ភ្នំពេញ – កាលពីចុងខែមករាកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធាណៈឱ្យកាន់តែល្អប្រសើរ។
នៅក្នុងបុព្វកថាស្ដីពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា បានបញ្ជាក់ថា ជោគជ័យនៃបដិវត្តន៍កម្មឌីជីថលជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

លោក ស៊ុន រ៉ាមីដ អគ្គនាយរង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា រដ្ឋាភិបាលឌីជីថលគឺចង់សំដៅទៅលើការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងរដ្ឋាភិបាល ដើម្បីជំរុញប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ក៏ដូចជាផ្សារភ្ជាប់រដ្ឋាភិបាលទៅនឹងប្រជាពលរដ្ឋ ការធ្វើសេចក្តីសម្រេចផ្សេងៗតាមរយៈទិន្នន័យប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រកបដោយបរិយាបន្ន។
បើតាមលោកអគ្គនាយករង បច្ចុប្បន្នដោយសារបច្ចេកវិទ្យាឌីជីថលមានការវិវឌ្ឍ និងស្នូលស្ទើរតែគ្រប់វិស័យ ដូច្នេះរដ្ឋាភិបាលឌីជីថលជំរុញនិងចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងរដ្ឋាភិបាល សម្រាប់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ។
យោងតាមសៀវភៅគោលនយោបាយរដ្ឋាបាលឌីជីថល បានបញ្ជាក់ថា ដើម្បីកសាងរដ្ឋាភិបាលឌីជីថល គឺត្រូវបែងចែកជា ៥កម្រិត រួមមាន កម្រិតទី១ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) ជាដំណាក់កាលដំបូងរបស់រដ្ឋាភិបាលឌីជីថល ដោយមានការអភិវឌ្ឍនិងការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ដើម្បីផ្តល់ព័ត៌មាន និងសេវាតាមអនឡាញ ។ កម្រិតទី២ រដ្ឋាភិបាលបើកចំហ (Open Government) ជាដំណាក់កាលដែលប្រព័ន្ធព័ត៌មានឌីជីថល ត្រូវបានបង្កើតឡើងដើម្បីទទួលមតិយោបល់ពីប្រជាពលរដ្ឋ ហើយព័ត៌មានរបស់រដ្ឋាភិបាលត្រូវបានបើកចំហដល់សាធារណជន ដើម្បីធានាតម្លាភាព និងគណនេយ្យភាព។

កម្រិតទី៣ រដ្ឋាភិបាលផ្តោតលើទិន្នន័យ (Data-centric Government) ជាការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលចាត់ទុកទិន្នន័យជាទ្រព្យសំខាន់ និងចាំបាច់ ។ ចំណែកកម្រិតទី៤ រដ្ឋាភិបាលបរិវត្តកម្មពេញលេញ (Fully Transformed Government) ជាដំណាក់កាលដែលក្រសួងស្ថាប័នធ្វើបរិវត្តកម្មឌីជីថលពេញលេញ ដោយប្រព័ន្ធព័ត៌មានឌីជីថល និងកម្រិតទី៥ រដ្ឋាភិបាលឆ្លាត (Smart Government) ជាដំណាក់កាលដែលការប្រមូល និងការវិភាគទិន្នន័យត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ សម្រាប់ជាមូលដ្ឋានដល់ការសម្រេចចិត្ត និងការឆ្លើយតបនឹងបញ្ហា ។ នៅក្នុងដំណាក់កាលនេះ បច្ចេកវិទ្យាថ្មីៗមានជាអាទិ៍ បញ្ញាសិប្បនិម្មិត អ៊ីនធឺណិត ទិន្នន័យធំ ប្លុកឆេន បច្ចេកវិទ្យាក្លោដ អាចកើតឡើងពេញលេញ ។
តើកម្ពុជាស្ថិតនៅក្នុងកម្រិតទីប៉ុន្មាន នៃរដ្ឋាភិបាលឌីជីថល ? បើតាមការបញ្ជាក់របស់លោក ស៊ុន រ៉ាមីដ អគ្គនាយរង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងកម្រិតទី១ នៅឡើយ ដោយសារតែក្រសួងស្ថាប័នមួយចំនួននៅធ្វើការ offeline ខណៈក្រសួងស្ថាប័នខ្លះទៀតបានជំរុញការផ្តល់សេវាសាធារណៈតាមអនឡាញរួចហើយ ។ លោកថាការផ្តល់សេវាតាមអនឡាញទាំងនោះនៅមានលក្ខណៈដាច់ដោយដុំនៅឡើយ។
លោក ស៊ុន រ៉ាមីដ
“អត់ទាន់មានការភ្ជាប់ប្រព័ន្ធគ្នាពីក្រសួងមួយទៅក្រសួងមួយនោះទេ… ឧទាហរណ៍ ក្រសួង (ក) គាត់បង្កើតប្រព័ន្ធខ្លួនឯងមួយបម្រើសេវាសាធារណៈ ហើយក្រសួង (ខ) បង្កើតខ្លួនឯងមួយទៀត ដូច្នេះទិន្នន័យនៅដាច់ដោយឡែកគ្នា អត់មានការតភ្ជាប់ ផ្លាស់ប្តូរទិន្នន័យពីក្រសួងមួយទៅក្រសួងមួយតាមរយៈប្រព័ន្ធនោះទេ “
យ៉ាងណាក៏ដោយបើតាមការរំពឹងទុក នៅចុងបញ្ចប់នៃការអនុវត្តគោលនយោបាយ ពោលគឺនៅឆ្នាំ២០៣៥ កម្ពុជានឹងក្លាយជារដ្ឋាភិបាលឆ្លាត (Smart Government) ដែលជាកម្រិតចុងក្រោយនៃការកសាងរដ្ឋាភិបាលឌីជីថល។ នេះជាការបញ្ជាក់របស់លោក ស៊ុន រ៉ាមីដ ។

ទន្ទឹមគ្នានេះ បើតាមការលើកឡើងរបស់លោក ស៊ុន រ៉ាមីដ បច្ចុប្បន្នកម្ពុជានៅមានបញ្ហាប្រឈមផ្នែកធនធានមនុស្ស ពិសេសអ្នកជំនាញ ICT តែម្តង ខណៈអ្នកប្រើប្រាស់ជាមន្រ្តីរាជការទូទៅ អក្ខរកម្មឌីជីថលរបស់ពួកគាត់នៅមានកម្រិតខ្សោយ។
សូមជម្រាបថា ដើម្បីអនុវត្តគោលនយោបាយនេះឱ្យបានជោគជ័យ រាជរដ្ឋាភិបាលបានរៀបចំសកម្មភាពចំនួន៨៣ ដែលមានទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់ និងបទដ្ឋានគតិយុតិ ការរៀបចំសេវាសាធារណៈអនឡាញ ក៏ដូចជាការរៀបចំបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំកិច្ចសហការជាមួយវិស័យឯកជនជាដើម៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2025
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ពីធនាគារពិភពលោក សម្រាប់ការសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ចំនួន ២៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2026
ក្រោមគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ ដែលជាកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ធនាគារពិភពលោក...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2025
សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































