ក្រសួងអប់រំ ៖ គ្រូណែនាំឆ្នើមបង្វឹកសិស្សកម្មវិធី Tech for Kids មានឱកាសទទួលរង្វាន់ ៥ម៉ឺនដុល្លារ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសគ្រូណែនាំ (Mentor) ធ្វើការជាមួយក្រុម Tech for Kids ដើម្បីរចនាកម្មវិធីសិក្សា និងផ្ដល់ការគាំទ្រ និងការណែនាំទៅកាន់បេក្ខជន Tech for Kids Breakthrough 2022 ។ ទន្ទឹមគ្នានេះ មានឱកាសទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារអាមេរិកពី Break through Juniors Challenge ផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធី Tech for Kids Breakthrough ២០២២ ផ្ដល់ឱកាសដល់និស្សិតថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រដែលមានចំណេះដឹងផ្នែករូបវិទ្យា គណិតវិទ្យា និងវិទ្យាសាស្ត្រ មានបំណងបង្កើតឥទ្ធិពលវិជ្ជមាននៅក្នុងសហគមន៍ និងចង់ពង្រឹងសមត្ថភាពជាអ្នកដឹកនាំដើម្បីធ្វើជាគ្រូណែនាំ (Mentor) ។

ឯកឧត្តម រស់ សុវាចា

“កម្មវិធី Tech for Kids Breakthrough 2022 ជាកម្មវិធីប្រកួតប្រជែងជាសកលប្រចាំឆ្នាំសម្រាប់ការបំផុសគំនិតការច្នៃប្រឌិតអំពីវិទ្យាសាស្ត្រ ឬទ្រឹស្ដីនៅ ក្នុងវិទ្យាសាស្ត្រជីវិត រូបវិទ្យា ឬគណិតវិទ្យាឱ្យបង្កើតជាវីដេអូដែលមានរយៈពេល ១នាទី ៣០វិនាទី ជាអតិបរិមា”

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា បេក្ខជនដែលអាចចូលរួមបានត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួន រួមមាន ជានិស្សិតថ្នាក់បរិញ្ញាបត្រ/អនុបណ្ឌិត ឬនិស្សិតបញ្ចប់ការសិក្សាថ្មីៗ មានចំណាប់និងអារម្មណ៍ខ្លាំងលើរូបវិទ្យា គណិតវិទ្យា និងវិទ្យាសាស្ត្រ។ លើសពីនេះ មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងអាចសហការគ្នាជាមួយអ្នកចូលរួម ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ ជាពិសេស មានកម្រិតភាសាអង់គ្លេសល្អ ឬយ៉ាងហោចណាស់កម្រិតមធ្យម ព្រមទាំងអាចប្រើប្រាស់អ៊ីនធឺណិត អ៊ីមែល និងMicrosoft Office។

បេក្ខជនដែលចាប់អារម្មណ៍ចង់ក្លាយជាគ្រូណែនាំ (Mentor) ក្នុងកម្មវិធី Tech for Kids Breakthrough 2022 អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/breakthrough-mentor22 កាលបរិច្ឆេទផុតកំណត់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមអាចស្វែងរកតាមរយៈតំណភ្ជាប់  https://bit.ly/37TrzIx៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...