ការប្រទះឃើញបដិមាបាក់បែក​នៅ​តំបន់អង្គរ

សកម្មភាពជីកកកាយ សម្អាតគំនរដី ដែលពូនកប់ពីលើកំពែងថ្មបាយក្រៀមបាក់បែក នៃប្រាសាទតាព្រហ្ម បាននាំឱ្យក្រុមការងារពើបប្រទះនូវរូបចម្លាក់ ជាពុទ្ធបដិមាជាច្រើន ដេកដួលគ្មានសណ្តាប់ធ្នាប់ ប្រមូលផ្តុំ នៅក្នុងរណ្ដៅរួមមួយ កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។ ជានិច្ចកាល អ្នកសិក្សាស្រាវជ្រាវ និង អ្នកអភិរក្សប្រាសាទបុរាណ តែងបានរកឃើញ ឬក៏បានជួបប្រទះនូវវត្ថុបុរាណ ដែលជារូបចម្លាក់ ឬបដិមា ក្នុងពេលអនុវត្តការធ្វើកំណាយម្តងៗ នៅបរិវេណប្រាសាទបុរាណក្នុងតំបន់អង្គរ។ ប៉ុន្តែរបកគំហើញ បដិមាបុរាណដ៏ច្រើនសន្ធឹកសន្ធាប់របៀបនេះ គឺជាហេតុការណ៍​ដ៏កម្រមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចអ្នកអភិរក្សប្រាសាទបុរាណទាំងឡាយ។

យើងនៅចាំបានថា នៅអំឡុងឆ្នាំ២០០១ ក្រុមការងារសិក្សាស្រាវជ្រាវ និងជួសជុលប្រាសាទបន្ទាយក្តី ដែលមានទីតាំងស្ថិតនៅទល់មុខស្រះស្រង់ ក៏បានរកឃើញរូបចម្លាក់បាក់បែកជាពុទ្ធបដិមាដ៏ច្រើនដូចគ្នានេះដែរ កប់នៅក្នុងរណ្ដៅរួមមួយ មិនដឹងជាតាំងពីពេលណាមក។ របកគំហើញទីមួយនេះបាននាំដល់ការកសាងសារមន្ទីរមួយ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់លោកសាស្ត្រាចារ្យ យូស៊ីអាគី អ៊ីស៊ីសាវ៉ា (Yoshiaki Ishizawa) ប្រធានបេសកកម្មរបស់សាកលវិទ្យាល័យ​សូហ្វីយ៉ា​នៅតំបន់អង្គរ ក្នុងការស្វែងរកជំនួយថវិកាឧបត្ថម្ភដល់ការសាងសង់។ សារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ បានក្លាយជាសារមន្ទីរទីមួយរក្សាទុកពុទ្ធបដិមា ដែលប្រមូលយកមកពីកំណាយនៅប្រាសាទបន្ទាយក្តី និង វត្ថុបុរាណផ្សេងៗទៀត រួមទាំងកុលាលភាជន៍ផង ដែលរកឃើញនៅតំបន់អង្គរ។ របកគំហើញពុទ្ធបដិមា និងរូបចម្លាក់បាក់បែកដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងបរិវេណប្រាសាទបុរាណដែលឋិតនៅក្នុងតំបន់អង្គរទាំងពីរលើកនេះ បាននាំឱ្យអ្នកសិក្សាស្រាវជ្រាវ ក៏ដូចជា សាធារណៈជនមានចម្ងល់ និងបានចោទជាសំណួរថា ហេតុដូចម្ដេចបានជាមានវត្តមានពុទ្ធបដិមា និងថ្មចម្លាក់រាប់រយ ប្រមូលផ្ដុំកប់ចោលនៅក្នុងដី? ហេតុការណ៍នេះកើតឡើងតាំងពីពេលណាមក?

ចំណុចនេះ យើងធ្លាប់បានឮបងប្អូនអ្នកស្រុករស់នៅក្នុងឧទ្យានអង្គរបង្ហើបឱ្យដឹងថា ដូនតាខ្មែរបានកប់បដិមា និង ថ្មចម្លាក់ទាំងនោះទុកដើម្បីបញ្ចៀសចោរកម្ម និងការលួចបំផ្លាញពីជនទុច្ចរិតនានា។ នេះគ្រាន់តែជាយោបល់យល់ឃើញរបស់អ្នកស្រុក ដែលធ្លាប់អនុវត្តកន្លងមក លើការជីកកប់របស់របរផ្សេងៗ ឬវត្ថុមានតម្លៃមួយចំនួនក្នុងគោលបំណង រក្សាទុក ដូចមានក្នុងរឿងព្រេងនិទាន។ ក៏ប៉ុន្តែ សម្រាប់អ្នកសិក្សាស្រាវជ្រាវវិញបានគិតឆ្ងាយហួសពីនេះ ដោយការវិភាគទៅលើតថភាព និងដំណើរនៃប្រវត្តិសាស្ត្រ ដែលបានកើតឡើងក្នុងសង្គមនៅសម័យកាលនោះ។

អ្នកប្រាជ្ញបរទេសមួយចំនួន ដែលសិក្សាអំពីប្រវត្តិសាស្រ្ត នៃអាណាចក្រខ្មែរ រួមទាំងលោក អាដេម៉ារ ឡឺក្លែរ (ADHEMARD Leclère) ជាជនជាតិបារាំងដែលបាននិពន្ធសៀវភៅប្រវត្តិសាស្ត ប្រទេសកម្ពុជា និងជាអតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជា បានសន្និដ្ឋានថា ក្រុងអង្គរបានទទួលរងនូវវិនាសកម្ម ដោយការកើតមានបដិវត្តន៍សាសនា ការប្តូរពីពុទ្ធសាសនា ទៅព្រហ្មញ្ញសាសនា។ អ្នកប្រាជ្ញបរទេសខ្លះទៀតក៏បានឯកភាព ប៉ុន្តែស្នើប្រើត្រឹមពាក្យប្រតិកម្មសាសនា ។ តាមសេចក្តីសង្ខេបនៃប្រវត្តិសាស្ត្រខ្មែរ នៅក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ អំឡុងដើមសតវត្សទី១៣ ព្រះអង្គទ្រង់បានអនុវត្តនយោបាយបង្រួបបង្រួមជាតិ និងធ្វើសមាហរណកម្មសាសនាធំទាំងពីរនេះឱ្យរស់នៅដោយសុខដុមរមនាក្នុងសង្គមគ្រួសារខ្មែរ។ នយោបាយនេះ បានធ្វើឱ្យព្រះអង្គទាក់ទាញបាននូវការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាជននៅតាមសហគមន៍មូលដ្ឋាន ដែលជាឱកាសធ្វើឱ្យព្រះអង្គឈានទៅគ្រប់គ្រងបានលើទឹកដីដ៏ធំធេងនៅសម័យកាលនោះ។ ចំណុចសំខាន់មួយដែលកើតឡើងនៅសម័យកាលនោះគឺនៅលើប្រាសាទ​សិលារបស់ព្រះអង្គមានឆ្លាក់បង្ហាញរឿងរ៉ាវព្រហ្មញ្ញាសាសនាផង និង ពុទ្ធសាសនាផង ព្រមទាំងមានឆ្លាក់បង្ហាញអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនសាមញ្ញផងដែរ ។ ម៉្យាងទៀតចម្លាក់ពុទ្ធបដិមាក៏មានវត្តមានច្រើនលើសលប់នៅលាយឡំជាមួយចម្លាក់ព្រហ្មញ្ញាសាសនា ទាំងចម្លាក់ទោល និងចម្លាក់នៅលើជញ្ជាំងប្រាសាទរបស់ព្រះអង្គទៀតផង។ លោក ឡឺក្លែរ បានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានរីករាលដាលទៅក្នុងស្រទាប់ប្រជាជនពាសពេញព្រះរាជាណាចក្រ ចាប់ពីដើមដំបូង នៃគ្រឹស្គករាជ ព្រមទាំងបានជ្រៀតចូលបន្តិចម្ដងៗទៅក្នុងព្រះរាជវាំង ចាប់តាំងពីសតវត្សទី១០មកម៉្លេះ។

ក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ចលនាប៉ះបោរ ឬបដិវត្តន៍សាសនាមួយបានកើតមានឡើង ដែលនាំទៅដល់ការដាប់បំផ្លាញចោលរាល់ចម្លាក់រូបព្រះពុទ្ធ និងវាយកម្ទេចកប់ចោល ពុទ្ធបដិមានានាដែលមាននៅតាមប្រាសាទ។ ស្ថានការណ៍នេះក៏បាននាំដល់ការប្រតិកម្មតប ពីសំណាក់សហគមន៍ពុទ្ធសាសនា ដោយការរុះរើ និងវាយកម្ទេចចោលប្រាសាទព្រហ្មញ្ញសានានានាផងដែរ។ ព្រឹត្តិការណ៍នេះបានបង្កើតស្ថានការណ៍វឹកវរ និងអស្ថេរភាពក្នុងប្រទេស។ បន្តិចម្ដងៗ ប្រជាជនមូលដ្ឋានបាត់បង់ការគាំទ្រចំពោះព្រះរាជា ហើយការបំបែករដ្ឋក៏កើតមានជាហូរហែរ រហូតដល់ការថមថយឥទ្ធិពលនៃអាណាចក្រខ្មែរ និងការបោះបង់ចោលក្រុងអង្គរ ។

ព្រឹត្តិការណ៍ដូចគ្នាខាងលើនេះបានកើតមានឡើងម្តងទៀតនៅ៥០០ឆ្នាំក្រោយមក ដែលបាននាំប្រទេសជាតិទាំងមូលធ្លាក់ចូលទៅក្នុងសង្គមទាសភាពវិញ ប្រជាជនគ្រប់រូបរស់នៅដោយគ្មានសិទ្ធិសេរីភាព និង គ្មានកម្មសិទ្ធិអ្វីទាំងអស់ សូម្បីតែជីវិតខ្លួនឯងផ្ទាល់ក៏គ្មានច្បាប់ការពារផង។ ជាសង្គមមួយដែលមានទិសដៅលុបបំបាត់ បំផ្លាញ ឬវាយកម្ទេច ចោលរាល់សមិទ្ធផលនានាពីសម័យមុន និងរហូតឈានដល់ការកាប់សម្លាប់មនុស្ស ដោយគ្រាន់តែចោទថា ពួកនាយទុន សក្ដិភូមិ ឬខ្មាំងប្រឆាំងអង្គការជាដើម។ ការកាប់សម្លាប់មនុស្សនៅសម័យខ្មែរក្រហមគ្រប់គ្រងអំណាច បានប្រព្រឹត្តិទៅតាមរបៀបដូចគ្នានឹងការបំផ្លាញ ការកម្ទេចពុទ្ធបដិមានៅសម័យអង្គរដូច្នោះដែរ ដោយការអនុវត្តនយោបាយសើរើនិយម និងនយោបាយសងសឹកនិយម តាមរយៈការបញ្ឆេះកំហឹងវណ្ណៈនៅតាមស្រទាប់មហាជន បង្កើតការស្អប់ ការចងកំហឹង និង ការសងសឹក។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងពីរខាងលើនេះ អាចទាញបានជាបទពិសោធន៍ និងជាមេរៀន ប្រវត្តិសាស្ត្រ មួយសម្រាប់សង្គមខ្មែរ និងប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំនូវការឈឺចាប់ និងទុក្ខសោក ដោយការបែកបាក់សាមគ្គី ការបែកបាក់សង្គម ការចុះខ្សោយឥទ្ធិពល ការព្រាត់ប្រាសសាច់ញាតិ និងការបាត់បង់អាយុជីវិតមនុស្ស ជាដើម ដូចការពោលរបស់ លោកស្រី រ៉ូឡង់ ពេជ នៅក្នុងអត្ថបទរឿងពិតមួយរៀបរាប់ពីជីវិត របស់លោកស្រីរស់នៅ ក្នុងសម័យខ្មែរក្រហម ដែលមានចំណងជើងថា ឆ្ងាយហួសពីជើងមេឃ គឺពាក្យ បីមាត់ថា ៖ «ខ្ញុំមិនភ្លេច ខ្ញុំមិនដែរភ្លេច ខ្ញុំភ័យខ្លាចខ្លួនខ្ញុំភ្លេច» ។

ជាភ័ពសំណាង ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នបានដើរលើផ្លូវកណ្ដាលដ៏ល្អមួយ ដែលនាំបង្កើតឱ្យមានសុខសន្តិភាព មានការអភិវឌ្ឍ និងមានឥស្សរភាព ឬភាពខ្លាំងឡើងវិញ នៅលើឆាកអន្តរជាតិ ដោយការអនុវត្តនយោបាយឈ្នះៗរបស់ សម្តេចតេជោ មគ្គុទេសក៍ សន្តិភាពដ៏ឆ្នើមនៃកម្ពុជា និងដោយមានការចូលរួមយ៉ាងស្មោះស្ម័គ្រពីសំណាក់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ដែលបានពួតដៃ កៀកស្មា និងរួមគំនិតគ្នាជាធ្លុងមួយ ដើម្បីការពារ សន្តិភាព និងគាំទ្រពេញទំហឹង ដោយឥតងាករេលើការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្ត្រី និងបន្តដោយ វរៈជនឆ្នើមមួយរូប របស់កម្ពុជាគឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា ដែលបាននឹងកំពុងរុញច្រាននាវាកម្ពុជាឆ្ពោះទៅរកត្រើយសុភមង្គល និងវិបុលភាព បរិបូរណ៍។

ចូរកូនខ្មែរគ្រប់រូបត្រូវចងចាំ និងត្រូវនាំគ្នារក្សាឱ្យបាននូវសន្តិភាពប្រទេសជាតិ!

អត្ថបទដោយ ៖ លោក សេង សោត
AMS អរិយធម៌ខ្មែរ




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។