ភ្នំពេញ – នាឱកាសថ្លែងសុន្ទរកថាពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ព្រឹកថ្ងៃទី២៥ ខែមេសា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា គ្រូបង្រៀនគឺជាបេះដូងនៃការស្តារ និងអភិវឌ្ឍវិស័យអប់រំ ។ ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ គ្រូបង្រៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និងធានានិរន្តរភាពនៃការសិក្សាដល់សិស្សានុសិស្ស និងនិស្សិតទាំងអស់ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍បញ្ជាក់ថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ គ្រូបង្រៀនបានខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវទាំងផ្នែកចំណេះដឹងជំនាញឌីជីថល និងវិធីសាស្ត្របង្រៀនថ្មីៗ តួយ៉ាងការខិតខំបង្រៀនពីចម្ងាយ ដើម្បីឱ្យសិស្សអាចរៀនសូត្រពីផ្ទះ ឬក្នុងករណីខ្លះគ្រូបង្រៀនត្រូវធ្វើដំណើរទៅភូមិជនបទ និងបង្កើតជាក្រុមតូចៗ ដើម្បីឱ្យសិស្សអាចបន្តការសិក្សាក្នុងអំឡុងពេលនៃការផ្អាកដំណើរការសាលារៀនជាបណ្តោះអាសន្ន ។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន គឺជាកត្តាគន្លឹះមួយដែលនាំទៅរកភាពជោគជ័យក្នុងការផ្តល់សេវាអប់រំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពនៅគ្រប់កាលៈទេសៈ ។ ស្របគ្នានេះគ្រូបង្រៀនអាចយកចំណេះដឹងថ្មីៗ និងគរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀន ដល់សិស្សនិស្សិតឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់អនាគត ។
ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
“គ្រូបង្រៀននឹងបន្តដើរតួជាបុគ្គលនាំមុខ, ជាមគ្គុទ្ទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, និងជាអ្នកច្នៃប្រតិដ្ឋ ដែលចាំបាច់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង, ទាំងវិធីសាស្ត្របង្រៀន, រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស…”
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្តថា នៅក្នុងយុគសម័យនៃបដិវត្តឧស្សាហកម្មទី ៤ (IR 4) តម្រូវការសិក្សារបស់សិស្សក៏មានការផ្លាស់ប្ដូរស៊ីជម្រៅផងដែរ ដោយសារសិស្សត្រូវការនូវ (១) – របៀបរៀនបែបថ្មី សមស្របទៅនឹងវិធីសាស្ត្រថ្មីនៃការបង្រៀន (២) – ការទទួលបាននូវការបណ្តុះបណ្តាលជំនាញថ្មីៗ ពិសេសជំនាញឌីជីថលដើម្បីដោះស្រាយបញ្ហាប្រឈមនៃសតវត្សទី២១ និង (៣) – ការត្រៀមខ្លួនបានសមស្របសម្រាប់ទីផ្សារការងារដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ទៀតថា សាលារៀនត្រូវធានាឱ្យបាននូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពអនុវត្តកម្មវិធីសិក្សាបង្រួញ និងអាចបត់បែនបាន ប្រើប្រាស់ខ្លឹមសារឌីជីថលសម្រាប់ការបង្រៀន និងការរៀន ព្រមទាំងកែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានការទទួលខុសត្រូវចំពោះឪពុកម្តាយសិស្ស និងសហគមន៍ តាមរយៈការផ្លាស់ប្ដូរវប្បធម៌សាលារៀន និងការលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងសាលារៀន និងការផ្ដល់ការគាំទ្រសម្រាប់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ។
សូមជម្រាបថា តាមរយៈសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យល់ថា ឈរលើមូលដ្ឋាននៃសមិទ្ធផលអប់រំ និងការកែទម្រង់វិស័យអប់រំទាំង ៣ដំណាក់កាលដែលក្រសួងអប់រំ យុវជន និង កីឡា កំពុងអនុវត្ត រួមទាំងការដាក់ចេញក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ វិស័យអប់រំពិតជាត្រូវការចាំបាច់នូវភាពជាអ្នកដឹកនាំ ដែលមានភាពវៃឆ្លាត រស់រវើក បុរេសកម្ម និងទន់ភ្លន់ក្នុងការដោះស្រាយបញ្ហា និងឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍នៃវិបត្តិ ដែលបង្កឱ្យមានភាពរអាក់រអួលក្នុងការបង្រៀន និង ការរៀននៅទូទាំងប្រទេស ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ ១០០% ៥៥ កន្លែង កម្រិតបរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2026
អាហារូបករណ៍ ១០០% ចំនួន ៥៥ កន្លែងសិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































