អាហារ និងភេសជ្ជៈ ៤ប្រភេទ ល្អសម្រាប់សុខភាពឆ្អឹង

ឆ្អឹងរបស់យើង គឺមានជីវិត និងជាលិកាលូតលាស់ ដូច្នេះ ការយកចិត្តទុកដាក់ចំពោះសុខភាពឆ្អឹង និងផ្ដល់សារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ គឺជាកិច្ចការអាទិភាពដែលយើងត្រូវគិតគូរ។ ប្រសិនបើឆ្អឹងមានសុខភាពខ្សោយ និងស្រួយ យើងងាយប្រឈមនឹងហានិភ័យនៃជំងឺពុកឆ្អឹង។ ជំងឺនេះបាននិងកំពុងគំរាមកំហែងអាយុជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយភាគច្រើនកើតមានលើស្ត្រីអស់រដូវ។ បើទោះជាជំងឺពុកឆ្អឹងងាយកើតលើមនុស្សវ័យចំណាស់ ប៉ុន្តែយើងមិនគួររងចាំដល់វ័យចំណាស់ទើបថែទាំសុខភាពឆ្អឹងនោះដែរ។

មានវិធីជាច្រើន ដែលយើងអាចអនុវត្តបាន ដើម្បីឱ្យឆ្អឺងរឹងមាំ ដែលវិធីទាំងនោះរួមមាន ការហាត់ប្រាណជាទៀងទាត់ ជៀសវាងការជក់បារី សេពគ្រឿងស្រវឹង និងទទួលទានអាហារដែលមានជីវជាតិជាដើម។ ក្នុងនោះមានអាហារ និងភេសជ្ជៈ ៤ប្រភេទ ដែលល្អសម្រាប់សុខភាពឆ្អឹង៖

១. ទឹកសណ្ដែក ៖ យោងតាម NIH បានឱ្យដឹងថា មនុស្សពេញវ័យត្រូវការជាតិកាល់ស្យូម ១,៣០០មីលីក្រាមក្នុងមួយថ្ងៃ។ ក្នុងករណីដែលអ្នកអាឡែកហ្ស៊ីជាមួយទឹកដោះគោ ឬមិនអាចញ៉ាំជាតិ Lactose អ្នកអាចញ៉ាំទឹកសណ្ដែកជំនួសបាន ព្រោះវាសម្បូរទៅដោយកាល់ស្យូម ដែលមាននាទីពង្រឹងសុខភាពឆ្អឹង។ លើសពីនេះ ជាតិសណ្ដែកសៀងដែលមានក្នុងនោះ គឺជាប្រូតេអ៊ីន ដែលចូលរួមចំណែកពង្រឹងសុខភាពឆ្អឹង។ បើតាមលទ្ធផលស្រាវជ្រាវរបស់បណ្ណាល័យជាតិឱសថអាមេរិក (NLM) បានបង្ហាញថា សណ្ដែកសៀងអាចជាផ្នែកមួយនៃរបបអាហារពង្រឹងឆ្អឹង ព្រោះវាអាចជួយឱ្យសុខភាពឆ្អឹងប្រសើរឡើង និងកាត់បន្ថយហានិភ័យ នៃការបាក់ឆ្អឹង ជាពិសេសសម្រាប់ស្ត្រីពេលអស់រដូវ។

២. យ៉ាអួ ៖ បើតាមទិន្នន័យរបស់នាយកដ្ឋានកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា យ៉ាអួមួយពែងមានផ្ទុកនូវកាល់ស្យូម ២៩៦មីលីក្រាម ដែលប្រហែលជា ២៣ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សម្នាក់។ លើសពីនេះ ទឹកដោះគោយ៉ាអួ សម្បូរទៅដោយ ប្រូតេអ៊ីន ផូស្វ័រ ស័ង្កសី និងវីតាមីន B ដែលសុទ្ធសឹងតែជាសារធាតុចិញ្ចឹមដ៏ល្អសម្រាប់ឆ្អឹង។ ជាធម្មតា ការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ គឺល្អសម្រាប់សុខភាពឆ្អឹង ប៉ុន្តែយើងក៏ត្រូវដឹងដែរថា ការទទួលកាល់ស្យូមច្រើនលើសកំណត់ ក៏អាចធ្វើឱ្យឆ្អឹងចុះខ្សោយផងដែរ។ អ្នកជំនាញលើកទឹកចិត្តឱ្យទទួលទានអាហារដែលសម្បូរជាតិកាល់ស្យូម ប៉ុន្តែសូមកុំលើសពី ១,៣០០មីលីក្រាមក្នុងមួយថ្ងៃ។

៣. ស៊ុត ៖ ស៊ុតជាប្រភពនៃប្រូតេអ៊ីន ផូស្វ័រ ម៉ាញ៉េស្យូម វីតាមីន K និងវីតាមីន D ដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះឆ្អឹង។ ក្រៅពីនេះ វាមានសារធាតុលូធាន (ស៊ុតលឿង-Lutein) និងកូលីន (Choline) ដែលល្អសម្រាប់សុខភាពខួរក្បាល។ បើតាមការសិក្សារបស់ NIH នៅឆ្នាំ២០២១ បានរកឃើញទំនាក់ទំនងវិជ្ជមាន រវាងការទទួលទានស៊ុត និងដង់ស៊ីតេឆ្អឹង ដោយក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា សារធាតុកូលីន ដែលមានក្នុងស៊ុត អាចចូលរួមកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។ បើទោះជាស៊ុតមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែការទទួលទានស៊ុតច្រើនអាចធ្វើឱ្យមានការកើនឡើងខ្ពស់នៃជាតិកូឡេស្ដូរ៉លក្នុងរាងកាយ។ ហេតុនេះ បើតាម សមាគមន៍បេះដូងអាមេរិក (American Heart Association) បានណែនាំឱ្យទទួលទានស៊ុតតែមួយគ្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

៤. បន្លែ និងផ្លែឈើ ៖ មានហេតុផលជាច្រើន ដែលបង្ហាញថា ការញ៉ាំបន្លែ និងផ្លែឈើជារៀងរាល់ថ្ងៃ ផ្ដល់ផលវិជ្ជមានចំពោះសុខភាពឆ្អឹង។ យោងតាម មូនិធិសុខភាពឆ្អឹង និងជំងឺពុកឆ្អឹង (The Bone Health & Osteoporosis Foundation) បានណែនាំឱ្យទទួលទានបន្លែ និងផ្លែឈើ ដែលសម្បូរទៅដោយជាតិ កាលស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និងវីតាមីន K ជាប្រចាំ ដើម្បីជំរុញឱ្យសុខភាពឆ្អឹងមានការលូតលាស់បានល្អ ដោយអាហារទាំងនោះមានដូចជា៖ បន្លែបៃតង ដំឡូងបារាំង ម្ទេសហាវ៉ៃ ស្ពែក្ដោប ក្រូច ចេក ប៉េងប៉ោះ ម្នាស់ និងស្ត្រ័របឺរី។ ការទទួលទានផ្លែឈើ និងបន្លែច្រើនប្រភេទ អាចធានាថា ឆ្អឹងរបស់អ្នកនឹងទទួលបានសារធាតុចិញ្ចឹមជាច្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...