ភ្នំពេញ – បច្ចុប្បន្នមានបច្ចេកវិទ្យាជាច្រើនបានបង្កើតឡើងដើម្បីលើកកម្ពស់បរិយាបន្នសង្គម ព្រមទាំងជួយសម្រួលដល់ក្រុមជនងាយរងគ្រោះឱ្យមានលទ្ធភាពចូលរួមសកម្មភាពសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែប្រសើរ ។ បច្ចេកវិទ្យាដែលបានប្រើប្រាស់សម្រាប់លើកកម្ពស់បរិយាបន្នសង្គមទាំងនោះ រួមមាន បច្ចេកវិទ្យាជំនួយ, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍, ស្វ័យប្រវត្តិកម្ម, និងប្រព័ន្ធអឺនធឺណិត ។ នេះបើតាមឯកសារបង្ហាញដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ ។

១. បច្ចេកវិទ្យាជំនួយ (Assistive Technology) ៖ យោងតាមគេហទំព័រ Physiopedia «បច្ចេកវិទ្យាជំនួយ» សំដៅដល់ឧបករណ៍ ឬប្រព័ន្ធដែលបង្កើតឡើងជាជំនួយដល់ជនពិការ និងមនុស្សចាស់ក្នុងការបំពេញការងារនានាបានងាយស្រួលជាងមុន សំដៅបង្កើនសុខុមាលភាព ភាពឯករាជ្យ និងផលិតភាពការងារ។ ជាមួយនឹងវត្តមាននៃបច្ចេកវិទ្យាជំនួយ ក្រុមជនងាយរងគ្រោះទាំងនេះអាចចូលរួមក្នុងសកម្មភាពនានានៅក្នុងសង្គមបានដូចជនដទៃ មិនថាការធ្វើដំណើរ ការសិក្សារៀនសូត្រ ការបំពេញការងារនិងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ បច្ចេកវិទ្យាជំនួយមានដូចជា រទេះរុញ កម្មវិធីអានអេក្រង់ (Screen Reader) ឧបករណ៍ជំនួយការស្តាប់ កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Speech Recognition) និងសៀវភៅជាសំឡេង (Audio Book) ជាដើម ។
២. បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (Information and Communication Technology) ៖ យោងតាមគេហទំព័រ National Library of Medicine មនុស្សចាស់ភាគច្រើនមិនសូវចូលរួមក្នុងសកម្មភាពនានា និងមិនសូវមានការប្រាស្រ័យទាក់ទងនៅក្នុងសង្គម ដោយសារកត្តាសុខភាព ការបាត់បង់មិត្តភក្តិ ការឃ្លាតឆ្ងាយពីគ្រួសារ ។ លើសពីនេះ កង្វះការយល់ដឹងពីឱកាសដែលពួកគាត់អាចទទួលបានក្នុងសង្គម និងការមិនសូវយកចិត្តទុកដាក់ពីមនុស្សនៅក្នុងសហគមន៍ជាដើម ។
ក្នុងន័យនេះ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដូចជា ទូរស័ព្ទដៃវៃឆ្លាត,វេទិកាអនឡាញ, អ៊ីម៉ែល, កម្មវិធីជជែកផ្ទាល់ (Live Chat) និងកម្មវិធីខលជាវីដេអូជាដើម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទំនាក់ទំនងរវាងមនុស្សវ័យចំណាស់ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សក្នុងសហគមន៍។ លើសពីនេះ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដូចជា បណ្តាញសង្គម ប្លុក និងផតខាសមិនត្រឹមតែអាចជួយឱ្យជនចាស់ជរារក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចឱ្យពួកគាត់ស្គាល់មនុស្សថ្មីៗ និងទទួលបាននូវព័ត៌មាននានាផងដែរ ។

៣. ស្វ័យប្រវត្តិកម្ម (Automation) ៖ ស្ត្រីមួយចំនួនមិនបានចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមបានពេញលេញដូចបុរស ដោយសារតែពួកគាត់ត្រូវទទួលខុសត្រូវលើការងារ ដូចជា មើលថែផ្ទះ មើលថែកូន និងមនុស្សវ័យចំណាស់នៅក្នុងគ្រួសារជាដើម។ ជាក់ស្តែង យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិ (ILO) លើប្រធានបទ «គម្លាតយេនឌ័រក្នុងវិស័យការងារ» នៅឆ្នាំ ២០២២ នេះ មានតែ ៤៧% នៃចំនួនស្ត្រីសរុបប៉ុណ្ណោះដែលចូលរួមក្នុងកម្លាំងពលកម្ម រីឯបុរសមានរហូតដល់៧២%។
ដូច្នេះ បច្ចេកវិទ្យាជាច្រើន ដូចជា មនុស្សយន្តកាត់ស្មៅ មនុស្សយន្តបូមធូលី និងជូតផ្ទះ ម៉ាស៊ីនអ៊ុត និងបត់ខោអាវវៃឆ្លាត និងមនុស្សយន្តសម្អាតបង្គន់ជាដើម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រាលបន្ទុកការងាររបស់ស្ត្រី ដែលអាចជួយឱ្យពួកគាត់មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមក្នុងកម្លាំងពលកម្មសកម្មបានដូចបុរសដែរ។

៤. ប្រព័ន្ធអឺនធឺណិតនៃវត្ថុ (IoT)៖ យោងតាមរបាយការណ៍ស្តីពី «ការសម្រេចឱ្យបាននូវការអប់រំប្រកបដោយបរិយាបន្នដល់កុមារពិការនៅពេលក្រោយវិបត្តិជំងឺកូវីដ-១៩» របស់អង្គការ Handicap International ដែលបានចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថាកុមារពិការនៅប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសដែលមានប្រាក់ចំណូលមធ្យម ប្រមាណពាក់កណ្តាលមិនបានទទួលការអប់រំ។
ហេតុនេះហើយ បច្ចេកវិទ្យាប្រព័ន្ធអឺនធឺណិតនៃវត្ថុជាច្រើនបានបង្កើតឡើង ដើម្បីជួយឱ្យកុមារពិការអាចទទួលបាននូវការអប់រំដូចកុមារដទៃដែរ។ ជាឧទាហរណ៍ ស្រោមដៃមានភ្ជាប់សែនស័រ (Sensor-Connected Gloves) អាចបំប្លែងភាសាកាយវិការទៅជាសម្លេងបាន ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាចទំនាក់ទំនងជាមួយសិស្សគថ្លង់បាន។ មិនតែប៉ុណ្ណោះ លោកគ្រូ អ្នកគ្រូក៏អាចប្រើប្រាស់កម្មវិធីជំនួយសំឡេង (Voice Assistant) ដើម្បីឱ្យសិស្សពិការភ្នែកអាចស្តាប់មេរៀនបានដូចសិស្សដទៃទៀតបានដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសសម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2025
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញការងារនៅរដ្ឋសភាជាតិ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់អាហារូបករណ៍ដល់យុវជនចំនួន១៥០នាក់ សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...




































































