ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ទៅក្នុងកម្មវិធីសិក្សាគោល ដើម្បីផ្តល់នូវចំណេះដឹង ជំនាញ ឥរិយាបថវិជ្ជមាន និងបំណិនចាំចាច់សម្រាប់ការថែទាំសុខភាពខ្លួន ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា តាមរយៈការអនុវត្តក្បួនអនាម័យ និងបរិស្ថានស្អាត កាត់បន្ថយជំងឺឆ្លង ជំងឺមិនឆ្លង និងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាព។ នេះបើតាមការលើកឡើងរបស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងវគ្គបំប៉នស្តីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព ថ្នាក់ទី៥ តាមប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះ។
លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ទៅក្នុងកម្មវិធីសិក្សាគោល ដើម្បីធានាអប់រំពលរដ្ឋឱ្យមានលក្ខណសម្បតិ្តពេញលេញ ប្រកបដោយភាពរីកចម្រើនគ្រប់ផែ្នកដោយមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការ សេ្នហាជាតិ និងមនុស្សជាតិដើម្បីការអភិវឌ្ឍជាតិ និងការធ្វើសមារហណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

លោកជំទាវរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា មុខវិជ្ជាអប់រំសុខភាព មានសមាសភាគចំនួន៦ រួមមាន ទី១.សុខភាពបឋម ទី២.សុខភាពផ្លូវចិត្ត ទី៣. សុខភាពបន្តពូជនិងសុខភាពផ្លូវភេទ ទី៤.សុខភាពនិងបរិស្ថាន ទី៥.សុខភាព និងជំនឿ និងទី៦. សុខភាព និងសេដ្ឋកិច្ច។
លោកជំទាវ គឹម សេដ្ឋានី បន្តថា ការអភិវឌ្ឍន៍មេរៀនអប់រំសុខភាពមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអត្ថប្រយោជន៍ និងភាពទាក់ទងនៃមេរៀនទៅនឹងបរិបទសុខភាព នៃប្រទេសកម្ពុជា, ប្រសិទ្ធភាពនៃការរៀននិងភាពប្រទាក់ក្រឡានៃមេរៀនពីថ្នាក់មួយទៅថ្នាក់មួយ, មេរៀនដែលចាំបាច់ សមស្របនឹងអាយុ និងកម្រិតថ្នាក់របស់សិស្ស, ផ្តល់ការអប់រំសុខភាពគ្រប់ជ្រុងជ្រោយដែលអាចឱ្យសិស្សប្រែក្លាយការរៀនទៅជាការអនុវត្តជាក់ស្តែង បានភាពងាយអាន និងងាយយល់សម្រាប់អ្នកប្រើប្រាស់។

គួរជម្រាបជូនថា វគ្គបំប៉ននេះ ធ្វើឡើងក្រោមកិច្ចសហការពីអង្គការ UNFPA និងនាយកដ្ឋានសុខភាពសិក្សា ធ្វើការបំប៉នគ្រូបង្រៀនថ្នាក់ទី៥ នៅតាមបណ្តាក្រុងស្រុកក្នុងខេត្តទាំង ៨ គឺខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយប្រព្រឹត្តរយៈពេល ៥ថ្ងៃ ចាប់ថ្ងៃទី៥ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2025
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2025
ឱកាសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2026
ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ១០៧៤កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2024
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសពីការផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ ចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ២១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2026
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ កំពុងប្រកាសដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































