ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ៖ មិនខុសច្បាប់ទេ ទោះចតយានយន្ត​លើផ្លូវខាងមុខផ្ទះដាក់ផ្លាកហាមចត

ភ្នំពេញ – ដោយសារការរីកចម្រើនសង្គមនិង​សេដ្ឋកិច្ច នាពេលបច្ចុប្បន្ន​កំណើន​យានយន្ត​នៅប្រទេសកម្ពុជាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ទន្ទឹមនេះ គេ​ក៏​សង្កេតឃើញថា មានបាតុភាពមួយ​ចំនួន​បានកើតឡើងផងដែរ ដោយសារតែម្ចាស់យានយន្ត ក៏​ដូចជា​ប្រជាពលរដ្ឋ​មួយ​ចំនួនតូច​នៅ​មិន​ទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ ។ ជាក់ស្តែងការចតយានយន្ត​នៅលើចិញ្ចើមផ្លូវ​ ឬ​ចត​មុខផ្ទះអ្នកដទៃជាចំណោទមួយ​តែងតែកើតមាន ហើយ​ករណីខ្លះ រហូត​ដល់កើតមានជម្លោះថែមទៀតផង។ ដូច្នេះ តើ​ការ​យានយន្តនៅ​ខាងមុខផ្ទះ ខណៈម្ចាស់ផ្ទះ​បានដាក់​ផ្លាកហាមចត ខុសច្បាប់ដែរឬយ៉ាងណា ?

ចំពោះករណីនេះ លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក បានមានប្រសាសន៍ថា ករណីម្ចាស់ផ្ទះគ្រាន់តែ​សរសេរផ្លាកជាអក្សរហាមចត គឺការចតរបស់យានយន្តនោះ​មិន​ខុស​ច្បាប់ទេ ព្រោះច្បាប់បានកំណត់ហើយថា ត្រង់ណា​ហាមចត ដោយ​មានដាក់គំនូស​សញ្ញាហាមចត ឬក៏ផ្លាកហាមចត។ តែយ៉ាងណា​ម្ចាស់យានយន្ត​គួរ​តែមានការអធ្យាស្រ័យ និង​យោគយល់គ្នាទៅវិញទៅមក។

លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក មានប្រសាសន៍បញ្ជាក់ថា ៖

“ប្រសិនបើម្ចាស់ផ្ទះគាត់គ្រាន់តែជាការសរសេរអក្សរហាមចត គឺការចតរបស់យើងមិនខុសច្បាប់ទេ ព្រោះយើងអនុវត្ត​ទៅតាមច្បាប់ ដោយច្បាប់បានកំណត់ហើយត្រង់ចំណុចណា… ប្រសិនបើហាមចត គឺយើងមានគូសជាមួយ​នឹងគំនូសសញ្ញាហាមចត យើងមានផ្លាកសញ្ញាហាមចត”

ជាមួយ​គ្នានេះដែរ លោក ព្រហ្ម វណ្ណថា ក៏​បានស្នើ​ទៅ​ដល់ម្ចាស់យានយន្តទាំងអស់ គួរតែចតយានយន្តរបស់ខ្លួនទៅ​តាមទីតាំង និង​ទីកន្លែងដែលច្បាប់បានកំណត់ឱ្យ ដោយ​មិន​គួរចត​នៅ​លើ​ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងនោះ​ឡើយ ។ លោកថា ការចតមួយចំនួននៅលើចិញ្ចើមផ្លូវពុំមែនជាការចត​ត្រឹមត្រូវនោះទេ ដោយសារ​ចិញ្ចើមផ្លូវមួយចំនួនមានការរៀបចំជាការ៉ូណាសម្រាប់ជនមានពិការភាពធ្វើដំណើរ ។

យោង​តាមមាត្រា២៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុច៧ បានបញ្ជាក់យ៉ាងច្បាស់​ពីការហាមឈប់ ឬចតយានជំនិះនៅ​កន្លែងមួយ​ចំនួន​ ដូចជា នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុង​ឱ្យ​ថ្មើរជើង និង​ក្នុង​ចន្លោះយ៉ាងតិច ៥ម៉ែត្រ ពីមុខ​គំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវ​សម្រាប់ថ្មើរជើង ឬនៅ​លើ​គំនូសនេះ ហាមចតនៅលើផ្លូវសម្រាប់ថ្មើរជើង ហាមចតលើកន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចតនៃយានប្រភេទខ្លះ ។ ទន្ទឹមគ្នានេះ ហាមចតនៅចន្លោះគែមទ្រូងផ្លូវ និង​ខ្សែ​គំនូសបង្ហូត ប្រសិនបើនៅចន្លោះខ្សែគំនូសបង្ហូត និង​យានចតនេះតិចជាង ៣ម៉ែត្រ ដែលមិនអាចឱ្យ​យានមួយ​ផ្សេង​ទៀត​បរបានដោយ​ឥតឆ្លងកាត់ ឬជាន់លើខ្សែគំនូសបង្ហូត ។

ហាមចតនៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើ​ឱ្យ​បាំងភ្នែក​អ្នក​ប្រើប្រាស់ផ្លូវ​មិន​អាច​មើល​ឃើញសញ្ញាចរាចរណ៍​ទាំងនេះបាន ។ ហាមចតនៅច្រកចេញចូល ការចត ឬការឈប់ នៃយានដទៃ​ទៀត និងមាននៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវរូង លើផ្លូវប្រសព្វ លើផ្លូវ​កាត់ផ្លូវរថភ្លើង លើផ្លូវក្នុង រង្វង់មូល ផ្លូវកោងខ្លាំង ឬលើផ្លូវចោតខ្លាំង ដែលមិនអាច​មើលយានផ្សេង​ទៀតពីចម្ងាយបានជាដើម ។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​