រដ្ឋមន្រ្តីក្រសួងអប់រំ ៖ សមិទ្ធផលរបស់សហព័ន្ធ​សេវាអប់រំនៅកម្ពុជា ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​ឱកាស​ចូលរួម​មហាសន្និបាត និង​ប្រគល់​បណ្ណសរសើរ​ដល់​ នាយក នាយិកាឆ្នើម និង​គ្រូឆ្នើម​ប្រចាំ​ឆ្នាំ​២០២៤ នៃសហព័ន្ធសេវាអប់រំ​នៅ​កម្ពុជា កាលពីចុងសប្តាហ៍​នេះ ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការ​កោតសរសើរ និង​វាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សហព័ន្ធ​សេវាអប់រំ​នៅកម្ពុជាសម្រេចបាន​នាពេល​កន្លងមក ដែលជា​កម្លាំង​ចលករដ៏សំខាន់​ក្នុងការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ​មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចង់ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍថ្មី ដែល​ហៅ​ថា គឺជាប្រទេស​ដែលមាន​ប្រាក់​ចំណូល​មធ្យមកម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ចក្ខុវិស័យឆ្នាំ២០៥០។ ក្នុង​ន័យ​នេះ ប្រព័ន្ធអប់រំ​ត្រូវ​តែ​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ ហើយតួនាទី ទាំងវិស័យ​រដ្ឋ ក៏​ដូចជា​វិស័យ​ឯកជន គឺការពង្រឹងគុណភាពអប់រំ ដែលធានា​បាន​នូវសិស្ស​ដែលត្រៀម​ខ្លួន​ដើម្បីសិក្សា, សាលារៀន​ដែល​មានតួនាទី​ផ្តល់​នូវ​បរិស្ថានសិក្សា​ល្អ, គ្រូ​បង្រៀន​ល្អ និង​មាន​សមត្ថភាព​ដើម្បី​បង្រៀន​មានគុណភាព ហើយ​មាតាបិតា​ជួយ​គាំទ្រ ក៏​ដូចជា​ប្រព័ន្ធអប់រំទាំងមូល​ដែលផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​អាច​សិក្សា​រៀនសូត្របាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បី​សម្រេចបាន​ចក្ខុវិស័យកម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ២០៥០ ទាំងវិស័យ​រដ្ឋ ក៏​ដូចជា​វិស័យ​ឯកជន ត្រូវ​ប្តេជ្ញា​បន្ត​ធ្វើ​កំណែទម្រង់​វិស័យអប់រំ បញ្ចូល​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អប់រំ​នៅ ក្នុង​ការ​សិក្សា​រៀនសូត្រ ក៏​ដូចជា​ការ​លើក​កម្ពស់​នូវ​ការ​បង្រៀនខាងផ្នែកវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា។

ក្នុងនោះឯកឧត្តម​បណ្ឌិតសភាចារ្យ ក៏បាន​អរគុណ​ដល់វិស័យ​ឯកជន ពិសេស​សហព័ន្ធសេវាអប់រំ​នៅ​កម្ពុជា ដែល​បាន​សហការ​ជាមួយ​រដ្ឋ ក្នុងការ​ផ្តល់​ឱកាស​ឱ្យ​យុវជន​កម្ពុជាទទួល​បាន​នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព ដែលឆ្លើយតបទៅ​នឹង​តម្រូវការ​ទីផ្សារ ជាពិសេស​គឺ​តម្រូវ​ការ​នៃការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គម​នាពេលបច្ចុប្បន្ន ក៏​ដូចជា​នាពេលអនាគត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានចូលរួមអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហុង លីម ដែលត្រូវបានតែងតាំងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាក្នុងអាណត្តិ២០២៥-២០២៧ថ្មី និងអបអរសាទរដល់នាយក នាយិកាឆ្នើម និងគ្រូឆ្នើមប្រចាំឆ្នាំ២០២៤ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

សូមបញ្ជាក់ថា សហព័ន្ធសេវាអប់រំ​នៅកម្ពុជា គឺជាបណ្តុំនៃវិស័យ​ឯកជនដែលធ្វើការងារផ្តល់សេវាគាំទ្រលើវិស័យអប់រំ ដោយបច្ចុប្បន្ននេះ សហព័ន្ធមានសមាជិក ចំនួន ១៤០ ស្ថាប័ន ដែលរួមមាន សាលារៀនជាតិ និងអន្តរជាតិ ស្ថាប័នបណ្តុះបណ្តាល ក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ អង្គការគាំទ្រវិស័យអប់រំ និងក្រុមហ៊ុនមួយចំនួនទៀត។

បើតាមលោក គង់ សំនៀង ប្រធាន​សហព័ន្ធសេវាអប់រំ​នៅ​កម្ពុជា អាណត្តិ២០២៣-២០២៥ និង​ជា​អគ្គនាយករង​ក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិនគ្រុប, សហព័ន្ធសេវាអប់រំ​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នាដើមឆ្នាំ២០២០ ក្រោមចក្ខុវិស័យ​ចង់ឃើញ​ធនធាន​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ មានចំណេះដឹង ជំនាញ និង​ភាពជាអ្នក​ដឹកនាំ​កាន់តែខ្ពស់​ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះ​បេសកកម្ម​ចំបងៗរបស់សហព័ន្ធ​សេវាអប់រំ​នៅ​កម្ពុជា មានដូចជា ៖ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំចំណេះទូទៅ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវះ ចំណេះដឹងសហគ្រិនភាព ចំណេះដឹងហិរញ្ញវត្ថុ ចំណេះដឹងបច្ចេកវិទ្យា និងការអប់រំភាពជាអ្នកដឹកនាំ, ប្រមូលផ្តុំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនិងដៃគូពាក់ព័ន្ធបង្កើតប្រព័ន្ធអេកូឡូស៊ី គាំទ្រសម្រាប់ការ អប់រំ និងបណ្តុះបណ្តាល ដើម្បីការរីកចំរើនលើគុណភាពធនធាន មនុស្សដែលគាំទ្រ និងឆ្លើយ តបល្អតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ស្រាវជ្រាវ និងចែករំលែកចំណេះដឹងអប់រំ ព័ត៌មានទីផ្សារការងារ តម្រូវការចំណេះ ជំនាញនានា ដែលប្រទេសជាតិត្រូវការនាពេលអនាគត ក៏​ដូចជា ពង្រឹងចំណេះដឹង និងជំនាញ គ្រូបង្រៀន គ្រូបណ្តុះបណ្តាល និងអ្នកអប់រំទូទៅ ដើម្បីធានាបាននូវលទ្ធផលការសិក្សាខ្ពស់របស់សិស្សានុសិស្ស និស្សិត និងសិក្ខាកាម។

ក្នុងនោះសមិទ្ធផល​ដែល​សហព័ន្ធសេវាអប់រំ​នៅកម្ពុជា​សម្រេច​បាន​ក្នុង​អាណត្តិ២០២៣-២០២៥ មានដូចជា បង្កើន​សមាជិកភាព​ថ្មីៗ, រៀបចំវគ្គបណ្តុះបណ្តាល​សមាជិក និង​សាធារណជនសរុបចំនួន១៨វគ្គ, ចូលរួម​ប្រជុំផ្តល់ធាតុចូល​ជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការ​រកដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ក្នុងវិស័យឯកជន, ចូលរួមផ្តល់ធាតុចូល និង​បង្កើត​ក្រុម​ការងារ​គាំទ្រ​ការ​ពង្រឹងគុណភាពគ្រឹះស្ថានសិក្សា​ឯកជន ជាមួយ​ក្រសួងអប់រំ, ចុះអនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួងការងារ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើការ​ហាត់ការ និង​ចុះកម្មសិក្សា​ដើម្បីគាំទ្រ​ដល់ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, ចូលរួម​ជាមួយ​ក្រុមការងារ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ព្រមទាំង​សកម្មភាពជាច្រើនទៀត។

ឯកឧត្តមបណ្ឌិត ហុង លីម ប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មី នៃសហព័ន្ធសេវាអប់រំ​នៅកម្ពុជា

ជាមួយ​គ្នានេះដែរ ឯកឧត្តមបណ្ឌិត ហុង លីម អគ្គនាយក​សាលា​អន្តរជាតិអាស៊ាន និង​ជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មី នៃសហព័ន្ធសេវាអប់រំ​នៅកម្ពុជា មានប្រសាសន៍ថា សម្រាប់អាណត្តិថ្មី ២០២៥-២០២៧ ឯកឧត្តមនឹងបន្តដឹកនាំសហព័ន្ធ​ស្រប​តាម​ទស្សនវិស័យ និង​បេសកកម្ម​ដើម្បីចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និង​ក្រសួងពាក់ព័ន្ធ​នានា​ក្នុងការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ដែល​ប្រកប​ដោយ​សមត្ថភាពខ្ពស់​សម្រាប់អនាគត​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​ក៏​នឹង​បន្ត​ពង្រឹង​ភាពជាដៃគូរវាង​វិស័យ​សាធារណៈ និង​ឯកជន​លើ​ការងារអប់រំ​ឱ្យ​មានគុណភាព ដើម្បី​បង្កើត​មូលធន​មនុស្ស​ក្នុងវិស័យ​ឌីជីថល​តាមតម្រូវការ​របស់ប្រទេសជាតិ ព្រមទាំងពង្រឹង​ចំណេះដឹង និង​ជំនាញ​របស់គ្រូបង្រៀន គ្រូបណ្តុះបណ្តាល និង​អ្នកអប់រំទូទៅ ដើម្បីធានា​បាន​នូវគុណភាពធនធាន​មនុស្ស​ប្រកប​ដោយសមត្ថភាពខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *