រដ្ឋមន្រ្តីក្រសួងអប់រំរំពឹងថា គម្រោង UNIFICATION Eramus នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ការអភិវឌ្ឍវិស័យអប់រំឧត្តមសិក្សា និងផ្សារភ្ជាប់ទំនាក់ទំនងរវាងអឺរ៉ុប-​អាស៊ី

ថ្លែងក្នុងកម្មវិធីបើកសម្ពោធការអនុវត្តគម្រោង UNICATION Erasmus ក្នុងប្រទេសកម្ពុជា និងហ្វីលីពីន ដែលឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រំពឹងថានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការអភិវឌ្ឍវិស័យអប់រំឧត្តមសិក្សា និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ី។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា តាមរយៈគម្រោង UNIFICATION Eramus ក្រសួងអប់រំ យុវជន និងកីឡា រំពឹងថានឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍវិស័យអប់រំឧត្តមសិក្សា និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ីដូចជា៖

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

១. ពង្រឹងកិច្ចសហការ និងការចែករំលែកចំណេះដឹង ៖ តាមរយៈការសម្របសម្រួលភាពជាដៃគូរវាងសាកលវិទ្យាល័យក្នុងសហគមន៍អឺរ៉ុប និងអាស៊ីដោយគម្រោងនេះអាចបង្កើតជាបណ្ដាញសម្រាប់ការស្រាវជ្រាវរួមគ្នាការបណ្ដុះបណ្ដាលការផ្លាស់ប្តូរមហាវិទ្យាល័យ និងការអភិវឌ្ឍកម្មវិធីសិក្សា។ កិច្ចសហការឆ្លងទ្វីបនេះនឹងនាំទៅរករបកគំហើញថ្មីៗ និងចែករំលែកឧត្តមានុវត្តន៍ឈានទៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

២. យល់ដឹងពីវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ៖ តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតជំរុញការយល់ដឹងអំពីវប្បធម៌ការយល់ចិត្ត និងការគោរពដែលត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងអន្តរជាតិកាន់តែរឹងមាំនិងកិច្ចសហការក្នុងវិស័យផ្សេងៗ។

៣. ធ្វើពិសោធកម្មវិស័យអប់រំ ៖ សិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងពង្រីកវិសាលភាពនៃចំណេះដឹង បង្កើតបរិយាកាសសិក្សាដែលរួមបញ្ចូលកាន់តែច្រើនសម្រាប់សិស្សមកពីទ្វីបទាំងពីរ។

៤. ជំរុញឱ្យមានការងារធ្វើ និងអាជីពជាសកល ៖ ផ្តល់ជូននិស្សិតបញ្ចប់ការសិក្សានូវជំនាញអន្តរវប្បធម៌ ការហ្វឹកហាត់សម្របខ្លួនការយល់ដឹងជាសកល និងការគ្រប់គ្រងគម្រោងដើម្បីទទួលបានបទពិសោធន៍ក្នុងការរៀបចំខ្លួនឱ្យរួចរាល់សម្រាប់អាជីពនៅក្នុងទីផ្សារការងារសកល។

៥. ពង្រឹងចំណងមិត្តភាពអន្តរជាតិ ៖ ពេលដែលនិស្សិតផ្សារភ្ជាប់ទំនាក់ទំនងយូរអង្វែងជាមួយសាកលវិទ្យាល័យ នឹងឈានទៅពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរជាតិរវាងបណ្តាប្រទេសនៅអឺរ៉ុប និងកម្ពុជាផងដែរ។

កម្មវិធីបើកសម្ពោធការអនុវត្តគម្រោង UNICATION Erasmus ក្នុងប្រទេសកម្ពុជា និងហ្វីលីពីន ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជឿជាក់ថា គម្រោង UNIFICATION Eramus នេះ នឹងនាំមកនូវលទ្ធផលជាផ្លែផ្កា និងផលិតភាពបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងស្របតាមចក្ខុវិស័យកែលម្អគុណភាពអប់រំឧត្ដមសិក្សានៅកម្ពុជាឈានទៅសម្រេចគោលដៅអភិវឌ្ឍមូលធនមនុស្ស និងជំរុញការផ្លាស់ប្ដូរបទពិសោធន៍រវាងប្រជាជនសហគមន៍អឺរ៉ុប និងអាស៊ី។

គួរជម្រាបជូនថា គម្រោង UNIFICATION Eramus នេះ ក៏ជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរវាងភាគីពាក់ព័ន្ធទាំងអស់ដោយផ្ដោតជាចម្បងលើការកសាងសមត្ថភាព ការបង្កើនជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងការគ្រប់គ្រងគម្រោងនានាតាមរយៈការចែករំលែកចំណេះដឹងបទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពជំនាញរបស់មន្ត្រីទទួលបន្ទុកការិយាល័យអន្តរជាតិ នៃសាកលវិទ្យាល័យនីមួយៗ (HEIs) ដែលពាក់ព័ន្ធ ដើម្បីឈានទៅជំរុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យក្នុងសហគមន៍អឺរ៉ុប និងអាស៊ាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...