កម្ពុជាខាតបង់ថវិកាជាង ៤៦០លានដុល្លារដោយសារគ្រោះថ្នាក់ចរាចណ៍

ភ្នំពេញ៖ ដោយសារគ្រោះថ្នាក់ចរាចរណ៍កម្ពុជាខាតបង់ទឹកប្រាក់ ៤៦៦លានដុល្លារក្នុងឆ្នាំ២០១៩ ស្មើនឹង ១,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ហើយក្នុងចំណោមការខាតបង់នេះ ៨៨ភាគរយពាក់ព័ន្ធដល់ការបាត់បង់ជីវិត និងចំណូលដែលជនរងគ្រោះរកបានពេញមួយជីវិត។ នេះបើតាមរបាយការណ៍លើកដំបូងក្នុងរយៈពេល ១០ ឆ្នាំនេះបង្ហាញដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) និងអង្គការសហប្រជាជាតិ (UNDP)។

ចរាចរណ៍នៅទីក្រុងភ្នំពេញ

របាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថាអ្នកស្លាបបីភាគបួនជាអ្នកប្រើប្រាស់ម៉ូតូ អ្នកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងអ្នកប្រើប្រាស់យានយន្តដឹកទំនិញ។ ជាង ៨០ភាគរយនៃយានយន្តដែលបានចុះបញ្ជីពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍គឺជាម៉ូតូ និងអ្នកស្លាប់ភាគច្រើនបានកើតឡើងនៅលើដងផ្លូវជាតិនិងក្នុងទីក្រុង។

ទន្ទឹមនឹងនោះ របាយការណ៍បានបង្ហាញថា ការបាត់បង់អាយុជីវិតនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តានៃការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការបើកបរមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ ក្នុងចំណោមមនុស្សគ្រោះថ្នាក់ចរាចរណ៍ ៩៨ភាគរយ មានមនុស្ស ១៦ភាគរយបានស្លាប់ដោយគ្រោះនេះ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាការដ្ឋានគណៈកម្មការសុវត្ថិភាពចរចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ព័ត៌មាននៅក្នុងរបាយការណ៍នេះនឹងចូលរួមបង្កើតគំនិតផ្តួចផ្តើមនិងគោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ប្រកបដោយប្រសិទ្ធភាព។ លើសពីនេះនឹងអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងអង្គភាពឯកជនពង្រឹងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៩ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសហប្រជាជាតិ បានរកឃើញថា ប្រទេសកម្ពុជាមានអ្នករងរបួសជាង ១ម៉ឺនបីពាន់នាក់ និងស្លាប់ជាង ២ពាន់នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលជាមធ្យមមនុស្ស ៥,៤ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ។ គ្រោះថ្នាក់​ចរាចរណ៍ក្លាយជាបុព្វហេតុចម្បងនៃការស្លាប់និងរបួសនៅក្នុងប្រទេសកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..