ក្រសួងអប់រំ ដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ក្នុងកម្មវិធីសិក្សាគោល ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ទៅក្នុងកម្មវិធីសិក្សាគោល ដើម្បី​ផ្តល់នូវចំណេះដឹង ជំនាញ ឥរិយាបថវិជ្ជមាន និងបំណិនចាំចាច់សម្រាប់ការថែទាំសុខភាពខ្លួន ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា តាមរយៈការអនុវត្តក្បួនអនាម័យ និងបរិស្ថានស្អាត កាត់បន្ថយជំងឺឆ្លង ជំងឺមិនឆ្លង និងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាព។ នេះបើតាមការលើកឡើងរបស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងវគ្គបំប៉នស្តីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព ថ្នាក់ទី៥ តាមប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះ។

លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ទៅក្នុងកម្មវិធីសិក្សាគោល ដើម្បីធានាអប់រំពលរដ្ឋឱ្យមានលក្ខណសម្បតិ្តពេញលេញ ប្រកបដោយភាពរីកចម្រើនគ្រប់ផែ្នកដោយមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការ សេ្នហាជាតិ និងមនុស្សជាតិដើម្បីការអភិវឌ្ឍជាតិ និងការធ្វើសមារហណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

លោកជំទាវរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា មុខវិជ្ជាអប់រំសុខភាព មានសមាសភាគចំនួន៦ រួមមាន ទី១.សុខភាពបឋម ទី២.សុខភាពផ្លូវចិត្ត ទី៣. សុខភាពបន្តពូជនិងសុខភាពផ្លូវភេទ ទី៤.សុខភាពនិងបរិស្ថាន ទី៥.សុខភាព និងជំនឿ និងទី៦. សុខភាព និងសេដ្ឋកិច្ច។

លោកជំទាវ គឹម សេដ្ឋានី បន្តថា ការអភិវឌ្ឍន៍មេរៀនអប់រំសុខភាពមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអត្ថប្រយោជន៍ និងភាពទាក់ទងនៃមេរៀនទៅនឹងបរិបទសុខភាព នៃប្រទេសកម្ពុជា, ប្រសិទ្ធភាពនៃការរៀននិងភាពប្រទាក់ក្រឡានៃមេរៀនពីថ្នាក់មួយទៅថ្នាក់មួយ, មេរៀនដែលចាំបាច់ សមស្របនឹងអាយុ និងកម្រិតថ្នាក់របស់សិស្ស, ផ្តល់ការអប់រំសុខភាពគ្រប់ជ្រុងជ្រោយដែលអាចឱ្យសិស្សប្រែក្លាយការរៀនទៅជាការអនុវត្តជាក់ស្តែង បានភាពងាយអាន និងងាយយល់សម្រាប់អ្នកប្រើប្រាស់។

គួរជម្រាបជូនថា វគ្គបំប៉ននេះ ធ្វើឡើងក្រោមកិច្ចសហការពីអង្គការ UNFPA និងនាយកដ្ឋានសុខភាពសិក្សា ធ្វើការបំប៉នគ្រូបង្រៀនថ្នាក់ទី៥ នៅតាមបណ្តាក្រុងស្រុកក្នុងខេត្តទាំង ៨ គឺខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយ​ប្រព្រឹត្តរយៈពេល ៥ថ្ងៃ ចាប់ថ្ងៃទី៥ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship