ក្រសួងប្រៃសណីយ៍ ជ្រើសរើសគ្រូសម្រាប់​បង្រៀន​ថ្នាក់ជំនាញឌីជីថល​នៅ​តាម​សាល​បឋមសិក្សាគោលដៅ

ជាឱកាស​សម្រាប់​សិស្ស-និស្សិត ដែលទើបបញ្ចប់​ការ​សិក្សា ពេលនេះ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាប់កិច្ច​សន្យា​ចំនួន ៤៤រូប ដើម្បីបង្រៀន​ថ្នាក់​ជំនាញឌីជីថល ដល់​សិស្សានុសិស្ស​ថ្នាក់ទី៤ ទី៥ និងទី៦ នៅ​តាម​សាលា​បឋមសិក្សា​គោលដៅ ក្នុងរាជធានី-ខេត្ត​ចំនួន៩។

ក្នុងនោះ រាជធានីភ្នំពេញ ត្រូវ​ការ​ចំនួន ៤រូប, កំពង់ចាម ចំនួន៥រូប, សៀមរាប ចំនួន៥រូប, ខេត្តកណ្តាល ចំនួន៥រូប, តាកែវ ចំនួន ៧រូប, ព្រៃវែង ចំនួន ៤រូប, កំពង់ឆ្នាំង ចំនួន ៥រូប, កំពង់ស្ពឺ ចំនួន ៥រូប និង ខេត្តកោះកុង ចំនួន ៤រូប។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជន​ត្រូវ​មានសញ្ញា​បត្រ​ថ្នាក់បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យាព័ត៌មាន ឬជំនាញ​ពាក់ព័ន្ធ, បានបញ្ចប់​សាលា​គរុកោសល្យ ឬកំពុងបំពេញ​មុខងារ​ជាគ្រូបង្រៀន​នៅ​តាម​រាជធានី-ខេត្ត ខាងលើ​ត្រូវ​បានផ្តល់អាទិភាព, ត្រូវមានចំណេះដឹង​ភាសាអង់គ្លេស​អាច​ប្រើការបាន, មានចំណេះដឹងប្រើប្រាស់​កម្មវិធី Mirosoft Office ច្បាស់លាស់, មានបទពិសោធន៍ និង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​បច្ចេកវិទ្យា​ឌីជីថល (ជាការប្រសើរ), មានឆន្ទៈ និង​ក្រមសីលធម៌​បំពេញ​ការងារ, មានភាពស្មោះត្រង់ និង​យកចិត្តទុកដាក់​ចំពោះ​ការងារ, មានភាពអត់ធ្មត់ តស៊ូ និង​ឧស្សាហ៍​ព្យាយាម, មានសមត្ថភាពបំពេញ​ការងារ​ដោយឯករាជ្យ និង​ការងារជាក្រុម, មានគំនិតផ្តួចផ្តើម ច្នៃប្រឌិត និងស្រាវជ្រាវ, ទទួល​យក​ការ​បណ្តុះបណ្តាល​ចំណេះដឹងបន្ថែម, ទទួល​យក​ភារកិច្ច​ផ្សេង​ទៀត​តាម​ការ​ប្រគល់ជូន​ពីអ្នក​គ្រប់គ្រង, គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​កិច្ច​សន្យា​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ការងារ​រៀបចំ​ថ្នាក់រៀន​ឌីជីថល។

ភារកិច្ច និង​ការទទួលខុសត្រូវ ៖ រៀបចំ និង​បង្រៀន​មុខវិជ្ជាជំនាញឌីជីថល សម្រាប់​ថ្នាក់ទី៤ ទី៥ និងទី៦ ស្រប​តាម​ការ​កំណត់​របស់​ក្រុមការងារ​បច្ចេកទេស​រៀបចំ​ថ្នាក់រៀនឌីជីថល, សម្រប​សម្រួល​បទពិសោធន៍​ការ​រៀន និង​ការ​អនុវត្ត ដែលជំរុញ​ការ​គិត​វិភាគ​បញ្ហា ដោះស្រាយ និង​ជំនាញធ្វើ​ការងារ​ជាក្រុម​នៅ​ក្នុងថ្នាក់, វាយតម្លៃ និង​វាស់វែង​វឌ្ឍនភាព​របស់សិស្ស ផ្តល់មតិ និង​ផ្តល់​ដំណោះ​ស្រាយ​តាម​តម្រូវការ នៃការ​រៀន​សូត្រ​របស់សិស្ស, សិក្សា​ស្រាវជ្រាវ​រក​វិធីសាស្រ្ត​បង្រៀនល្អៗ និង​ថ្មីៗ, ចូលរួម​សហការ​យ៉ាង​សកម្មជាមួយ​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​ថ្នាក់​រៀនឌីជីថល ដោយ​គោរព​តាមគោលការណ៍​របស់កម្មវិធី​ថ្នាក់រៀន​ជំនាញ​ឌីជីថល។

ប្រាក់បៀវត្ស និង​អត្ថប្រយោជន៍ ៖ ប្រាក់​បៀវត្ស និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែស្រប​តាម​សមត្ថភាព បទពិសោធន៍ និង​គុណវុឌ្ឍិ​របស់បេក្ខជន, ទទួល​បានចំណេះដឹង និង​ជំនាញ​ឯកទេស​ថ្នាក់ឌីជីថល​បន្ថែម​តាមរយៈ​ការ​បណ្តុះបណ្តាល​របស់​ក្រុមការងារ​បច្ចេកទេស​រៀបចំ​ថ្នាក់​រៀនឌីជីថល និង​ការ​ណែនាំ​របៀប​អនុវត្ត​ការងារជា​ក្រុម។

កាលបរិច្ឆេទ​ទទួលពាក្យ និង​និតិវិធី នៃការជ្រើសរើស ៖ បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍ ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​តាមរយៈ តំណភ្ជាប់នេះ ព្រមទាំងភ្ជាប់​មក​ជាមួយ​សំណុំ​ឯកសារ​ពាក់ព័ន្ធផ្សេងៗ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២៤ វេលាម៉ោង៥រសៀល ។ បេក្ខជន​ដែលបាន​ជាប់​ដំណាក់​កាល​សម្រាំង​ជ្រើសរើស (Shortlist) នឹង​ត្រូវ​បានទាក់ទង​ឱ្យ​មក​ធ្វើបទបង្ហាញ ឬសម្ភាសន៍​ជាមួយ​គណៈកម្មការ​ជ្រើសរើស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *