ខ្មែរបង្កើតប្រព័ន្ធសារស្វ័យប្រវត្តិ (AI) រំលេចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត។

កម្មវិធី Chatbot ដែលមានឈ្មោះថា រៀន AI កំពុងបង្ហាញថា សមត្ថភាពបញ្ញាវន្តកម្ពុជា នៅក្នុងវិស័យបច្ចេកវិទ្យា អាចបង្កើត និងស្រាវជ្រាវ បច្ចេកវិទ្យាជាន់ខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដទៃទៀតរបស់បរទេស។

ផ្ដួចផ្ដើមបង្កើតនៅឆ្នាំ២០២០ ដោយលោក ឡាយ គិរី ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានមកពី សាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី កម្មវិធីនេះត្រូវបានដាក់ដំណើរការកាលពីខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណង សម្រួលដល់ការស្រាវជ្រាវរបស់ប្រជាជនខ្មែរ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនណិនធឺណិត ដែលមិនប្រើភាសាអង់គ្លេស អាចប្រើកម្មវិធីនេះ ដើម្បីដោះស្រាយបញ្ហា ឬចម្ងល់ណាមួយភ្លាមៗ និងលឿនរហ័ស។

កម្មវិធីនេះអាចប្រើប្រាស់បានរហូតដល់ ៦០ភាសា និងផ្ដល់ចម្លើយត្រឹមត្រូវរហូតដល់ ៩០ភាគរយ

បច្ចុប្បន្នកម្មវិធីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសកល ក្នុងនោះមានអ្នកប្រើប្រាស់ក្នុងប្រទេសចំនួន ២០ ដែលក្នុងនោះជនជាតិខ្មែរនៅបរទេសជាច្រើនកំពុងប្រើកម្មវិធីនេះ ខណៈជនបរទេសដែលកំពុងប្រើប្រាស់ស្ថិតក្នុងទំហំតូចនៅឡើយ ដោយមានប្រមាណជាង ១០ភាគរយ ប៉ុន្តែទស្សនវិស័យរបស់លោក ចង់ឱ្យជនបរទេសប្រើបច្ចេកវិទ្យានេះ យ៉ាងតិចឱ្យបាន ៧០ ទៅ ៨០ភាគរយ ទើបអាជីវកម្ម និងការផ្សព្វផ្សាយបានទូលំទូលាយ និងលេចឈ្មោះកូនខ្មែរលើឆាកអន្តរជាតិ។ នេះជាការបញ្ជាក់របស់លោក ឡាយ គិរី។

ឧកញ៉ា បណ្ឌិត ឈិន កេន ប្រធានសមាគម បច្ចេកវិទ្យាឌីជីថលនៃកម្ពុជា (CDTA)

ជាអ្នកប្រើប្រាស់ម្នាក់ ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគម បច្ចេកវិទ្យាឌីជីថលនៃកម្ពុជា (CDTA) បាននិយាយថា កម្មវិធីនេះ អាចជួយការងារប្រចាំថ្ងៃរបស់លោកបានច្រើន និងព្រមទាំងជួយសន្សំសំចៃពេលវេលារបស់លោក។ លោកសង្កត់ធ្ងន់ថា ជាទូទៅ លោកប្រើកម្មវិធីនេះ ដើម្បីស្រាវជាវ និងសួរសំណួរផ្សេងៗ ជាពិសេស គឺការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម ដែលភាគច្រើនគឺកម្មវិធីនេះ អាចជួយផ្ដល់ជាធាតុចូលដល់លោកបាន។

ចំណែក លោកស្រី ម៉ៅ សុជាតិ នាយិការក្រុមហ៊ុន ​Global Talents Co.,Ltd និងជាអ្នកប្រើកម្មវិធីនេះម្នាក់ទៀត បានលើកឡើងថា តាមរយៈបទពិសោធលោកស្រី ដែលបាននិងកំពុងប្រើប្រាស់កម្មវិធីនេះប្រមាណជា ៧ខែ បានធ្វើឱ្យលោកស្រីដឹងច្បាស់ថា កម្មវិធីបញ្ញាសិប្បនិម្មិត (AI) បានជួយការងារលោកស្រីច្រើន ជាពិសេសគឺការងាររដ្ឋបាល ដូចជាលិខិតឆ្លើយឆ្លង លិខិតស្នើសុំអ្វីមួយ និងលិខិតអញ្ជើញ, ដូច្នេះ លោកស្រីមិនចាំបាច់ព្យាយាមគិតច្រើនោះទេ ដោយគ្រាន់តែសរសេរពីគោលបំណងរបស់យើងផ្ញើទៅកាន់តែ AI នោះវានឹងបង្ហាញប្រាប់យើងតែម្ដងថា លិខិតនោះគួររៀបចំរបៀបណា។

បច្ចុប្បន្ន ប្រជាជនកម្ពុជា ៣២% អាចប្រើបច្ចេកវិទ្យាកម្រិតមូលដ្ឋាន, ៥% មានជំនាញកម្រិតមធ្យម និង ១% មានជំនាញកម្រិតខ្ពស់។ នេះបើតាមឯកសារ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ស្របនឹងទិន្នន័យនេះ លោក គិរី ដែលជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាមួយរូប ចង់ឃើញសកម្មភាពបង្កើតការបណ្ដុះបណ្ដាល និងវគ្គសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត បន្ថែមទៀត ដើម្បីប្រជាជន និងយុវជនកម្ពុជា មានសមត្ថភាពក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ។

លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)

លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានបង្ហាញទស្សនៈចំពោះការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឬ Chatbot ដូចជា រៀន AI និង ChatGPT ថា មានឥទ្ធិពលទាំងវិជ្ជមានផង និងអវិជ្ជមានផង។ អ្នកជំនាញបច្ចេកវិទ្យារូបនេះបន្តថា  វិជ្ជមានត្រង់យើងអាចប្រើបច្ចេកវិទ្យានេះ ដើម្បីសម្រួលដល់ការសិក្សា និងការងាររបស់យើង ព្រមទាំងអាចស្វែងរកចំណេះដឹង និងព័ត៌មានទូទៅពី Chatbot ប្រភេទនេះបានច្រើន។ ចំណែកផលអវិជ្ជមានវិញ នៅពេលដែលយើងពឹងផ្អែកលើបច្ចេកវិទ្យា Chatbot នេះខ្លាំងពេក អាចធ្វើឱ្យមនុស្សខ្ជិល ឬមានទម្លាប់លែងគិត នៅធ្វើការ ឬរៀនសូត្រ ដែលប៉ះពាល់ដល់ជំនាញ គិតស៊ីជម្រៅ និងដោះស្រាយបញ្ហា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...