សង្រ្កាន្តតិចណូ២០២៥ លើសពីការកម្សាន្ត ដោយ​នាំ​យុវជនឱ្យ​ស្គាល់ពីវប្បធម៌ និង​ប្រពៃណីខ្មែរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សម្រាប់ឆ្នាំ២០២៥នេះ សង្រ្កាន្តតិចណូ ​​នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា ដោយ​មាន​កម្មវិធី​​កម្សាន្តស​ប្បាយ ក៏​ដូចជា​កម្មវិធីវប​្បធម៌ប្រពៃណីខ្មែរ​ជាច្រើនសម្រាប់សិស្ស និស្សិត និង​សាធារណជន។

លោក នឿន និត្រា ប្រធានសមាគម​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និយាយថា នៅឆ្នាំនេះ សង្រ្កាន្តតិចណូ ត្រូវ​បានរៀបចំឡើង​លើសពីការកម្សាន្តសប្បាយ ដោយ​នឹង​នាំ​យុវជន​ឱ្យ​ស្គាល់ពីប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិខ្មែរ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។

បើតាម​លោក និត្រា សង្រ្កាន្តតិចណូ រយៈពេល​២ថ្ងៃ មានកម្មវិធីវប្បធម៌ជាច្រើននឹងប្រព្រឹត្តធ្វើ ដូចជា កម្មវិធីក្រុងពលី និងបួងសួង កម្មវិធីលើកទង់ កម្មវិធីស្រង់ព្រះ កម្មវិធីពូនភ្នំខ្សាច់ និងរាប់បាត្រ ហើយជាពិសេស​គឺ​កម្មវិធី​ដង្ហែក្បួនទេវតា​ឆ្នាំថ្មី។ ជាមួយ​គ្នា​ក្នុង​សង្រ្កាន្ត​តិចណូ ក៏​មានបង្កើតជា​តំបន់វប្បធម៌ ដោយ​មានជាការ​លេងល្បែង​ប្រជាប្រិយខ្មែរ ដូចជា​ចោលឈូង បោះអង្គុញ វាយក្អម ទាញព្រ័ត្រជាដើម ហើយ​ក្នុងបរិវេណនោះ ក៏​មាន​រៀបចំជាឆាកតន្រ្តីតូច ក្នុងការ​សម្តែង​​របាំបុរាណ របាំប្រជាប្រិយ និងការ​ប្រគំតន្រ្តីស្គរដៃ រាំលេង​តាមចង្វាក់ប្រពៃណី ពីក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា។

ក្រៅពីកម្មវិធីបែបប្រពៃណី វប្បធម៌ ក៏​មានការ​រៀបចំជាទីតាំង​សម្រាប់បាញ់ធ្នូបុរាណ ដែលនាំ​មក​ពីខេត្តសៀមរាប ការលេងល្បែងកម្សាន្តសប្បាយៗដូចជា កញ្ញាធ្លាក់ទឹក គប់ប៉ោងប៉ោងជាដើម ហើយ​ក៏​មានជា​ស្តង់លក់ម្ហូបអាហារ និង​វត្ថុអនុស្សាវរីយ៍​នានា​ជាច្រើន ខណៈ​ពេល​យប់​ក៏​មានឆាកតន្រ្តីដ៏ធំ​មួយ ដោយនឹង​មានការ​ចូលរួមពីសំណាក់តារាល្បីៗ​ក្នុងស្រុកជាច្រើនរូប ហើយ​ជាចុងក្រោយ ក៏​មានជា​ការប្រគុំតន្រ្តីអេឡិចត្រូនិក ដែលហៅថា EDM ថែមទៀត។

យ៉ាងណាក៏ដោយ បើតាម​ការ​បញ្ជាក់របស់លោក នឿន និត្រា កម្មវិធីសំខាន់ជាងគេក្នុងព្រឹត្តិការណ៍សង្រ្កាន្តតិចណូ លើសពី​ឆាកតន្រ្តី និង​កម្មវិធីដង្ហែរក្បួនទេវតា គឺការ​សម្តែងរបស់និស្សិតវិស្វករ ក្នុងទម្រង់​សិល្បៈរបាំបុរាណ ដូចជា​របាំព្រះរាជទ្រព្យជាដើម។ ប្រធានសមាគម​និស្សិតរូបនេះ​លើកឡើងថា ការសម្តែង​របស់និស្សិតវិស្វករនេះ គឺចង់បង្ហាញថា មិន​មែននិស្សិតវិស្វករ គិត​តែរឿងរៀនវិស្វករមួយ​មុខ​នោះទេ ប៉ុន្តែពួកគាត់​នៅតែអាចចូលរួមថែរក្សា​វប្បធម៌ និង​ទំនៀមទម្លាប់បាន។

“គាត់អាចចូលរួមបង្ហាញសមត្ថភាពគាត់ លើសអំពីវិស្វករ ដែលគាត់អាចសម្តែងសិល្បៈបាន នេះជា​រឿងសំខាន់ដែលទាញអារម្មណ៍​របស់យុវជន ពិសេស​និស្សិតជំនាញវិស្វករ​ឱ្យយល់ និង​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណីខ្មែរ”

សង្រ្កាន្តតិចណូ បានផ្តើមធ្វើជាលើកដំបូងកាលពីឆ្នាំ​២០១៦ ដោយ​មានការ​គាំទ្រពី​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្ទាល់ ក៏​ដូចជា​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សហភាពសហព័ន្ធយុវជន​កម្ពុជា និង​កាកបាតក្រហម​កម្ពុជា ក្នុងគោលបំណង​ចូលរួមអបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ។ ពីមួយឆ្នាំ ទៅមួយ​ឆ្នាំ សង្រ្កាន្តតិចណូ ទទួលបានការ​គាំទ្រ​ជាបន្តបន្ទាប់ ហើយកាលពីឆ្នាំទៅ ព្រឹត្តិការណ៍​មួយ​នេះ ទទួលបានការគាំទ្រពីនិស្សិត យុវជន ចូលរួម​រហូតដល់ទៅជាង ៥ម៉ឺននាក់។

សម្រាប់លោក នឿន និត្រា ក្តីរំពឹងធំពីការ​រៀបចំសង្រ្កាន្តតិចណូ គឺចង់ឃើញ​សាធារណជន ពិសេស​យុវជន ចូលរួម​ឱ្យ​បានច្រើនកុះករ​ទៅលើ​សកម្មភាពផ្សេងៗ​ក្នុង​កម្មវិធីសង្រ្កាន្ត ដោយ​មិន​ត្រឹម​តែជាឆាកតន្រ្តី និង​ពិព័រណ៌នោះទេ តែចង់​ឱ្យ​មានការ​ចូលរួមនៅ​កម្មវិធីផ្សេង​ៗ​ទៀត ដើម្បី​យល់ដឹងពី​កម្មវិធីប្រពៃណី កម្មវិធីសាសនា ដែលជនជាតិខ្មែរ​បានប្រារព្ធធ្វើពីបុរាណកាលមក និង​ចូលរួមថែរក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *