ការកសាងពលរដ្ឋឌីជីថល គន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា

នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និង​ការ​បំពេញ​កិច្ច​ការងារ ដែលធ្វើ​ឱ្យ​វាក្លាយ​ជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ការឈានទៅសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចឌីជីថលឆ្នាំ២០៣៥ ទាមទារឱ្យមានការប្រែក្លាយធនធានមនុស្សពី «អ្នកប្រើប្រាស់បច្ចេកវិទ្យាធម្មតា» ឱ្យទៅជា «ពលរដ្ឋឌីជីថល» ដែលមានចំណេះដឹង និងការទទួលខុសត្រូវខ្ពស់។

អ្វីទៅជាពលរដ្ឋឌីជីថល?

ពលរដ្ឋឌីជីថល មិនមែនមានន័យត្រឹមតែចេះចុចទូរស័ព្ទដៃ ឬប្រើប្រាស់បណ្ដាញសង្គមនោះទេ, យោងតាមឯកសារសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ពលរដ្ឋឌីជីថលគឺជាបុគ្គលដែលមានសមត្ថភាពពេញលេញក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទំនាក់ទំនង ស្រាវជ្រាវ និងដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ដូច្នេះ​ដើម្បីក្លាយជាពលរដ្ឋឌីជីថល ចាំបាច់ត្រូវមានចំណេះដឹង និង​ជំនាញទន់សំខាន់ៗ​ដូចជា អក្ខរកម្មឌីជីថល និង​ការប្រើប្រាស់បច្ចេកវិទ្យា​ដោយ​មានក្រមសីលធម៌ ដែលអនុញ្ញាតឱ្យពលរដ្ឋចេះវាយតម្លៃព័ត៌មានត្រឹមត្រូវ, ការយល់ដឹងអំពីសុវត្ថិភាពតាមអ៊ីនធឺណិត ដើម្បីការពារទិន្នន័យឯកជន និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ឌីជីថលក្នុងការរស់នៅក្នុងសង្គមអនឡាញ, ត្រូវមានសមត្ថភាព​ត្រិះរិះពិចារណា វិភាគទិន្នន័យ ឬព័ត៌មានមិនពិត ការឃោសនាបំភាន់ដោយចេតនា និងការក្លែងបន្លំជាដើម (រូបភាព វីដេអូ និងសំឡេង​ដែលបង្កើតឡើងដោយ AI), ហើយចុងក្រោយ ត្រូវចេះរក្សា​តុល្យភាព​រវាងការ​ប្រើប្រាស់​បច្ចេកវិទ្យា និងសុខភាព​ផ្លូវកាយ ផ្លូវចិត្ត។

ការត្រៀមខ្លួន​របស់ប្រទេស​កម្ពុជា​ក្នុងការ​កសាងពលរដ្ឋឌីជីថល

យោងតាម​ក្របខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថល​កម្ពុជា ឆ្នាំ២០២១-២០៣៥, ក្នុងឆ្នាំ ២០២១ ប្រជាជន​កម្ពុជា​ប្រមាណត្រឹមតែ ៣០% ប៉ុណ្ណោះ មានជំនាញឌីជីថល​មូលដ្ឋាន ដែលជា​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធឌីជីថល​សម្រាប់ការ​ស្រាវជ្រាវតាមអ៊ីនធឺណិត ការចែករំលែកព័ត៌មាន និងការទំនាក់ទំនង ខណៈនិស្សិត​កម្ពុជា​ត្រឹមតែ ២៨% ប៉ុណ្ណោះប្រើប្រាស់កុំព្យូទ័រ​សម្រាប់ការ​សិក្សាថ្នាក់ឧត្តមសិក្សា។ ដោយឡែក​តាម​ការ​ប៉ាន់ស្មានក្នុងឆ្នាំ២០២១ កម្ពុជា​មានមូលធន​មនុស្ស​ដែលមានទេពកោសល្យ​ឌីជីថលចំនួនប្រមាណ ៥ម៉ឺននាក់ តែកម្លាំងពលកម្មនៅក្នុងវិស័យ ICT ភាគច្រើន​មានជំនាញកម្រិតមធ្យម និង​មិន​ទាន់​មានលក្ខណៈប្រមូលផ្តុំ​នៅឡើយ ដែលការណ៍នេះបានបង្ហាញថា បើប្រៀបធៀបទៅនឹង​ប្រទេស​ផ្សេង​ទៀត​ក្នុងតំបន់ ការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថលរបស់ពលរដ្ឋ​កម្ពុជា​នៅមានភាពយឺតយ៉ាវនៅឡើយ។

ដើម្បីជាប្រយោជន៍ដល់​ការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមឌីជីថល និង​បង្កើន​ការ​ត្រៀម​ខ្លួន​របស់កម្ពុជា សំដៅ​បង្កើន​ការ​ប្រកួតប្រជែង​ក្នុងតំបន់ រាជរដ្ឋាភិបាល និង​ភាគីពាក់ព័ន្ធ បានផ្តោត​ការយកចិត្តទុកដាក់លើ​ការ​អភិវឌ្ឍចំណេះដឹង និង​ជំនាញឌីជីថល​ដល់សាធារណជន សម្រាប់ទាំងវិស័យសាធារណៈ និងឯកជន ជាពិសេស​ការ​ជ្រៀតចូល​ដល់​កម្រិត​សហគមន៍មូលដ្ឋានផងដែរ តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយកំណត់យក «បច្ចេកវិទ្យា» ជាអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះទាំងប្រាំគឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ បន្ថែមលើនេះ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» បានកំណត់ទិសដៅយ៉ាងច្បាស់លាស់ក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលពលរដ្ឋឌីជីថល។

ស្របពេលជាមួយគ្នានេះ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ក៏បានដើរតួនាទីយ៉ាងសកម្ម ដូចជា មូលនិធិ Dariu ដែលអនុវត្តដោយ Swisscontact ដោយផ្តោត​លើ​ការ​រួម​បញ្ចូល​អក្ខរកម្មឌីជីថល​ទៅ​ក្នុងកម្មវិធី​សិក្សា​របស់​សិស្ស​វិទ្យាល័យ និង​សិស្សានុសិស្សអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែលមានគោលបំណង​កាត់បន្ថយ​គម្លាតឌីជីថល ដោយ​ធានាថា សិស្សានុសិស្សត្រូវ​បានត្រៀម​ខ្លួន​សម្រាប់តម្រូវ​ការ​ នៃសម័យទំនើប ដែលជំរុញដោយបច្ចេកវិទ្យា។

ឧបសគ្គដែលរារាំងការ​ទទួលយកឌីជីថល

បើទោះបីជាកម្ពុជា​កំពុងធ្វើដំណើរឆ្ពោះទៅរក​ការ​កសាងសេដ្ឋកិច្ច សង្គមឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក៏​ដោយ តែនៅមានបញ្ហាប្រឈម​មួយ​ចំនួនបានបន្ត​រារាំង​ល្បឿន នៃការអនុវត្តការងារនេះ។ បញ្ហាប្រឈម​ទាំងនោះ​មានដូចជា កម្រិតចំណេះដឹងឌីជីថល​នៅមាន​កម្រិត ដោយ​ប្រជាជន​កម្ពុជាភាគច្រើន​ប្រើប្រាស់ឧបករណ៍ឌីជីថល ជាពិសេស​ទូរស័ព្ទដៃ​សម្រាប់តែ​ការ​កម្សាន្ត និង​ប្រើប្រាស់​បណ្តាញសង្គមតែប៉ុណ្ណោះ ហើយប្រជាជន​ដែលមានសមត្ថភាព​ប្រើប្រាស់ឧបករណ៍ទាំងនោះ​សម្រាប់​កិច្ច​ការ​ដែលផ្តល់ផលិតភាព​ខ្ពស់ទៅតែមានកម្រិតទាបនៅឡើយ, តម្លៃឧបករណ៍ឆ្លាតវៃ (Smartphones/Laptops) ដែលមានគុណភាព​អាច​គាំទ្រ​កម្មវិធីទំនើបៗបាន នៅតែមានតម្លៃខ្ពស់​សម្រាប់ប្រជាជនមានចំណូលទាប និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសេវាគ្របដណ្តប់នៅមានកម្រិតនៅឡើយ សម្រាប់បណ្តាខេត្ត និង​តំបន់ដាច់ស្រយាល ដោយសេវាអ៊ីនធឺណិតជួបប្រទះបញ្ហារអាក់រអួល និងមានល្បឿន​យឺត, ហើយពិសេស​ទៅទៀតនោះ គឺរបាំងភាសា ដោយឧបករណ៍ និងកម្មវិធីឌីជីថលភាគច្រើន​ប្រើប្រាស់​ភាសាអង់គ្លេស​ជាគោល។

សន្និដ្ឋាន

ការកសាងពលរដ្ឋឌីជីថល គឺជាឆ្អឹងខ្នងនៃការជំរុញសេដ្ឋកិច្ចឌីជីថល ។ ប្រសិនបើពលរដ្ឋមានចំណេះដឹងឌីជីថលកាន់តែច្រើន នោះដំណើរការបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជានឹងកាន់តែមានល្បឿនលឿន និងមានប្រសិទ្ធភាពខ្ពស់ ។ ទោះយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា ក៏​មិនខុសគ្នាពីប្រទេស​ដទៃ​ទៀត បើទោះបីជា​នៅក្នុង​ដំណើរការ​អនុវត្ត​បានជួបប្រទះឧបសគ្គមួយ​ចំនួនក៏ដោយ ក៏រាជរដ្ឋាភិបាល និង​ភាគីពាក់ព័ន្ធ​នៅ​តែបន្ត​យកចិត្តទុកដាក់លើការជំរុញកសាងពលរដ្ឋឌីជីថល តាមរយៈការបន្ត​អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និង​គំនិតផ្តួចផ្តើមជាច្រើន​ដែលបានដាក់ចេញ និងព្យាយាមស្វែង​រក​ដំណោះស្រាយ​បន្ថែមដើម្បីជំរុញ​ការ​បណ្តុះបណ្តាលជំនាញ​ឌីជីថលដល់សាធារណជន សំដៅកាត់បន្ថយ​គម្លាតឌីជីថល និងជំរុញឱ្យពលរដ្ឋ​គ្រប់រូប​ក្លាយជា​ពលរដ្ឋ​ឌីជីថល៕

ប្រភព ៖ ឯកសារសិក្សាមជ្ឈមណ្ឌលកម្ពុជា ៤.០


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...