កុមារា ម៉ាច ប៉ារីស តំណាង​កុមារ​កម្ពុជា ចូលរួមដោះស្រាយបញ្ហាអាហារូបត្ថម្ភកុមារ និងសុវត្ថិភាពស្បៀងនៅវេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី១២

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ម៉ាច ប៉ារីស ជាកូនអ្នកជនបទរស់នៅភូមិក្រូច ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប, កុមារារូបនេះ ត្រូវ​បានជ្រើសរើស​ជាតំណាងកុមារវ័យក្មេងបំផុតក្នុង​សហគមន៍ ចូលរួមវេទិកាតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១២ ក្រោមប្រធានបទ “កុំទុកកុមារណាម្នាក់ចោល ៖​ កុមារជាស្នូលនៃអភិវឌ្ឍន៍ប្រកបដោយចីរភាព” នៅសន្និសីទអង្គការសហប្រជាជាតិ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីពេលថ្មីៗនេះ។

ប៉ារីស ជាកុមារាអាយុ១៥ឆ្នាំ ដ៏មានសមត្ថភាព ក្នុងនាមជាអ្នកដឹកនាំកុមារ អ្នកស្រាវជ្រាវវ័យក្មេង និងអ្នកសម្របសម្រួលជំរុំអំណានសហគមន៍។ ជាផ្នែកមួយ នៃការចូលរួមរបស់គាត់ក្នុងយុទ្ធនាការគ្រប់គ្រាន់ “ENOUGH” ប៉ារីស កំពុងដឹកនាំគម្រោងស្រាវជ្រាវដឹកនាំដោយកុមារ/យុវជន ដែលមានគោលបំណងដោះស្រាយបញ្ហាអាហារូបត្ថម្ភកុមារនៅកម្ពុជា។

កុមារា ម៉ាច ប៉ារីស អ្នកដឹកនាំវ័យក្មេងកម្ពុជាក្នុងវេទិកាតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១២

ក្នុងអំឡុងវេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី១២ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព (APFSD) ប៉ារីស បានធ្វើបទបង្ហាញប្រកបដោយមោទនភាពដែលជាតំណាងសំឡេងរបស់កុមារ និងយុវជនពីប្រទេសកម្ពុជា និងទូទាំងអាស៊ី។ ប៉ារីស ក៏បានចូលរួមក្នុងកិច្ចប្រជុំដោយឡែកចំនួនពីរ ដោយទីមួយ ក្រោម​ប្រធានបទ “ផ្សារភ្ជាប់អ្នកដែលងាយរងគ្រោះ៖ ដំណោះស្រាយបញ្ហាសុខភាពកុមារ និងអាហារូបត្ថម្ភនៅអាស៊ី និងប៉ាស៊ីហ្វិក” ដែលបានផ្តោតលើការកែលម្អសុខភាពកុមារទូទាំងតំបន់ ខណៈកិច្ចប្រជុំទីពីរ “កុំទុកកុមារណាម្នាក់ចោលឡើយ៖ កុមារជាស្នូលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ ក្នុងសម័យប្រជុំទាំងនេះ ប៉ារីស បានពិភាក្សាអំពីបទពិសោធន៍របស់គេ លទ្ធផលនៃការស្រាវជ្រាវដឹកនាំដោយកុមាររបស់គេ និងផ្តល់នូវសំណើរសំខាន់ៗ។

បន្ថែមពីការចូលរួមនិយាយទាំងនេះ ប៉ារីសបានឱកាសភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់ និងដៃគូនៅក្នុងបន្ទប់ព័ត៌មានអ្នកវ័យក្មេងនៅស្តង់មួយដែលបានរៀបចំឡើងដោយអង្គការទស្សនៈពិភពលោកនៃវេទិកា APFSD។ តាមរយៈការសម្ភាសន៍ ប៉ារីសបានចូលរួមក្នុងការពិភាក្សាដ៏មានន័យ និងសមស្របសម្រាប់កុមារជាមួយមនុស្សសំខាន់ៗដូចជា Rachael Beaven នាយកផ្នែកស្ថិតិរបស់អង្គការសហប្រជាជាតិ ESCAP, Terry Ferrari ថ្នាក់ដឹកនាំតំបន់នៃ អង្គការទស្សនៈពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និង Alexandra Bonnie អ្នកជំនាញអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់សម្រាប់អង្គការសហប្រជាជាតិ IOM។ ការពិភាក្សាទាំងនេះបានផ្តោតពីរបៀបដែលយុវជនអាចរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានផ្តល់ឱកាសឲ្យប៉ារីសបង្ហាញពីតួនាទីសំខាន់ដែលកុមារ និងយុវជនមានក្នុងការបង្កើតអនាគតប្រកបដោយចីរភាព។

ព្រឹត្តិការណ៍នេះ គឺជាទីកន្លែងមានន័យសម្រាប់ការចូលរួមរបស់កុមារ ហើយ ប៉ារីស ជាតំណាងសំឡេងរបស់កុមារផ្សេងទៀតនៅក្នុងសហគមន៍របស់គេក្នុងការបង្កើតអនាគតប្រកបដោយចីរភាព។ ប៉ារីស និយាយថា ខ្លួននឹងចែករំលែកបទពិសោធន៏នៃការចូលរួមទៅកាន់តមិត្តភ័ក្រដើម្បីលើកទឹកចិត្តឱ្យ​ពួកគេមានភាពក្លាហានក្នុងការចូលរួម កាន់តែប្រសើរជាងមុន ហើយ​លើសពីនេះ ប៉ារីស ក៏នឹងបន្ដអភិវឌ្ឍន៏ខ្លួន ដើម្បីត្រៀមខ្លួនចូលរួម ក្នុងការសម្រេចចិត្តនានានៅពេលខាងមុខ បន្ដដឹកនាំអនុវត្តគម្រោងស្រាវជ្រាវដឹកនាំដោយកុមារបន្ថែមទៀតដើម្បីជាប្រយោជន៏ដល់ការមានភស្ដុតាងជាក់លាក់ក្នុងការផ្ដល់យោបល់លើការសម្រេចចិត្តរបស់អ្នកពាក់ពន្ធ័អោយកាន់តែប្រសើរឡើង។ ប៉ារីស ក៏​នឹងផ្សព្វផ្សាយបន្ថែម ពីគុណតម្លៃនៃការចូលរួមរបស់កុមារ ដោយពួកគេមិនគួរត្រូវបានមើលឃើញថា ត្រឹមតែជាអ្នកទទួលផលនោះទេ ពោលពួកគេក៏ជាអ្នកចូលរួមធ្វើអ្វីបានដើម្បីអភិវឌ្ឍន៏សហគមន៏ឱ្យ​រីកចំរើន។

លោកស្រី Teresa (Terry) Ferrari ថ្នាក់ដឹកនាំតំបន់ នៃអង្គការទស្សនៈពិភពលោក ប្រចាំតំបន់អាស៊ីខាងកើតមានប្រសាសន៍ដោយជឿជាក់ថា កុមារ និងយុវជនអាចផ្តល់នូវការរួមចំណែកដ៏ល្អឥតខ្ចោះរបស់ពួកគេតាមរយៈការចូលរួមក្នុងការកសាង ភស្តុតាង និងការបង្កើតគោលនយោបាយ។

“កុមារមានតួនាទីសំខាន់ មិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំក្នុងការរកដំណោះស្រាយ”

គួរ​ជំរាបជូនថា កិច្ចប្រជុំដោយឡែក នៃវេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី១២ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព មានគោលបំណងលើកកម្ពស់ការចូលរួមរបស់កុមារ ក្នុងនោះកុមារដែលបានចូលរួមក្នុងវេទិកានេះ រួម​មានកុមារពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ុងហ្គោលី ស្រីលង្កា ភូមា និងវៀតណាម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *