កំឡុង​ជម្លោះ​ប្រដាប់អាវុធកម្ពុជា-ថៃ ​ទីតាំងរាប់រយនៅ​លើ Google Maps ត្រូវ​បាន​រំលោភបំពាន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះទេសចរណ៍របស់ប្រទេស​កម្ពុជា

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ Cambodia Local Guides Connect ដែល​ជា​សហគមន៍​អ្នក​បញ្ចូលទិន្នន័យ​ទីតាំង​ផែនទី Google បានចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេតរបស់ខ្លួន ដោយ​បាន​រក​ឃើញពី​ការ​យាយីជា​ប្រព័ន្ធ​ដែល​កំណត់​គោលដៅ​លើ​ប្រទេស​កម្ពុជា តាមរយៈ​ការ​កែប្រែ​ទីតាំង​នៅលើ Google Maps។ ការ​រំលោភ​បំពាន​នេះ បានប៉ះពាល់​ដល់​អធិបតេយ្យ​ភាពឌីជីថល កេរ្តិ៍​ឈ្មោះ​ទេសចរណ៍ និង​សុវត្ថិភាព​សហគមន៍​របស់​ប្រទេស​កម្ពុជា។

របាយការណ៍​កម្រាស់ ៣៣ទំព័រ Cambodia Local Guides បានកត់សម្គាល់ថា កំឡុង​ជម្លោះព្រំដែន​រវាង​ប្រទេសកម្ពុជា និងថៃ កាលពីចុងខែមិថុនា មាន​​​សកម្មភាព​មិន​ប្រក្រតីមួយ​ចំនួន​នៅ​លើ Google Maps ដូចជាមាន​ទីតាំងថ្មីៗបាន​លេចឡើង​ជាភាសាថៃ​នៅ​លើទឹកដី​កម្ពុជា ដែលមាន​ខ្លឹមសារ​ប្រមាថមើលងាយ និង​កំណត់គោលដៅលើ​ឥស្សរជន​ជាន់ខ្ពស់កម្ពុជា​ជាដើម។ ពេលវេលា និង​លំនាំ​ទាំង​នេះ​បានបង្ហាញថា បញ្ហា​ដែល​កើតឡើង​ មិន​មែនជា​ឧប្បត្តិហេតុចៃដន្យ​នោះទេ ប៉ុន្តែវាជា​សកម្មភាពឌីជីថលដែល​មានការ​រៀបចំទុក ភ្ជាប់​ទៅនឹង​ជម្លោះព្រំដែនដែល​​កំពុង​មានជម្លោះជាក់ស្តែង។

ការរំលោភ​បំពាន​ដែលបានកត់ត្រាមានចំនួនសរុប ៥៦៨ទីតាំង ក្នុងនោះ​ខេត្ត​ជាប់ព្រំដែន​ប្រឈម​មុខ​នឹង​ការ​វាយប្រហារធ្ងន់ធ្ងរបំផុត តាមរយៈការ​ដៅ​ទីតាំងថ្មីៗ។ តំបន់ទេសចរណ៍ និង​រាជធានីភ្នំពេញ ក៏​ត្រូវ​បាន​កំណត់​ជា​គោល​ដៅ​យុទ្ធសាស្រ្ត ដើម្បីបំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​លើឆាកអន្តរជាតិ និងផល​ប្រយោជន៍​សេដ្ឋកិច្ច​ផងដែរ។ ជាមួយ​គ្នា​ទីតាំង​វប្បធម៌​ពិសិដ្ឋ រួមទាំង​ទីតាំង​បេតិកភណ្ឌពិភពលោក​របស់របស់អង្គការយូណេស្កូ និង​ស្ថាប័នព្រះមហាក្សត្រ ក៏ប្រឈ​ម​នឹង​ការ​ប្រមាថមើលងាយដោយចេតនា តាមរយៈ​ការ​ផ្សារភ្ជាប់​ជាមួយ​នឹង​ខ្លឹមសារប្រមាថមើលងាយ។

លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថល មានប្រសាសន៍ថា តាមរយៈ​ការ​ស៊ើបអង្កេត​នេះ​បង្ហាញថា Google Maps ដែល​ត្រូវ​បានរចនា​ឡើង​ដើម្បីជួយ​មនុស្ស​រុក​រក​ទីតាំង​នៅលើពិភពលោក ត្រូវ​បានគេ​ប្រែក្លាយ​ទៅដូចជាកន្លែង​ក្មេងលេង ធ្វើសកម្មភាព​រំលោភបំពាន និង​បៀតបៀន​ជា​ប្រព័ន្ធ ជំនួស​ឱ្យ​ការ​បម្រើ​ដល់​គោល​បំណង​ដើម​របស់ខ្លួន​ក្នុងការផ្តល់ព័ត៌មាន​ភូមិសាស្រ្តត្រឹមត្រូវ។

បើតាម​លោក ម៉ូសេ សកម្មភាពនេះ បានប៉ះពាល់ដល់ទីតាំងសំខាន់ៗដូចជា​ទីតាំង​រដ្ឋាភិបាល ទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក ហើយពិសេស​គឺទីតាំងទេសចរណ៍សំខាន់ត្រូវ​បានគេ​យកមកលេងសើច ទោះជា​ទីតាំងទាំងនោះដូចជាប្រាសាទព្រះវិហារ ឬអង្គរវត្ត​គេមិនអាចប្តូរបានក្តី ប៉ុន្តែ​គេ​បានដៅ​កន្លែង​ជុំវិញ​ ធ្វើ​ឱ្យ​មានការភ័នច្រឡំ ជាមួយ​ភាសាប្រមាថ ឬបំភិតបំភ័យ។

ជាវិធានការបន្ទាន់ សហគមន៍ Cambodia Local Guides បានផ្ញើ​របាយការណ៍ពី​ការរំលោភបំពាននេះ​ទៅ​កាន់ក្រុមហ៊ុន Google ដើម្បីពិនិត្យ​ពីស្ថានភាពនេះ នឹង​ស្នើ​ឱ្យ​ក្រុមហ៊ុន​យក្សមួយនេះ ផ្តល់អ្នក​តំណាង​ផ្នែក​បច្ចេកទេស​ជាក់លាក់​សម្រាប់​បញ្ហា​ប្រទេស​កម្ពុជា។​

លោក ជី សុផាត សមាជិកក្រុម​ការងារ Cambodia Local Guides លើកឡើងថា របាយការណ៍​ដែល​បានដាក់ទៅ​កាន់ក្រុមហ៊ុន Google ក៏​ដូចជា​រាជរដ្ឋាភិបាល មានគោលបំណង​ដើម្បី​ឱ្យ​មានការ​ជជែកគ្នា ព្រោះតែ​រឿងមួយ​នេះ​មិន​មែនជា​រឿងធម្មតា ជា​រឿងមុខមាត់ និងកិត្តិយស​របស់ប្រទេស​ជាតិទាំងមូល។

“មុនពេលយើងចេញរបាយការណ៍ មានទីតាំងសំខាន់មួយ​ត្រូវបានគេ​ផ្លាស់ប្តូរ នោះគឺទីតាំងប្រាសាទបន្ទាយសំរ៉ែ ត្រូវ​គេ​ប្តូរ​ទៅកាន់កណ្តាលទីក្រុង, យើងសាកស្រមៃមើលថា ប្រសិនជាជនបរទេស​គាត់ស្វែង​រក ហើយ​ទីតាំង​ត្រូវ​បាន​ប្តូរទៅ​កាន់កន្លែងផ្សេង…”

យ៉ាងណាក៏​ដោយ លោក ម៉ូសេ បញ្ជាក់ថា Cambodia Local Guides គ្រាន់តែជា​សហគមន៍​មួយ​ប៉ុណ្ណោះ ដូច្នេះ​លោករំពឹងថា ស្ថាប័នពាក់ព័ន្ធ​របស់រាជរដ្ឋាភិបាលនឹងចាត់តាំងមន្រ្តីដើម្បីត្រួតពិនិត្យ Google Maps ចំពោះ​សកម្មភាពមិន​ប្រក្រតីទាំងនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...