វិធីសាស្ត្របង្រៀនតាមបែបថ្នាក់រៀនត្រឡប់ ជំរុញសិស្សគិតស៊ីជម្រៅ និងដោះស្រាយបញ្ហាដោយប្រើប្រាស់បច្ចេកវិទ្យា

ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញការអប់រំឌីជីថលតាមរយៈវិធីសាស្ត្របង្រៀនតាមបែបថ្នាក់រៀនត្រឡប់ (Flipped Classroom) និងវិធីសាស្ត្របង្រៀនតាមបែបទ្រឹះស្ដីស្ថាបនានិយម (Constructivism) ដើម្បីឱ្យសិស្សានុសិស្សទទួលបានគុណសម្បទាសតវត្សទី២១ ជំរុញឱ្យសិស្សមានការគិតស៊ីជម្រៅ ដោះស្រាយបញ្ហា សិក្សាបែបសហការ ដោយប្រើប្រាស់បច្ចេកវិទ្យា។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ក្រសួងអប់រំ បានដាក់ឱ្យប្រើប្រាស់ស្ដង់ដាសាលារៀនគំរូ តាមគ្រឹះស្ថានសាធារណៈពីមត្តេយ្យសិក្សាដល់មធ្យមសិក្សាចំណេះទូទៅ ក្នុងគោលបំណងចង់ឱ្យ​សិស្សានុសិស្សពេលរៀនចប់ក្រោយកម្រិតសិក្សាទុតិយភូមិ គឺមិនត្រឹមតែរៀនចំណេះដឹង និងការចងចាំប៉ុណ្ណោះទេ ប៉ុន្តែសិស្សានុសិស្សត្រូវមានគុណសម្បទាក្នុងសតវត្សទី២១។ ក្នុងនោះ រួមមាន វិជ្ជាសម្បទា (ចំណេះដឹង)​ បំណិនសម្បទា (ជំនាញ) ចរិយាសម្បទា (ឥរិយាបទ និងអត្តចរិត) កាយសម្បទា (សុខភាពមាំមួន) ដើម្បីអាចក្លាយជាពលរដ្ឋល្អបាន។

អ្នកនាំពាក្យក្រសួងអប់រំបន្ថែមថា វិធីសាស្ត្របង្រៀនតាមបែបថ្នាក់រៀនត្រឡប់ (Flipped Classroom) ជាវិធីសាស្រ្តឱ្យសិស្សានុសិស្សប្រើប្រាស់ធនធានសិក្សាដែលមា​ន ហើយរៀន ឬធ្វើកិច្ចការសលានៅផ្ទះបន្ថែមទៀត ដើម្បីឱ្យពេលចូលរៀននៅក្នុងថ្នាក់សិស្សអាចចូលរួមក្នុងការដោះស្រាយបញ្ហា ឬរៀនមេរៀនចំពោះមុខ ជាមួយមិត្តភក្ដិបានដោយជោគជ័យ។

លោកស្រីបណ្ឌិត បន្តថា វិធីសាស្ត្របង្រៀនតាមបែបថ្នាក់រៀនត្រឡប់ (Flipped Classroom) ជាវិធីសាស្រ្តបង្រៀនមួយដែលមានគោលដៅ បង្កើនការចូលរួមជាមួយសិស្សនៅក្នុងដំណើរការរៀន និងបង្រៀន។ ចំណែក វិធីសាស្ត្របង្រៀនតាមទ្រឹះស្ដី ស្ថាបនានិយម (Constructivism) ជាការសិក្សាមួយទូលំទូលាយ ដែលពាក់ព័ន្ធជាមួយទស្សនៈទានផ្សេៗទៀត។ ក្នុងនោះ សិស្សមានសមត្ថភាពនៅក្នុងការបង្កើតបញ្ញត្តិ ជំរុញសិស្សឱ្យ​មានការគិតបែបស៊ីជម្រៅ ដោះស្រាយបញ្ហាបានល្អ សិក្សាបែបសហការ និងអាច​​​​ធ្វើឱ្យសិស្សមានបំណិនសតវត្សទី២១ ជាពិសេសចេះស្រាវជ្រាវ ដែលអាចឱ្យគាត់ក្លាយជាពលរដ្ឋពេញលេញ។

ជាមួយគ្នានេះ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤កន្លងទៅ ក្រុមការងារនៃយុទ្ធនាការមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃ​ក្រសួង​អប់រំ យុវជន និងកីឡា បានចុះទៅ​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ដល់​សិស្ស និងគ្រូបង្រៀនដោយផ្ទាល់ទៅតាមគ្រឹះស្ថានមធ្យមសិក្សា ពីវិធីសាស្ត្របង្រៀនតាមបែបថ្នាក់រៀនត្រឡប់ (Flipped Classroom) និងវិធីសាស្ត្របង្រៀនតាមទ្រឹះស្ដី ស្ថាបនានិយម (Constructivism) ដើម្បី​លើក​កម្ពស់​ស្តង់ដា​សាលា​រៀន​គំរូ តាមរយៈការអប់រំឌីជីថល។ ដំណាក់កាលដំបូងនេះ គឺធ្វើឡើងនៅ​តាម​វិទ្យាល័យ​​គោលដៅមួយចំនួននៅរាជធានីភ្នំពេញជាមុនសិន មុន​នឹង​ឈាន​ចុះ​ទៅ​វិទ្យាល័យ​តាម​បណ្ដា​ខេត្ត​។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ​លើក​ឡើង​ថា ការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីនេះ គឺមានភាពចាំបាច់ក្នុងសង្គមពេលបច្ចុប្បន្ន។ សិស្ស​ត្រូវសិក្សាស្វែងយល់មេរៀនពីផ្ទះជាមុនសិន ត្រៀមសំណួរនូវចំណុចដែលខ្លួនមិនយល់ ដើម្បី​សួរ​ទៅគ្រូបង្រៀន និងពិភាក្សាគ្នា នៅពេលដល់ម៉ោងសិក្សា។

គួរជម្រាបជូនថា ក្នុងការបណ្ដុះបណ្ដាលនេះ ក្រុមការងារនៃយុទ្ធនាការ ក៏បាន​ណែនាំ​ទៅ​សិស្ស​ឱ្យ​ប្រើប្រាស់​កម្ម​វិធី​ទូរ​ស័ព្ទ App ទូរសិក្សា សម្រាប់ការសិក្សាដោយខ្លួនឯងនៅផ្ទះ ដើម្បីមានជាចំណេះដឹង ឬ​សំណួរ​សម្រាប់​ការ​ពិភាក្សា​​នៅក្នុងថ្នាក់រៀន។ កម្មវិធីទូរសិក្សានេះ ជាកម្មវិធីសិក្សាដោយមិនគិតថ្លៃ បង្កើត​ឡើង​ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានការបង្រៀនគ្រប់មុខវិជ្ជា គ្រប់​កម្រិត​ថ្នាក់​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...