យុវជនជនជាតិពូនង១០រូប មានឱកាសបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា តាមរយៈអាហារូបករណ៍គម្រោងរេដបូក

តាមរយៈកម្មវិធីអាហារូបករណ៍យុវជនសម្រាប់សហគមន៍ក្នុងគម្រោងរេដបូកកែវសីមា (Keo Seima EmpowerED) ក្រោមការគាំទ្រថវិកាពីគម្រោងរេដបូកកែវសីមា និស្សិត ១០​នាក់​ ដែលជាជនជាតិដើមភាគតិចពូនង​មក​ពី​សហគមន៍​ក្នុង​គម្រោង​រេដបូក​កែវ​សីមា នៃ​ខេត្ត​មណ្ឌល​គិរី​ ទទួល​បាន​ឱកាស​បន្តការ​សិក្សាជំនាញ​សំខាន់ៗក្នុង​ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុង​រាជ​ធានី​ភ្នំពេញ​។

កម្មវិធីអាហារូបករណ៍កែវសីមា (Keo Seima EmpowerED) គឺជាគម្រោងអាហារូបករណ៍មួយ ដែលផ្តល់ឱកាសដល់យុវជនជនជាតិដើមភាគតិចដែលមានសក្តានុពល ដែលរស់នៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ឱ្យទទួលបានការអប់រំកម្រិតឧត្តមសិក្សា។

កម្មវិធីនេះជាកិច្ចសហការរវាងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលផ្តល់ជូនការផ្គត់ផ្គត់ពេញលេញដល់និស្សិតសម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ ឆ្នាំ ដែលផ្តល់ឱ្យ​ពួកគេនូវការអប់រំ ជំនាញបច្ចេកទេសទាក់ទងនឹងវិស័យកសិកម្ម បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សហគមន៍ ចំណីអាហារ និង ភាពជាអ្នកដឹកនាំ ដែលតម្រង់ផ្លូវយុវជនជនជាតិដើមភាគតិចទាំងនោះក្លាយជាអ្នកផ្លាស់ប្តូរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍។

សូមជំរាបជូនថា គម្រោង​រេដបូក កែវសីមា ជាគម្រោងសហការរវាងអង្គការសមាគម​អភិរក្ស​សត្វព្រៃ (WCS) ជាមួយ​ក្រសួងបរិស្ថាន ក្នុងការ​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ​គម្រោងនេះ ទទួលបានឥណទានកាបូនសរុបប្រហែល ១៩លានឥណទានកាបូន ហើយថវិកា​ត្រូវ​បានប្រើប្រាស់លើការងារបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស ការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ និងលើកកម្ពស់ជីវភាពសហគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...