យុវជនធុរៈកិច្ច CamSEED បើកយុទ្ធនាការឱកាសហាត់ការ ១០០០កន្លែង

ភ្នំពេញ – យុទ្ធនាការឱកាសហាត់ការ ១០០០កន្លែង ឬជាភាសាអង់គ្លេសថា “1000 Internships Campaign” សម្រាប់យុវជនកម្ពុជា នឹងប្រារព្ធឡើងនៅថ្ងៃចន្ទ ទី២៥ ខែមេសាខាងមុខនេះ ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា បានចូលសាកល្បងធ្វើការងារស្ម័គ្រចិត្តយកបទពិសោ​ធន៍​ជាក់ស្ដែងពីកន្លែងការងារ ឬក្រុមហ៊ុននានា។ តាមរយៈយុទ្ធនាការនេះ ក្រុមយុវជនធុរៈកិច្ច CamSEED ជឿជាក់ថា និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យដែលមាន​បំណងហាត់ការលើជំនាញអ្វីមួយនឹងទទួលបានឱកាសចូលរួមសម្រេចក្តីប្រាថ្នារបស់ពួកគេ ។

លោក ហាវ សុផារិទ្ធ នាយកប្រតិបត្តិនៃ CamSEED បានឱ្យដឹងថា យុទ្ធនាការឱកាសហាត់ការ ១០០០កន្លែងមានគោលបំណងផ្ដល់ឱកាសហាត់ការដែលមានប្រាក់កម្រៃសមរម្យដល់និស្សិតកម្ពុជា ព្រមទាំងជួយឱ្យពួកគេមានឱកាសអនុវត្តការងារជាក់ស្តែង ដើម្បីទទួលយកបទពិសោធន៍ ពង្រឹងសមត្ថភាព និងជំនាញ ។ ម៉្យាងវិញទៀតយុទ្ធនាការនេះ បង្កើតដើម្បីលុបបំបាត់ការចុះហាត់ការដែលគ្មានប្រាក់កម្រៃ ខណៈយុវជនកំពុងព្យាយាមអភិវឌ្ឍន៍ខ្លួន ។

លោក ហាវ សុផារិទ្ធ នាយកប្រតិបត្តិនៃ CamSEED ៖ “យុទ្ធនាការឱកាសហាត់ការ ១០០០កន្លែងនឹងធ្វើពេញលេញរយៈពេលមួយឆ្នាំ ដើម្បីជួយដល់យុវជនជានិស្សិតឱ្យមានសមត្ថភាព ព្រមទាំងត្រៀមខ្លួនក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីទទួលបានឱកាសហាត់ការ” ។

នាយកប្រតិបត្តិនៃក្រុមយុវជនធុរៈកិច្ច CamSEED រូបនេះបានបញ្ជាក់បន្ថែមថា បន្ទាប់ពីចុះហាត់ការចប់ក្នុងរយៈពេល ០៣ខែនិស្សិតនឹងអាចអនុវត្តផ្ទាល់ពីជំនាញដែ​​ល​​ខ្លួន​កំពុងសិក្សា មានសមត្ថភាព និងគំនិតច្នៃប្រតិដ្ឋខ្ពស់ យល់ដឹងកាន់តែច្បាស់ពីជំនាញរឹង អភិវឌ្ឍន៍ជំនាញទន់ ដូចជា របៀបធ្វើការងារជាក្រុម ជំនាញដោះស្រាយបញ្ហា ជំនាញទំនាក់ទំនង របៀបគ្រប់គ្រងពេលវេលា និងភាពជាអ្នកដឹកនាំជាដើម​។

សូមជម្រាបថា CamSEED ជាក្រុមយុវជនធុរៈកិច្ចថ្មី បង្កើតឡើងដើម្បីស្ពានភ្ជាប់និស្សិតមហាវិទ្យាល័យទៅនឹងស្ថាប័នការងារ ដោយធ្វើយ៉ាងណាឱ្យយុវជនបានត្រៀមខ្លួនហាត់ការ ឬត្រៀមខ្លួនចូលបម្រើការងារពេញលេញ ។ CamSEED បានធ្វើការជាមួយដៃគូនយោជកជាច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាស​ការងារនិស្សិតកម្ពុជា




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១