សីលធម៌ និងសុជីវធម៌ជាមូលដ្ឋានអប់រំចំណេះជីវិតសំខាន់សម្រាប់យុវជនកម្ពុជា

រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ខុសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ កុំសូវមើលងាយ ។ បន្ទន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ បម្រើមហាក្សត្រ ប្រយ័ត្នស្ដេចទាយ ពាក្យពិតទំនាយ រលាយកេរ្ដិ៍ឈ្មោះ ។

សំនួនកាព្យពីរល្បះនេះជាពាក្យពេចន៍អប់រំទូន្មានកិរិយាយុវជនខ្មែរនៅក្នុង “ច្បាប់ប្រុស” របស់បណ្ឌិត ម៉ឺន មៃ ។ខ្លឹមសារនៃកាព្យបង្រៀនឱ្យមនុស្សប្រកាន់យកសីលធម៌ សុជីវធម៌ និងគុណធម៌ ជាគោលប្រតិបត្តិដ៏ចាំបាច់ប្រចាំគ្រួសារ និងសង្គម ដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសេចក្តីថ្លៃថ្នូរ និងស័ក្តិសមជាមូលធនមនុស្ស ។

សីលធម៌ សុជីវធម៌ និងគុណធម៌របស់មនុស្សប្រៀបបានដូចជាគ្រឿងអលង្កាលម្អជីវិតបុគ្គលគ្រប់រូប ។ កាលបើមនុស្សរស់នៅមានសីលធម៌ សុជីវធម៌ និងគុណធម៌ខ្ពស់ រមែងទទួលបានតម្លៃដោយការគោរពស្រឡាញ់ពីអ្នកដទៃ និងមនុស្សនៅជុំវិញខ្លួន ។ តម្លៃរបស់មនុស្សកើតឡើងដោយសារចំណេះដឹង សីលធម៌ សុជីវធម៌ គុណធម៌ ព្រមទាំងក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ។

តើសីលធម៌ និងសុជីវធម៌ពិតជាមូលដ្ឋានអប់រំចំណេះជីវិត (well-being) ដ៏សំខាន់មែនដែរឬទេ? យុវតី មួន សុមាវតី សិស្សថ្នាក់ទី១២ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិបាននិយាយថា សីលធម៌ និងសុជីវធម៌ពិតជាមូលដ្ឋានអប់រំចំណេះជីវិតដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ។ ទម្លាប់ប្រតិបត្តិសីលធម៌ផ្ទាល់ខ្លួនជាប្រចាំ គឺបានបង្ហាញពីគុណភាពនៃការអប់រំរបស់គ្រួសារ កម្រិតចំណេះដឹងរបស់មនុស្ស ព្រមទាំងបានបង្រៀនឱ្យកូនចៅនៅក្នុងគ្រួសារមានទម្លាប់លើដៃសំពះរាល់ពេលជួបចាស់ទុំ ឬជួបនរណាម្នាក់ ។

យុវតី មួន សុមាវតី បាននិយាយថា “ខ្ញុំយល់ថា ម្តាយឪពុកលោកបានបង្រៀនខ្ញុំតាំងពីតូចឱ្យចេះគោរព និងចេះសំពះចាស់ទុំ ! ទម្លាប់នេះហើយបានជះឥទ្ធិពលក្នុងដំណើរជីវិតរបស់ខ្ញុំរាល់ថ្ងៃ ។ វាមិនលំបាកទេនៅពេលដែលយើងមានទម្លាប់លើកដៃសំពះ ព្រោះវាបានបង្ហាញពីការគោរពដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាយុវជនខ្មែរ” ។

បន្ថែមលើនេះ សុមាវតី បានបញ្ជាក់បន្តថា ចំណេះដឹងសីលធម៌ទទួលបានការអប់រំពីគ្រួសារបានជួយឱ្យរូបគេយកទៅអនុវត្តន៍នៅក្នុងសង្គមដោយងាយ ។ ជាមួយគ្នានេះ សុមាវតី យល់ថាតាមរយៈបទពិសោធន៍អប់រំសីលធម៌ផ្ទាល់ខ្លួន ងាយនឹងទទួលយកការអប់រំពីសាលារៀន ។ ជាយុវជនមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ មានវ័យ ១៨ឆ្នាំ ស៊ាប សុខឃាង បាននិយាយថា សីលធម៌ និងសុជីវធម៌សំខាន់សម្រាប់មនុស្សគ្រប់រូប ។ ប្រសិនបើបុគ្គលមិនមានសីលធម៌ និងសុជីវធម៌ នោះនឹងពិបាករស់នៅចុះសម្រុងជីវិតក្នុងសង្គម ។ បុគ្គលមានសីលធម៌ និងសុជីវធម៌ល្អអាចកាត់បន្ថយអំពើហឹង្សា នៅក្នុងសង្គម ព្រមទាំងដោះស្រាយបញ្ហាដោយសន្តិវិធី ។

យុវជន ស៊ាប សុខឃាង រៀបរាប់បន្ថែមថា “សីលធម៌ និងសុជីវធម៌សំខាន់ណាស់សម្រាប់ខ្ញុំ បើរស់នៅខ្វះសីលធម៌ គ្មានសុជីវធម៌ នោះមនុស្សនឹងបាត់ទំនាក់ទំនងជាពុំខាន” ។ ទោះបីការអនុវត្តសីលធម៌ និងសុជីវធម៌សំខាន់យ៉ាងណាក្តី បើមនុស្សមិនបានបង្ហាញសីលធម៌ និងសុជីវធម៌របស់ខ្លួនដោយសេចក្តីថ្នៃថ្នូរទេ នោះបញ្ញត្តិសីលធម៌ និងសុជីវធម៌ គឺមានតែសម្បកប៉ុណ្ណោះ ។ ការប្រព្រឹត្តិទង្វើអ្វីមួយដោយកាយ វាចា និងចិត្ត គឺជាពេលវេលាដ៏ល្អបំផុតដែលអាចដឹងថា បុគ្គលមានឬគ្មានសីលធម៌ ។

នេះជាការបញ្ជាក់របស់កញ្ញា ស៊ាងហៃ សុវណ្ណបញ្ញា សិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។កញ្ញា ស៊ាងហៃ សុវណ្ណបញ្ញា យល់ឃើញថា “ដើម្បីដឹងថានរណាម្នាក់មាន ឬគ្មានសីលធម៌ និងសុជីវធម៌ ចាំបាច់ត្រូវមើលពីឥរិយាបថរស់នៅ និងការនិយាយស្តីរបស់បុគ្គល ។ បើមនុស្សមានសីលធម៌រស់នៅល្អ និយាយមានហេតុនិងផលច្បាស់លាស់ និងមានកាយវិការគោរពផ្តល់តម្លៃដល់អ្នកដទៃ”។

បន្ថែមលើការយល់ឃើញរបស់កញ្ញា ស៊ាងហៃ សុវណ្ណបញ្ញា យុវជន ឆាយ រតនៈ បានកំណត់និយមរបស់សីលធម៌ និងសុជីវធម៌សម្រាប់ខ្លួនថា សីលធម៌ និងសុជីវធម៌ជាចំណេះដឹងស្តីពីការប្រព្រឹត្តិប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ។ កាលបើមនុស្សរស់នៅមានចំណេះដឹងហើយ តែគ្មានសីលធម៌ និងសុជីវធម៌រស់នៅល្អ នោះគ្រប់គ្នាអាចវាយតម្លៃបុគ្គលនោះថាជាមនុស្សរស់នៅគ្មានសីលធម៌ និងសុជីវធម៌ ។

សិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិរូបនេះ បានបន្តពន្យល់ចំណុចសំខាន់នៃការអប់រំសីលធម៌របស់មនុស្សថា មនុស្សមានចំណេះដឹងតែមួយ មិនទាន់គ្រប់នោះទេ ចាំបាច់ត្រូវមានឥរិយាបថប្រព្រឹត្តិត្រឹមត្រូវ រាប់ទាំងសកម្មភាពដេក ដើរ ឈរ និងអង្គុយ ព្រមទាំងការប្រើប្រាស់ពាក្យសម្តី ។ ស្របគ្នានេះ សង្គមខ្មែរមានសុភាសិតមួយឃ្លាថា

ដែលឃ្លានេះ បានបង្ហាញយ៉ាងពេញលេញពីសារៈសំខាន់នៃសីលធម៌ និងសុជីវធម៌របស់មនុស្ស ។ការអប់រំសីលធម៌ និងសុជីវធម៌ ស្ថិតនៅក្នុងចង្កោមគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត គឺការអប់រំចរិយាសម្បទានៃធនធានមនុស្ស ។ គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត មានចក្ខុវិស័យអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូប ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ។

ជុំវិញគុណតម្លៃសីលធម៌ និងសុជីវធម៌សម្រាប់យុវជន លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី មានប្រសាសន៍បញ្ជាក់ថា ការអប់រំយុវជនឱ្យមានសីលធម៌ និងសុជីវធម៌ ជាភារកិច្ចរួមរបស់សមាជិកសង្គម ។ សាលារៀនចំណេះដឹងទូទៅ បានដើរសំខាន់ដល់ការអប់រំចំណេះដឹង កិរិយា មារយាទ និងឥរិយាបថរស់នៅរបស់កូនប្រុសស្រី បន្ទាប់ពីការអប់រំនៅក្នុងគ្រួសារ ។ ជាមួយគ្នានេះ គ្រប់ទិដ្ឋភាពជីវិតរស់នៅប្រចាំថ្ងៃ សង្គមខ្មែរបានឱ្យតម្លៃខ្ពស់ទៅលើបុគ្គលដែលរស់នៅមានវិន័យ មានការអប់រំសីលធម៌ និងមានសុជីវធម៌ ។

លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី ថ្មី “យើងចេះដឹងប៉ុណ្ណាក៏ដោយ បើមិនមានសីលធម៌សុជីវធម៌ជាប់ខ្លួនទេ វាពិបាកចូលចំណោមគេណាស់ ! ខ្ញុំឧទាហរណ៍គ្រាន់តែបុគ្គលម្នាក់ចេះប្រើប្រាស់ពាក្យសម្តីសមរម្យនិយាយទៅកាន់នរណាម្នាក់ គឺបានបង្ហាញពីតម្លៃសីលធម៌ផ្ទាល់ខ្លួនទៅហើយ ហើយការងារក៏អ៊ីចឹងដែរ គេត្រូវការមនុស្សមានទាំងចំណេះដឹង មានទាំងសមត្ថភាព មានទាំងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។”

នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី បានបង្ហាញពីការអប់រំចំណេះដឹងសីលធម៌របស់សាលារៀនជំនាន់ថ្មីថា គណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មី បានចាត់ទុកការអប់រំសីលធម៌ សុជីវធម៌ និងសុភាវធម៌របស់បុគ្គលគ្រប់រូប ជាផ្នែកសំខាន់សម្រាប់ការអប់រំ និងដំណើរការសកម្មភាពការងារផ្សេងៗរបស់សាលារៀនទាំងមូល ។ ទន្ទឹមគ្នានេះ វិធីសាស្រ្តអប់រំ និងការដោះស្រាយបញ្ហាដោយភាពឆ្លាតវៃ ជាអាទិភាពពិសេសដែលសាលារៀនជួយគាំទ្រសិស្សឱ្យមានការគិតវិជ្ជមាន និងបានបង្ហាញពីសីលធម៌ និងសុជីវធម៌ល្អរបស់សិស្ស ។

ស្របនឹងការលើកឡើងនេះ អ្នកស្រី ហុក ធីតាគ្រូបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក៏យល់ឃើញដែរថា ស្របតាមការរីកចម្រើនសង្គម និងសេដ្ឋកិច្ច

ព្រមទាំងអនុវត្តការអប់រំតាមទំនៀមទម្លាប់ប្រពៃណី ម្តាយឪពុកនិងអាណាព្យាបាលគ្រប់រូបមានតួនាទីអប់រំកូនឱ្យមានសីលធម៌ និងសុជីវធម៌រស់នៅប្រសើរ ។ ការអប់រំយុវជនឱ្យមានសីលធម៌ និងសុជីវធម៌ ជាភារកិច្ចរួមរបស់សមាជិកសង្គមគ្រប់រូប ។

អ្នកស្រី ហុក ធីតា អ្នកជំនាញអប់រំសីលធម៌យុវជន បានបញ្ជាក់ថា រាល់ទង្វើរបស់ម្តាយឪពុកនៅក្នុងគ្រួសារសុទ្ធសឹងជាគំរូភាពសម្រាប់កូន ។ ប្រសិនបើម្តាយឪពុកប្រើប្រាស់ពាក្យពេចន៍សន្ទនាដាក់គ្នាទៅវិញទៅមកដោយសមរម្យ នោះកូននៅក្នុងគ្រួសារនឹងរៀនសូត្រពីគំរូភាពទាំងនេះ ។ ផ្ទុយទៅវិញ ប្រសិនប្រើម្តាយឪពុកពុំបានបង្ហាញពីទង្វើអប់រំប្រកបដោយសីលធម៌ណាមួយ នោះកុមារ ឬយុវជននៅក្នុងគ្រួសារ ងាយនឹងប្រព្រឹត្តខ្លួនតាមគន្លងម្តាយឪពុក ។ អ្នកស្រីបានចាត់ទុកម្តាយឪពុកជាគ្រូបង្រៀនសីលធម៌ និងសុជីវធម៌សង្គមដ៏មានប្រសិទ្ធភាពបំផុត ។

ថ្វីត្បិតយុវជនអាចរៀនសូត្រពីសីលធម៌ និងសុជីវធម៌ផ្ទាល់ខ្លួនបានគ្រប់ទីកន្លែងក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកស្រី ហុក ធីតា គ្រូបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ យល់ឃើញថា“វិន័យ សីលធម៌ សុជីវធម៌ ចាំបាច់ត្រូវតែបង្រៀន និងជំរុញឱ្យសិស្សានុសិស្សរៀនអនុវត្តជាប្រចាំ ដើម្បីឱ្យពួកគេប្រែក្លាយខ្លួនជាធនធានមនុស្សមានចំណេះដឹង សមត្ថភាព និងមានសីលធម៌រស់នៅល្អប្រពៃ ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា