តើកុមារកម្ពុជា គួរប្រើបញ្ញាសិប្បនិម្មិត (AI) ជាជំនួយសម្រាប់ការសិក្សាដែរឬទេ?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កំណើននៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ បាននិងកំពុងបង្កើតឱកាសជាបន្តបន្ទាប់សម្រាប់ការសិក្សា និងស្រាវជ្រាវ។ សមត្ថភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសារស្វ័យប្រវត្តិដោយបញ្ញាសិប្បនិម្មិត ដូចជា ChatGPT, Google Gemini, Microsoft Copilot ជាដើម អាចផ្ដល់នូវចម្លើយ និងចំណេះដឹងជាច្រើន សម្រាប់អ្នកសិក្សាទូទៅ។ ដូច្នេះ តើបច្ចេកវិទ្យានេះ គួរតែអនុញ្ញាតឱ្យកុមារប្រើដែរ ឬទេ?

បើតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Open AI អ្នកប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវតែមានអាយុចាប់ពី ១៣ឆ្នាំឡើងទៅ។ ហើយ​ក្នុងនោះគោលការណ៍ ក៏​បានកំណត់ដែរថា ប្រសិនបើបុគ្គលអាយុក្រោម ១៨ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យានេះ គួរតែទទួលបានការណែនាំ និងសម្របសម្រួលពីសំណាក់គ្រូបង្រៀន និងអ្នក​អាណាព្យាបាល។ 

លោកបណ្ឌិត កាំង សុភាព អ្នកជំនាញវិទ្យាសាស្ត្រអប់រំ សាកលវិទ្យាល័យ Fribourg ប្រទេសស្វីស យល់ថា ចំណេះដឹងទទួលបានដោយការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងចំណេះដឹងទទួលបានដោយការអានសៀវភៅ គឺសុទ្ធតែជាចំណេះដឹង។ ដូច្នេះ ដរាបណា កុមារ អាចយល់អំពីអត្ថន័យ និងអាចបកស្រាយបាននូវអ្វីដែលបច្ច្ចេកវិទ្យានេះលើកឡើង គឺពួកគេអាចប្រើបច្ចេកវិទ្យានេះបាន, ប៉ុន្តែត្រូវស្ថិតក្នុងក្របខណ្ឌគោលនយោបាយផ្ទៃក្នុង តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងក្រមសីលធម៌ក្នុងការប្រើប្រាស់។

លោកបណ្ឌិត ឡាយ គីរី អ្នកជំនាញបញ្ញាសិប្បនិម្មិត និងជាស្ថាបនិកកម្មវិធីបញ្ញាសិប្បនិម្មិត Rean AI ។

លោកបណ្ឌិត ឡាយ គីរី អ្នកជំនាញបញ្ញាសិប្បនិម្មិត និងជាស្ថាបនិកកម្មវិធីបញ្ញាសិប្បនិម្មិត Rean AI លើកឡើងថា កុមារ អាចប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បាន ហើយអាយុ ដែលសក្តិសមសម្រាប់ប្រើបច្ចេកវិទ្យានេះ គឺចាប់ពី ១០ឆ្នាំឡើងទៅ។ លោកលើកឡើងបែបនេះ ដោយសារ លោកយល់ថា បច្ចេកវិទ្យានេះ ជួយអភិវឌ្ឍចំណេះដឹងកុមារបានច្រើន។ 

កូនរបស់ខ្ញុំ ៥នាក់ គឺប្រើបញ្ញាសិប្បនិម្មិត ទាំងអស់គ្នា, អ្វីដែលខ្ញុំឃើញពីភាពខុសគ្នាពីក្មេងៗដទៃ ទី១. គាត់មានភាពរហ័សរហួស និងឆ្លាតជាងក្មេងដទៃ និង២. គាត់មិនងាយទាល់គំនិតនោះទេ ដោយសារនៅពេលជួបបញ្ហា ឬក៏ឧបសគ្គណាមួយ គាត់អាចសួរ AI ដើម្បីរកដំណោះស្រាយបាន។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ការមកដល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជា អ្វីដែលយើងទាំងអស់គ្នា មិនអាចជៀសវៀងបាន, ដូច្នេះ​ហើយបច្ចេកវិទ្យានេះ ជាអត្ថប្រយោជន៍ មិនថាក្នុងការសិក្សារៀនសូត្រនោះទេ ប៉ុន្តែក៏សំខាន់ ក្នុងជីវភាពរស់នៅផងដែរ។ លោកជំទាវបន្តថា បច្ចុប្បន្ន ចំពោះបច្ចេកវិទ្យា AI នេះ ក្រសួងអប់រំក៏បានសាកល្បងដាក់ឱ្យប្រើប្រាស់នៅសាលាមួយចំនួនផងដែរ ជាពិសេសសាលារៀនជំនាន់ថ្មី។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា។

បើតាមលោកបណ្ឌិត ឡាយ គីរី នៅប្រទេសជឿលឿនមួយចំនួន ដូចជា ប្រទេសចិន ជាដើម គេមានអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិតនេះ ទៅបង្ហាត់បង្ហាញកុមារ តាំងពីពួកគេមានអាយុ ១០ឆ្នាំមកម៉្លេះ ព្រោះគេអាចបំពាក់បច្ចេកវិទ្យា​ AI នេះ ជាឧបករណ៍ និងជាប្រព័ន្ធ ដើម្បីជាជំនួយការងារដល់កុមាររៀនសូត្រ។ លោកសង្កត់ធ្ងន់ថា​ ប្រសិនបើមានផលប៉ះពាល់ ប្រទេសជឿនលឿន និងមិនអនុញ្ញាតឱ្យប្រើនោះឡើយ។

សម្រាប់ខ្ញុំលើកទឹកចិត្តឱ្យកុមារកម្ពុជា ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឱ្យបានច្រើន ដើម្បីងាយស្រួលបំពេញកិច្ចការងារប្រចាំថ្ងៃ ព្រោះបញ្ញាសិប្បនិម្មិត ដើរតួ ២សំខាន់ ទី១. ជាជំនួយការ និងទី២. ជាទីប្រឹក្សា។

យ៉ាងណាក៏ដោយ សម្រាប់លោកជំទាវ ឃួន វិច្ឆិកា ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ កុមារគួរមានជំនាញ និងបំណិនមូលដ្ឋានមួយចំនួនដូចជា ការត្រិះរិះពិចារណា ការធ្វើការងារជាក្រុម និងការដោះស្រាយបញ្ហា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...