កម្មវិធីសំខាន់ៗ៣ របស់អង្គការទស្សនៈពិភពលោក រួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់កុមារកម្ពុជា និងសហគមន៍ នៅស្រុកសំរោង

អង្គការទស្សនៈពិភពលោក បានធ្វើការងារជិតស្និទ្ធជាមួយក្រសួងនានា ដៃគូមូលដ្ឋាន និងក្រុមសហគមន៍ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់កុមារកម្ពុជា និងសហគមន៍ងាយរងគ្រោះ នៅស្រុកសំរោង ខេត្តតាកែវ ដែលជាសមិទ្ធផលនៃបេសកកម្មរយៈពេល ១៥ឆ្នាំ តាមរយៈកម្មវិធីសំខាន់ៗចំនួន៣ រួមមាន អាហារូបត្ថម្ភ ការអប់រំនិងការការពារ និងការចូលរួមរបស់កុមារ។

តាមរយៈកម្មវិធីនេះ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ និងគ្រួសារ ដែលប្រឈមនឹងទុក្ខលំបាក បង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពឆ្លើយតបនឹងបញ្ហាប្រឈម និងជំរុញការពង្រឹងអំណាចសហគមន៍។

លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិ

លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានថ្លែងថា នេះជាមោទកភាព និងជារឿងដែលគួរឱ្យសារទរជាខ្លាំងចំពោះសមិទ្ធិផលនៃកម្មវិធី ១៥ ឆ្នាំ របស់យើង និងភាពជាដៃគូនៅស្រុកសំរោង។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដៃគូក្នុងស្រុក ម្ចាស់ជំនួយ បុគ្គលិក និងសហគមន៍ និងអ្នកស្ម័គ្រចិត្តដែលបានបំពេញការងារ ដោយមិនខ្លាចនឿយហត់ជាមួយយើង ដោយប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងក្តីសុបិនឱ្យក្លាយជាការពិត»

លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា
លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង

លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង បានមានប្រសាសន៍ថា តាមរយៈភាពជាដៃគូជាមួយអាជ្ញាធរមូលដ្ឋាន អង្គការទស្សនៈពិភពលោក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវសុខភាព អាហារូបត្ថម្ភ ការអប់រំ សន្តិសុខស្បៀង និងកិច្ចការពារកុមារ និងយុវជន ជាពិសេស នៅក្នុងតំបន់គោលដៅក្នុងស្រុកសំរោង។

លោកអភិបាលស្រុក បានថ្លែងអំណរគុណអង្គការទស្សនៈពិភពលោក ដែលបានគាំទ្រ បណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់ប្រជាជន ជាពិសេសក្រុមគ្រួសារងាយរងគ្រោះដើម្បីឱ្យពួកគេចាកចេញពីភាពក្រីក្រ។ លោកបានបន្ថែមថា អង្គការទស្សនៈពិភពលោក ក៏បានធ្វើឱ្យគ្រួសារមានប្រាក់ចំណូលទាប មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន មានអាហារបរិភោគគ្រប់គ្រាន់ និងកាត់បន្ថយការធ្វើចំណាកស្រុក។

លោកស្រី ហ៊ន សុខុម ជាសមាជិកក្រុមប្រឹក្សាឃុំជំរះពេន និងជាសមាជិកគណៈកម្មាធិការទទួលបន្ទុកផ្នែកកិច្ចការនារី និងកុមារ (គ.ក.នក) បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារក្នុងរូបភាពផ្សេងៗ នៅក្នុងមូលដ្ឋាន ត្រូវបានកាត់បន្ថយ។ លោកស្រី បានចាត់ទុកការផ្លាស់ប្តូរនេះ គឺដោយសារតែមានកម្មវិធី និងគំនិតផ្តួចផ្តើមជាច្រើនដែលអនុវត្តដោយមន្ត្រីរដ្ឋាភិបាលក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោក ជាពិសេសអ្នកស្ម័គ្រចិត្ត។

«ចាប់តាំងពីឆ្នាំដើមឆ្នាំ២០២៣ មកទល់ពេលនេះ ឃុំ មិនទាន់ទទួលបានពាក្យបណ្តឹងអំពីករណីអំពើហិង្សាណាមួយកើតឡើងនោះទេ។ មិនមានពាក្យបណ្តឹងព្រោះ តាមរយៈការសហការជាមួយអ្នកស្ម័គ្រចិត្តភូមិក្នុងការផ្សព្វផ្សាយអប់រំ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីទម្រង់ និងផលវិបាកនៃអំពើហិង្សា និងយន្តការឆ្លើយតប ជាដើម»

លោកស្រី ហ៊ន សុខុម

លោក ឃិន ឃីម មេភូមិព្រៃនាងពួន និងជាប្រធានជនបង្គោលនៃសហគមន៍ដឹកនាំអនាម័យ បានរំឭកថា កាលពីមុនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក ពុំមានបង្គន់អនាម័យនៅតាមខ្នងផ្ទះ និងពុំសូវខ្វល់ខ្វាយពីអនាម័យខ្លួនប្រាណនោះឡើយ។ ក៏ប៉ុន្តែលោកថាប្រជាពលរដ្ឋចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅក្រោយមានវត្តមានរបស់អង្គការទស្សនៈពិភពលោកតាមរយៈការអនុវត្តកម្មវិធីនានាជាបន្តបន្ទាប់ ។

ភូមិព្រៃនាងពួន ឃុំជំរះពេន ជាភូមិដំបូងបង្អស់នៅស្រុកសំរោង ដែលត្រូវបានក្លាយជាភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ODF) នៅក្នុងឆ្នាំ២០១១។

លោកមេភូមិ បានមានប្រសាសន៍ថា « ក្នុងមួយភូមិ ១៩៥ គ្រួសារ មានតែ១២ គ្រួសារតែប៉ុណ្ណោះ មានបង្គន់លក្ខណៈគ្រួសារប្រើប្រាស់។ តែឥលូវ ក្នុងមួយភូមិ ១៩៥ គ្រួសារ មានបង្គន់រហូតដល់១៨៧គ្រួសារ។  នេះដោយសារតែការជ្រោមជ្រែងរបស់ជនបង្គោលសហគមន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ពីបញ្ហាអនាម័យខ្លួនប្រាណ ហើយក្មេងៗក៏មិនសូវមានជម្ងឺរាគរូស ជម្ងឺដង្កាត់ផ្សេៗ ដែលធ្វើឱ្យពួកគេអាចទៅរៀនសូត្របានទៀងទាត់ជាមុន»។

អង្គការទស្សនៈពិភពលោក ក៏បានផ្តួចផ្តើមបង្កើតឱ្យមានសហគមន៍អភិវឌ្ឍកសិកម្មចំនួន៣ ក្នុងការបង្កើត និងគ្រប់គ្រងស្ថានីយ៍បណ្តាញទឹកស្អាតចំនួន៣ សម្រាប់ចែកចាយដល់ប្រជាជនចំនួនជាង ៩៧០ គ្រួសារ រួមទាំងសាលារៀនផងដែរ។

គួរជម្រាបជូនថា កាលពីខែតុលា ឆ្នាំ២០០៧ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានចាប់ផ្តើមការងារ និងអនុវត្តកម្មវិធីតំបន់ស្រុកសំរោង ខេត្តតាកែវ នៅភូមិចំនួន៣២ នៃឃុំចំនួន ២ គឺឃុំស្លា និងឃុំជំរះពេន។ ទន្ទឹមគ្នានេះ កម្មវិធីតំបន់សំរោង បានផ្តល់ផលដល់ប្រជាជនចំនួន ២៦១៨៤ នាក់ (ស្រ្តីចំនួន ៨ ៩៣៤ នាក់) និងកុមារចនួន ៤ ៣១៤ នាក់ (កុមារីចំនួន ៤ ២០១ នាក់)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....