ក្រសួងអប់រំរៀបចំប្រព័ន្ធបង្រៀន “Live Teaching” ដើម្បីជួយដល់សិស្សរៀនយឺត ទទួលបានការសិក្សា​តាមបែបពន្លឿន

កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំធ្វើការ​សាកល្បងប្រព័ន្ធបង្រៀន “Live Teaching” នៅអាគារកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន​ និងកីឡា មានប្រសាសន៍ថា ប្រព័ន្ធ Live Teaching ឬការបង្រៀនជាលក្ខណៈសមកាលកម្ម គឺ ជាការបង្រៀនដែលគ្រូត្រូវបង្រៀនពីថ្នាក់រៀនមួយ ហើយផ្សាយបន្តផ្ទាល់ទៅកាន់ថ្នាក់រៀន មួយ ឬច្រើនទៀត ដែលសិស្សនៅថ្នាក់រៀនទាំងនោះអាចមានអន្តរកម្មដោយផ្ទាល់ជាមួយគ្រូ តាមប្រព័ន្ធ Online ។ ការរៀបចំប្រព័ន្ធបែបនេះ គឺត្រូវមានបំពាក់កាមេរ៉ា ប្រព័ន្ធសំឡេង និងបណ្តាញអ៊ីនធឺណិតទៅតាមលក្ខណៈគរុកោសល្យនៃការបង្រៀន។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃប្រព័ន្ធនេះ គឺផ្តល់ការជួយគាំទ្រដោយផ្ទាល់ ចំពោះសិស្សានុសិស្សដែលរៀនយឺត ឬរៀនពុំទាន់សិស្សដទៃ ដោយធានាបានថា សិស្សទាំងនោះអាចទទួលបានការ «សិក្សាតាមបែបពន្លឿន» ដោយទទួលបានការគាំទ្រផ្នែកស្មារតី និងការអប់រំប្រកបដោយសមធម៌ និងបង្ការពួកគេពីភាពឯកោនិងបោះបង់ការសិក្សា។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន​ និងកីឡា

លោកជំទាវ ឃួន វិច្ឆិកា បន្ថែមថា កម្មវិធីនេះនឹងចាប់ផ្តើមនៅដើមខែកុម្ភៈ ឆ្នាំ២០២៤ ហើយបន្តរហូតពេញមួយឆ្នាំ។ ទន្ទឹមគ្នានេះ នៅរយៈពេល៣ខែមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) កម្មវិធីនេះនឹងផ្តោតបន្ថែមលើការជួយបង្រៀនបេក្ខជនស្វ័យរិន និងបេក្ខជនត្រៀមប្រឡង។ លោកជំទាវ បន្តថា​ ការបង្រៀននេះនឹងធ្វើនៅរៀងរាល់រសៀលថ្ងៃសៅរ៍ និងពេញមួយថ្ងៃអាទិត្យ។ ការផ្សាយបន្តផ្ទាល់ នឹងភ្ជាប់ទៅកាន់វិទ្យាល័យគោលដៅចាប់ផ្តើមពី៨វិទ្យាល័យ រួចបន្តឱ្យបាន១៦វិទ្យាល័យ ក៏ដូចជាការផ្សាយបន្តផ្ទាល់លើគេហទំព័រ www.duraseksa.com ។

ឯកឧត្ដម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសហការីនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានលើកឡើងថា ប្រព័ន្ធ Live Teaching នេះអាចសម្រួលឱ្យលោកគ្រូអ្នកគ្រូបង្រៀននៅបន្ទប់មួយ ហើយអាចចែកចាយរូបភាព សំឡេង និងសកម្មភាព ទៅកាន់សាលារៀនគោលដៅផ្សេងទៀត ហើយសិស្សនៅសាលារៀនគោលដៅ អាចលើកដៃសួរ និងជជែកដោយផ្ទាល់ជាមួយគ្រូ។

ឯកឧត្ដម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសហការីនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ

អនុរដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការបង្រៀននេះ គឺធ្វើទៅតាមការអនុវត្តស្តង់ដាសាលារៀនគំរូដែលជាកំណែទម្រង់កម្រិតសាលារៀន ក្នុងន័យជួយដល់សិស្សដែលរៀនយឺត ឬរៀនខ្សោយ អាចមានឱកាសបង្កើតជាក្លឹបសិក្សា ហើយរៀនសូត្រដោយផ្ទាល់ជាមួយគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន។

«ខ្ញុំសង្ឃឹមថា កម្មវិធីនេះអាចជួយដល់សិស្សានុសិស្សយើង ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់ពួកគេ»។

ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ

គួរជម្រាបជូនថា ប្រព័ន្ធ Live Teaching ជាការរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាស្រ្តាចារ្យ និងគ្រូដែលមានបទពិសោធន៍នៃការបង្រៀនខ្ពស់ អញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជួយបង្រៀនសម្រាប់កម្រិតថ្នាក់ទី១២ ចំណែកគ្រូមកពីកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ នឹងជួយបង្រៀនសម្រាប់ថ្នាក់ទី១០ និងទី១១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...