សិស្សានុសិស្សបួនក្រុមនឹងបន្តប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ វគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២១ ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ បានរកឃើញបេក្ខជនចំនួនបួនក្រុមនឹងឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ។ លទ្ធផលវគ្គជម្រុះជុំទី២ បានទៅលើ​ក្រុម​សិស្សា​នុសិស្សមកពីវិទ្យាល័យច្បារអំពៅ វិទ្យាល័យព្រែកលាប សាលាប៊ែលធីអន្តរជាតិ សាលាចំណេះទូទៅមីគីវ៉េ។

រូបភាព MoEYS

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនេះឡើង បំណងបណ្តុះបណ្តាលស្មារតីយុវជនឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា បំណិនស្រាវជ្រាវ ការដោះស្រាយបញ្ហា បំណិនត្រិះរិះពិចារណា ការចែករំលែកគំនិត និងការនិយាយជាសាធារណៈ ដល់យុវសិស្ស ដែលកំពុងសិក្សា នៅថ្នាក់ទី១១ តាមវិទ្យាល័យ។

សូមជម្រាបថា វគ្គជម្រុះជុំទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ លទ្ធផលបានទៅលើបេក្ខជនសិស្សវិទ្យាល័យប្រាំបីក្រុម មានដូចជា សិស្សសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ, វិទ្យាល័យច្បារអំពៅ, សាលាប៊ែលធីអន្តរជាតិ, សាលាចំណេះទូទៅមីគីវ៉េ, វិទ្យាល័យអ៊ីធូស្ទេម អ៊ីឌូខេសិន ព្រះយុគន្ធរ, វិទ្យាល័យព្រែកលាប , និងវិទ្យាល័យពងទឹក នៅរាជធានីភ្នំពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...