទស្សនកិច្ច​ទីតាំង​ប្រកួត នៅ​ថ្ងៃទី០៩ តុលា ខាងមុខ គណៈកម្មការនឹងធ្វើការ​ពិនិត្យវាយតម្លៃ​ដាក់ពិន្ទុដើម្បីជម្រុះ​យកបេក្ខភាព ៣០ក្រុម ហើយ​លទ្ធផលនៃការ​ប្រកួតស្នាដៃ នឹងប្រកាស​នៅ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...