ទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នឹងធ្វើ​​នៅ​កោះពេជ្រ នា​ថ្ងៃទី១៥ មិថុនា

ភ្នំពេញ – ទិវាជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៥ សម្រាប់ឆ្នាំ​២០២២នេះ នឹង​ប្រព្រឹត្ត​ធ្វើ​ដោយ​ផ្ទាល់​នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២២ នៅអគារពិព័រណ៍​ពាណិជ្ជកម្ម​កោះពេជ្រ ក្រោម​ប្រធានបទ « TVET បង្កើន​ផលិត​ភាពការងារ និង​ភាព​ប្រកួតប្រជែង​ខ្ពស់ »។

លោក ទេព សេងហ៊ន ប្រធានការិយាល័យផ្សព្វផ្សាយ និងទីផ្សារ នៃនាយកដ្ឋាន​ព័ត៌មានទីផ្សារការងារ របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានមានប្រសាសន៍ថា ការ​រៀបចំ​ទិវា​ជាតិ អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៥នេះ មានគោល​បំណង​ដើម្បីធ្វើការផ្សព្វផ្សាយ​ពី​សារៈសំខាន់ នៃការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់ សិស្ស និស្សិត​ យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និង​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុន​ឯកជន អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ។

សម្រាប់ឆ្នាំនេះ ទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នឹងធ្វើ​ឡើង​តែមួយ​ថ្ងៃប៉ុណ្ណោះ គឺនៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២២ ពីវេលាម៉ោង​៨ព្រឹក ដល់​ម៉ោង​៨យប់ ដោយ​ពេញ​មួយថ្ងៃនេះ ក្រសួងនឹងរៀបចំ​ឱ្យ​មាន​ការ​តាំង​បង្ហាញ​ពិពណ៌ស្នាដៃ​សិស្ស, មាន​រៀបចំ​ជា​វេទិកា​តុមូល​សម្រាប់​​ការ​ជជែកពីជំនាញ និង​តម្រូវ​ការ​ទីផ្សារ​ការងារ ហើយជាពិសេសនោះ ​នៅ​ពេល​យប់ក៏​មាន​ការ​បង្ហោះដ្រូនបង្ហាញ​ជា​រូបភាព ​និង​អក្សរផងដែរ។

“សម្រាប់ឆ្នាំនេះ ទិវាជាតិអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៥ នឹងធ្វើតែមួយថ្ងៃទេ ដោយ​សារ​តែទើបនឹងបើកកូវីដ ដូច្នេះយើងអត់ហ៊ានធ្វើទូលំទូលាយខ្លាំងពេក ប៉ុន្តែ​ក៏​យើង​រៀបចំ​ឱ្យ​មានការ​ចូលរួមពីវិស័យឯកជន ក្រុមហ៊ុន គ្រឹះស្ថានផ្សេងៗ ដែលគាត់អាចចូលរួមដាក់បង្ហាញស្នាដៃ បង្ហាញពីសង្វាក់ផលិតកម្មសម្រាប់តម្រូវ​ការ​ទីផ្សារ ការ​ជ្រើសរើសយកជំនាញ និង​កម្លាំងពលកម្មជាដើម”

បើតាម​ការ​បញ្ជាក់របស់​លោក លោក ទេព សេងហ៊ន សម្រាប់ឆ្នាំនេះ ទិវាជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នឹង​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ដោយ​សេរី ចំពោះអ្នក​ដែល​ចង់ដឹងពី​ជំនាញ ពីការ​សិក្សា ពីទីផ្សារ​ការងារ ហើយ​ទិវា​នេះ​មិន​ត្រឹម​តែ​ធ្វើ​នៅ​កោះពេជ្រ​ប៉ុណ្ណោះទេ ក៏​មានការធ្វើ​ផងដែរ​នៅ​តាម​បណ្តា​រាជធានីខេត្តផ្សេងៗ។

គួរ​បញ្ជាក់ដែរថា ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានខកខានក្នុងការ​រៀបចំ​​ទិវាជាតិអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​មានការ​ជួបជុំ​ផ្ទាល់​អស់រយៈពេល​២ឆ្នាំ​មក​ហើយ ដោយ​សារ​តែវិបត្តិ​នៃជំងឺកូវីដ១៩ ប៉ុន្តែទិវានេះនៅ​តែប្រព្រឹត្ត​ធ្វើ​តាមរយៈ​អនឡាញ។ យ៉ាងណាក៏ដោយ សម្រាប់​ទិវា​នៅ​ឆ្នាំនេះ លោក ទេព សេងហ៊ន រំពឹងថា នឹងអាច​មាន​មនុស្ស​ប្រមាណជាង១ម៉ឺននាក់ចូលរួម ដោយ​សារ​តែវិបត្តិ នៃជំងឺកូវីដ១៩ ទើប​នឹង​បញ្ចប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...