ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប ចូលរួមកិច្ចសហការដើម្បីលើកកម្ពស់ភាសាបារាំងសម្រាប់យុវជនកម្ពុជា

រាជធានីភ្នំពេញ — ក្នុងឱកាសទិវាអន្តរជាតិហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង, La Francophonie) ដែលបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែមីនា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ដែលមានគោលបំណងគាំទ្រកម្មវិធីអប់រំ និងវប្បធម៌ ដែលគាំទ្រដល់ការលើកកម្ពស់ភាសាបារាំងនៅតាមសាលារៀនសាធារណៈក្នុងខេត្តសៀមរាប។

កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក Thierry Tea អនុប្រធាន ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងលោក Xavier Caillaud នាយកសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប គឺជាការចាប់ផ្តើម នៃកិច្ចសហការរយៈពេលបីឆ្នាំ ដែលមានគោលបំណងលើកទឹកចិត្តដល់ការរៀនភាសាបារាំងតាមរយៈគំនិតផ្តួចផ្តើមសិល្បៈ និងគរុកោសល្យ ដែលផ្តោតលើសិស្សវ័យក្មេង។ ក្នុងនាមជាផ្នែកមួយ នៃភាពជាដៃគូនេះ សមាជិកដែលត្រូវបានកំណត់ពី OCIC ក៏នឹងចូលរួមចំណែកដល់ការពិភាក្សារបស់គណៈកម្មាធិការដឹកនាំ នៃសម្ព័ន្ធភាពបារាំងសៀមរាបផងដែរ។

គម្រោងសាកល្បង នៃកិច្ចសហការនេះ គឺ ល្ខោនអូប៉េរ៉ាកុមារ «មិត្តស្មោះត្រង់» (The Faithful Friend) ដែលបម្រើជាចំណុចចាប់ផ្តើមសម្រាប់កម្មវិធីមួយដែលរួមបញ្ចូលគ្នានូវការបង្កើតវប្បធម៌ ការបណ្តុះបណ្តាលគរុកោសល្យ និងសកម្មភាពអប់រំដែលផ្តោតលើភាសាបារាំង។ សាលាដៃគូពីរកំពុងចូលរួមក្នុងគម្រោងនេះ រួមមាន សាលាបឋមសិក្សាវត្តបូព៌ និងវិទ្យាល័យអន្តរជាតិបារាំង នរោត្តម មុនីនាថ សីហនុ ដែល​ក៏​ជាការផ្លាស់ប្តូរវប្បធម៌រវាងសិស្សកម្ពុជា និងបារាំង។

ហ្វ្រង់កូហ្វូនី បានក្លាយជាកន្លែងពិសេសមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលបានធ្វើជាម្ចាស់ផ្ទះ និងគាំទ្រគំនិតផ្តួចផ្តើមហ្វ្រង់កូហ្វូនីជាច្រើននៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមគំនិតផ្តួចផ្តើមទាំងនេះ គឺសាលាអន្តរជាតិបារាំង ភ្នំពេញ (École Française Internationale de Phnom Penh) ក៏ដូចជាកិច្ចសហការវប្បធម៌ និងអប់រំផ្សេងៗជាមួយស្ថាប័នភាសាបារាំង។ ក្រុមហ៊ុនមួយនេះក៏មានបុគ្គលិកនិយាយភាសាបារាំងប្រហែល ៥០ នាក់ធ្វើការនៅក្នុងពហុវិស័យក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

ចាប់តាំងពីឆ្នាំ២០១៨ មក សម្ព័ន្ធភាពបារាំង ខេត្តសៀមរាប បានខិតខំប្រឹងប្រែងលើកកម្ពស់ភាសាបារាំង និងវប្បធម៌បារាំង។ ការផ្តល់ជូនផ្នែកអប់រំរបស់ខ្លួន រួមផ្សំជាមួយនឹងកម្មវិធីវប្បធម៌ដ៏រស់រវើក លើកទឹកចិត្តដល់ការសន្ទនាអន្តរវប្បធម៌។

តាមរយៈភាពជាដៃគូជាមួយសម្ព័ន្ធភាពបារាំង ខេត្តសៀមរាបនេះ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បញ្ជាក់ជាថ្មីអំពីចំណងរបស់ខ្លួនចំពោះតម្លៃ នៃភាសាបារាំង – ការអប់រំ ភាពចម្រុះវប្បធម៌ និងការចែករំលែកចំណេះដឹង ក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការស្វាគមន៏អន្តរជាតិ និងការអភិវឌ្ឍយុវជនកម្ពុជាជំនាន់ក្រោយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...